ព័ត៌មាន

"Mortal Engines" ប៊ិះបានដឹកនាំដោយអ្នកដឹកនាំរឿង "The Hobbit"

អ្នកសរសេរ: Khen Sophara



"Mortal Engines" ដំបូងត្រូវបានដឹកនាំដោយអ្នកដឹកនាំ Peter Jackson
មុនពេលដែលផ្ទេរទៅឲ្យអ្នកដឹកនាំបច្ចុប្បន្នលោក Christian Rivers.

28 Nov – បន្ទាប់ពីទទួលបានសិទ្ធិផលិតរឿង "Mortal Engines" កាលពី 10 ឆ្នាំមុនក្នុងឆ្នាំ 2008 អ្នកដឹកនាំរឿងដែលឈ្នះពានរង្វាន់អូស្ការ លោក Peter Jackson ច្បាស់ក្នុងចិត្តណាស់ថាគាត់នឹងដឹកនាំភាពយន្ដនេះ។

ប៉ុន្ដែអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរនៅពេលដែលគាត់ចូលខ្លួនដឹកនាំរឿង "The Hobbit" ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លា។

"ខ្ញុំពិតជាស្ទាក់ស្ទើរអារម្មណ៍ខ្លាំងមែនទែន," Jackson ប្រាប់ទៅកាន់ Empire. "ខ្ញុំបានគិតថា ខ្ញុំគួរតែដឹកនាំភាពយន្ដនេះទាំងភាពនឿយហត់ ឬ ក៏ខ្ញុំគួរតែប្រគល់ភាពយន្ដនេះទៅឲ្យអ្នកដឹកនាំវ័យក្មេង និងមានកម្លាំងច្រើនជាងខ្ញុំ ហើយខ្ញុំចាំជួយបន្ដិចៗវិញ"។

ប្រហែលជាពីរឆ្នាំមុន អ្នកដឹកនាំថ្មីមួយរូបត្រូវបានប្រកាសដឹកនាំភាពយន្ដនេះគឺលោក Christian Rivers ដែលត្រូវជាដៃគូសហការរយៈពេលយូររបស់ Jackson ផ្ទាល់ហើយភាពយន្ដនេះនឹងជាស្នាដៃដឹកនាំដំបូងរបស់គាត់។

ប៉ុន្ដែ Jackson មិនបានបោះបង់ភាពយន្ដនេះចោលទាំងស្រុងនោះទេ ព្រោះគាត់នៅតែជួយដឹកនាំផ្នែកខ្លះនៃភាពយន្ដនេះដដែល។

"Mortal Engines" គឺជាភាពយន្ដបែបសង្គមផ្លាស់ប្ដូរនៅពេលអនាគតបន្ទាប់ពីសង្រ្គាមបំផ្លាញលោក ដែលផ្អែកតាមសៀវភៅទី 1 ក្នុងសេរីសៀវភៅរឿងរបស់ Philip Reeve។ "Mortal Engines" ត្រូវបានឲ្យរហ័សនាមថាជា "Star Wars" ជួបជាមួយ "Mad Max" និង "Harry Potter" ដែលនឹងចាក់បញ្ចាំងក្នុងរោងភាពយន្ដចាប់ពីថ្ងៃទី 6 ខែធ្នូនេះតទៅ!

Cinema Online, 28 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Mortal Engines (06 Dec 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង