ព័ត៌មាន

Reese Witherspoon នឹងដើរតួក្នុង "Legally Blonde 3"

អ្នកសរសេរ: Florey DM



Reese Witherspoon នឹងចាប់យកពណ៌ផ្កាឈូកខ្លាំងមែនទែន សម្រាប់សាច់រឿងវគ្គទី3 នេះ

5 Jun – កន្លងហួសអស់ 15ឆ្នាំហើយ ដែលសាច់រឿង "Legally Blonde" បានបង្ហាញខ្លួននៅលើផ្ទាំងអេក្រង់ធំ ហើយនៅពេលនេះ សាច់រឿងទី3 កំពុងតែផលិតហើយអាចនឹងមាន តារាសម្តែងនាង Reese Witherspoon ចូលរួមទៀតផង។

Witherspoon កំពុងតែខិតជិតទៅដល់ការចុះកុងត្រាជាមួយនឹង MGM សម្រាប់រឿង "Legally Blonde 3" នេះបើផ្អែកតាមរបាយការណ៍របស់ Deadline ដែលនៅក្នុងរឿង នាងនឹងចាប់យក តួដែលស្រលាញ់ពណ៌ផ្កាឈូកខ្លាំងមែនទែន នោះគឺ Elle Woods។

បើទោះបីជាសាច់រឿងនៅមិនទាន់បានបង្ហាញនៅឡើយ ក៏ប៉ុន្តែយើងអាចដឹងបានថា Kristen "Kiwi" Smith និង Karen McCullah ដែលធ្លាប់បានសរសេរប៉ារ៉ូលនៃសាច់រឿងដើម ក្នុងអំឡុងឆ្នាំ20០1 ដែលយកលំនាំតាមសៀវភៅប្រលោមលោករបស់ Amanda Brown គឺកំពុងស្ថិតនៅក្នុងការចរចាចុងក្រោយ សម្រាប់ការសរសេរប៉ារ៉ូលរឿងទី៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។

យ៉ាងណាមិញ គម្រោងមួយនេះក៏កំពុងស្វែងរកអ្នកដឹកនាំផងដែរ។

"Legally Blonde" ជារឿងផ្តើមដំបូងនៃស៊េរីរឿងមួយនេះ ដែលទទួលបានភាពវិជ្ជមានច្រើនពីទស្សនិកជន ខណៈពេលដែលការរិះគន់មានតិច ក្នុងអំឡុងពេលនៃការចាក់បញ្ចាំងដំបូងកាលពី 17ឆ្នាំមុន។


រឿងនេះគឺបង្ហាញអំពីតួអង្គ Woods សម្តែងដោយ Witherspoon ដែលជាប្រធានសមាគមស្ត្រី ហើយសម្រេចជ្រើសតាមសង្សារចាស់របស់នាង ដើម្បីមករៀននៅសាលាច្បាប់ ដោយសង្ឃឹមថានឹងប្រឹងប្រែងយកបរិញ្ញាប័ត្រផ្នែកច្បាប់ ដើម្បីឈ្នះចិត្តមិត្តប្រុសនោះ និងអាចយករូបគេត្រឡប់មកវិញ បន្ទាប់ពីគេបោះបង់នាងរួចមក។

រឿងដែលជោគជ័យខ្លាំង រហូតដល់មនុស្សជាច្រើន មិនអាចរង់ចាំដល់វាត្រូវបានបញ្ចេញតាមរយៈ DVD នោះគឺជាសាច់រឿងបន្ត និងជាប្រភេទ Spinoff នៃសាច់រឿងកាលពីឆ្នាំ2003 ព្រមទាំងជាវគ្គទី២នោះគឺ "Legally Blonde 2: Red, White & Blonde" ដែលចាក់បញ្ចាំងក្នុងអំឡុងឆ្នាំ2009 និងចូលរួមសម្តែងដោយ បងប្អូនស្រីភ្លោះនោះគឺ Camilla និង Rebecca Rosso៕

Cinema Online, 5 មិថុនា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង