ព័ត៌មាន

"តម្លៃស្នេហ៏" នឹងចាក់បញ្ចាំងម្តងទៀតនៅអាទិត្យក្រោយ

អ្នកសរសេរ: Vong Phal Solysa



ក្រុមតារាសម្តែងនៃ "Price of Love" រួមជាមួយអ្នកដឹកនាំនិងកវីនិពន្ធទទួ
លយកពានរង្វាន់នៅឯកម្មវិធីមហោស្រពភាពយន្តជាតិលើកទី 5

8 Jan – ក្នុងអំឡុងការបិទបញ្ចប់នៃកម្មវិធីមហោស្រពភាពយន្តជាតិលើកទី 5 ខ្សែភាពយន្ត "តម្លៃស្នេហ៏" ដែលត្រូវបានផលិតដោយផលិតកម្មខ្មែរមេគង្គ ទទួលបានពានរង្វាន់ធំៗចំនួនបួន។

ដើម្បីអបអរសាទរ និង លើកតម្កើងដល់ភាពជោគជ័យនៃស្នាដៃសិល្បៈភាពយន្តខ្មែរមួយនេះ ក្រុមហ៊ុនពូព្រហ្មបានសម្រេចចិត្តចាក់បញ្ចាំងខ្សែភាពយន្តមួយនេះម្តងទៀតនៅឯរោងកុននានាក្នុងស្រុកនៅថ្ងៃទី 18 មករាខាងមុខនេះ។

លោក ព្រំ សិលា អ្នកចាត់ការទូទៅនៃក្រុមហ៊ុនពូព្រហ្ម បានឲ្យដឹងថា "នេះជាកត្តិយសមួយ ដែលយើងទទួកបានសិទ្ធចែកចាយរឿងជាប់ជ័យលាភីដូចជា "តម្លៃស្នេហ៏" នេះ។ អ្វីដែលពិសេសជាងនេះ គឺយើងបានប្រគល់ពានរង្វាន់តារាស្រីឆ្នើមក្នុងឆ្នាំនេះដល់ កញ្ញា សីន យូបីន ក្នុងរឿង "តម្លៃស្នេហ៏"។"

គាត់បានបន្ថែមទៀតថាក្នុងនាមជាចលករសំខាន់សម្រាប់ភាពយន្តខ្មែរ ក្រុមហ៊ុនពូព្រហ្មនឹងបន្តលើកស្ទួយនិងជំរុញការផ្សព្វផ្សាយភាពយន្តខ្មែរឲ្យទទួលបានការគាំទ្រពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ។

សីន យូបីន និងតារាសម្តែងក្នុង "តម្លៃស្នេហ៏" នឹងធ្វើទស្សនកិច្ចទៅកាន់រោងកុន Major Cineplex by Smart នៅខេត្តសៀមរាមនៅថ្ងៃទី 18 និង 19 មករា ដើម្បីបង្ហាញការថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ទស្សនិកជន។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិឆ្នាំ 2017 ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 6 ដល់ 10 ធ្នូ ទស្សនិកជនជាង 5000 នាក់បានចូលរួមទស្សនាខ្សែភាពយន្តទាំង 14 រឿងនៅឯរោងកុនក្នុងស្រុកចំនួនប្រាំ។

យ៉ាងណាមិញ មានខ្សែភាពយន្តចំនួន 8 តែប៉ុណ្ណោះដែលត្រូវបានជ្រើសរើសដោយគណៈកម្មការដើម្បីប្រកួតយកពានរង្វាន់ ហើយ "តម្លៃស្នេហ៏" ជាខ្សែភាពយន្តមួយក្នុងចំណោមនោះ។

យ៉ាងអស្ចារ្យ ខ្សែភាពយន្តមួយនេះដណ្តើមបានពានរង្វាន់រូបថតភាពយន្តឆ្នើម និងពានរង្វាន់ប្រព្រឹត្តកម្មភាពយន្ត រីឯតារាឯកស្រី សីន យូបីន ទទួលបានពានរង្វាន់ពោរពេញដោយកិត្យានុភាពសម្រាប់តារាសម្តែងស្រីល្អជាងគេ។

សំខាន់ជាងនេះទៅទៀត ខ្សែភាពយន្តមួយនេះទទួលបានពានរង្វាន់ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ខ្សែភាពយន្តឆ្នើម ហើយទទួលបានរង្វាន់ជាទឹកប្រាក់ជាង 30 លានរៀល។


សីន យូបីន តារាស្រីនៃ "តម្លៃស្នេហ៏" នៅឯកម្មវិធីមហោស្រពភាពយន្តជាតិឆ្នាំ 2017។

ចែកចាយដោយក្រុមហ៊ុនពូព្រហ្ម "តម្លៃស្នេហ៏" និយាយពីជិវិតដ៏ជោគជ័យរបស់បុរសមួយរូបឈ្មោះ រិទ្ធិ ប្រែជាក្រលាប់ចាក់នៅពេលដែលប៉ាម៉ាក់របស់គាត់បង្ខំឲ្យគាត់រៀបការជាមួយនារីម្នាក់ដែលពួកគាត់បានផ្សំផ្គុំឲ្យ។ ដោយខ្លាចបាត់បង់សេរីភាព គាត់បានកុហកថាគាត់មាននារីម្នាក់ដែលគាត់ស្រឡាញ់រួចទៅហើយ។ គាត់មានរយៈពេលប្រាំពីរថ្ងៃដើម្បីបញ្ចុះបញ្ចូលនារីណាម្នាក់មកធ្វើជា "គូស្នេហ៏" របស់គាត់ដើម្បីឲ្យប៉ាម៉ាក់របស់គាត់ជឿ។ បន្ទាប់មក គាត់បានជួបឆៃយ៉ា ដែលជានារីលក់ស្រាបៀរមួយរូប ដែលគាត់បានព្យាយាមបញ្ចុះបញ្ចូលឲ្យធ្វើឲ្យរនាំងរបស់គាត់។

ក្រុមហ៊ុនពូព្រហ្ម បានដើរតួជាចលករយ៉ាងសំខាន់ក្នុងវិស័យភាពយន្តខ្មែរ ដោយបានចែកចាយខ្សែភាពយន្តល្បីៗជាច្រើនរួមមាន "ប៉ុបពីទៅហូលីវូដ," "ការពារឧក្រិដ្ឋជន," និង "វិកលចរិក"។

Matthew Robinson ដែលជាអ្នកបង្កើតផលិតកម្មខ្មែរមេគង្គ បាននិយាយថា "ពានរង្វាន់ទាំងបួនរបស់ភាពយន្ត "តម្លៃស្នេហ៏" គឺជាការជោគជ័យសម្រាប់តារាសម្តែង និងបុគ្គលិកបំរើការងារក្នុងភាពយន្តនេះ ជាពិសេសនេះជាជោគជ័យដ៏វិសេសវិសាលសម្រាប់វិស័យភាពយន្តទាំងមូល។ ជារៀងរាល់ឆ្នាំ ខ្ញុំសង្កេតឃើញថាគុណភាពភាពយន្តខ្មែរបានកើនឡើងជាលំដាប់។"

គាត់បាននិយាយទៀតថា គាត់សង្ឃឹមថាការចាក់បញ្ចាំងពិសេសនៃខ្សែភាពយន្តមួយនេះ នឹងទាក់ទាញទស្សនិកជនខ្មែរឲ្យគាំទ្រទេពកោសល្យសិល្បករខ្មែរ និងបន្តគាំទ្រវិស័យភាពយន្តខ្មែរនៅឆ្នាំ 2018 នេះទៅទៀត។

"តម្លៃស្នេហ៏" នឹងធ្វើការចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងស្រុកនៅថ្ងៃទី 18 មករាខាងមុខនេះ។

Cinema Online, 8 មករា 2018


ភាពយន្តទាក់ទង:
Price Of Love (Khmer) (18 Jan 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង