5 Dec - សូមស្វាគមន៍ដល់គូស្នេហ៍ Hollywood និង Bollywood ថ្មីថ្មោងដែលទើបតែរៀបការថ្មីៗនេះគឺ Nick Jonas និង Priyanka Chopra! គូស្វាមី ភរិយាថ្មីថ្មោងនេះទើបតែរៀបការតាមប្រពៃណីលោកខាងលិចនៅឯប្រទេសឥណ្ឌាដែលជាប្រទេសកំណើតរបស់កូនក្រមុំកាលពីថ្ងៃទី1 ខែធ្នូ ដែលឪពុកខាងកូនកំលោះ លោក Paul Kevin Jonas. Sr. ក៏បានចូលរួមធ្វើជាអធិបតីក្នុងពិធីមង្គលការនេះផងដែរ តាមការរាយការណ៍របស់ People។ ប៉ុន្ដែពិធីមង្គលការនេះមិនបានបញ្ចប់ការស្ងើចត្រឹមនេះទេ ព្រោះគេក៏មានប្រារព្ធជាពិធីមង្គលបែបសាសនាហិណ្ឌូផងដែរដើម្បីជាការគោរពដល់សាវតារបស់កូនក្រមុំ។ Jonas មានអាយុ 26ឆ្នាំ និង Chopra អាយុ 36ឆ្នាំ បានចាប់ផ្ដើមទំនាក់ទំនងស្នេហារបស់ពួកគេតាមរយៈការសន្ទនាលើបណ្ដាញ Twitter កាលពីឆ្នាំ 2016 បើតាមការនិយាយរបស់លោក Jonas លើកម្មវិធី "The Tonight Show with Jimmy Fallon" ថា "វាដូចជាភ្លាមៗដែរ ហើយខ្ញុំគិតថាពីរអ្នកយើងសុទ្ធតែដឹងថានេះជារឿងត្រឹមត្រូវមួយទើបពួកយើងចាប់ផ្ដើមស្នេហាមួយនេះ"។ មុនពិធីភ្ជាប់ពាក្យកាលពីខែកក្កដា 2018 សមាជិកក្មេងជាងគេនៃក្រុម The Jonas Brothers នឹងតារាសម្ដែង ព្រមទាំងអតីតជ័យលាភី Miss World ដ៏មានទេពកោសល្យនេះទើបតែបញ្ជាក់ទំនាក់ទំនងស្នេហាពួកគេមុននេះមួយខែកាលពីខែមិថុនា ឆ្នាំ 2018 ប៉ុណ្ណោះ។ សូមអបអរសាទរដល់គូស្វាមីភរិយាថ្មីនេះហើយក៏សូមជូនពរសម្រាប់ទំព័រថ្មីនៃជីវិតនិងការងាររបស់ពួកគេ! (Photo source: Nick Jonas' Instagram)