ព័ត៌មាន

រឿងភាគ "Star Wars" របស់ Jon Favreau ទីបំផុតរកបានតួឯកហើយ

អ្នកសរសេរ: Florey DM



"The Mandalorian" របស់ Jon Favreau រកឃើញតួឯកហើយ

14 Nov – ខ្សែរឿងភាគ "Star Wars" ពេលនេះបានរកឃើញអ្នកតួអង្គឯកបានហើយ ដែលជាតារាសម្ដែងជនជាតិអាមេរិកកាត់ឈីលី គឺលោក Pedro Pascal។

តារាសម្ដែងវ័យ 43ឆ្នាំ នេះត្រូវបានគេនិយាយតៗគ្នាថាជាប់ឈ្មោះក្នុងចំណោមតារាសម្ដែងដែលគេកំពុងតែពិចារណាសម្រាប់តួឯកក្នុងរឿង "The Mandalorian" នេះបើផ្អែកតាមរបាយការណ៍របស់ Variety ដែលបានបញ្ជាក់មុននេះបន្ដិចថា គាត់ពិតជាកំពុងស្ថិតក្នុងការចរចារដើម្បីសម្ដែងក្នុងរឿងនេះមែន។

ល្បីល្បាញដោយការសម្ដែងក្នុងរឿងភាគទូរទស្សន៍ដូចជា "Game of Thrones" និង "Narcos", Pascal ក៏ឧស្សាហ៍លេចមុខតាមភាពយន្ដដែរ ដូចជានៅក្នុងរឿង "The Great Wall", "Kingsman: The Golden Circle", "The Equalizer 2" និង "Wonder Woman 1984" ដែលនឹងចាក់បញ្ចាំងនៅពេលឆាប់ៗនេះ។

នៅពេលដែលការចរចារនេះបញ្ចប់ជាស្ថាពរ Pascal នឹងសហការជាមួយនឹងអ្នកនិពន្ធ និងផលិតករ Jon Favreau ព្រមទាំងអ្នកដឹកនាំ Dave Filoni ("Star Wars: The Clone Wars", "Star Wars Rebels"), Taika Waititi ("Thor: Ragnarok"), Bryce Dallas Howard ("Jurassic World: Fallen Kingdom"), Rick Famuyiwa ("Dope") និង Deborah Chow ("Jessica Jones")។

សាច់រឿងនេះនឹងចាប់បន្ដពី "Star Wars: Episode VI – Return of the Jedi" និងមុនសាច់រឿង "Star Wars: The Force Awakens" រឿងភាគនេះនឹងនិយាយអំពីខ្មាន់កំភ្លើងឯកោរូបនេះ បន្ទាប់ពីបាក់រលំនៃអាណាចក្រនេះនិងមុន the First Order លេចឡើង។

កាលពីដើមខែមុន Lucasfilm បានបញ្ចេញរូបភាពដំបូងសម្រាប់រឿងភាគនេះ (រូបភាពខាងក្រោម) ដែលបង្ហាញខ្មាន់កំភ្លើងឯកោនេះ ហើយឥឡូវនេះយើងដឹងថាតួនេះនឹងសម្ដែងដោយ Pascal ហើយគាត់នឹងបានស្លៀកពាក់ឈុតចំបាំងដែល Boba Fett បានធ្វើឲល្បីល្បាញនេះផងដែរ។


Pedro Pascal នឹងស្លៀកឈុតចំបាំងដែល Boba Fett ពាក់ក្នុង
"The Mandalorian" ដែរ

បន្ថែមពីលើនេះទៀត ComingSoon.net ក៏បានរាយការណ៍ផងដែរថា មួយភាគៗនៃរឿងភាគនេះនឹងចំណាយដើមទុនអស់ 10លានដុល្លារសហរដ្ឋអាមេរិក នេះមានន័យថារឿង 10ភាគនេះ នឹងចំណាយដើមទុនសរុបអស់ 100 លានដុល្លារសហរដ្ឋអាមេរិក។

"The Mandalorian" មិនទាន់មានថ្ងៃចាក់បញ្ចាំងពិតប្រាកដនៅឡើយទេ ប៉ុន្ដែរឿងនេះនឹងចាក់បញ្ចាំងលើ Disney+ នៅពេលដែលសេវាកម្មមើលភាពយន្ដរបស់ Disney សម្ពោធជាផ្លូវការនៅចុងឆ្នាំ 2019។

សព្វថ្ងៃនេះ មានរឿងភាគទូរទស្សន៍ "Star Wars" ពីរដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត។ រឿងភាគទីពីរនឹងជារឿងដើមរបស់ "Rogue One: A Star Wars Story" ហើយ Diego Luna នឹងត្រឡប់មកសម្ដែងតួអង្គ Cassian Andor របស់គាត់វិញ៕

Cinema Online, 14 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Star Wars: The Force Awakens (18 Dec 2015)
Rogue One: A Star Wars Story (15 Dec 2016)
The Equalizer 2 (19 Jul 2018)
The Great Wall (16 Feb 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង