ព័ត៌មាន

Ranger ពណ៌ផ្កាឈូក Naomi Scott គឺជា Charlie's Angel

អ្នកសរសេរ: Florey DM



Naomi Scott គ្រោងនឹងសម្តែងជាសមាជិកមួយរូបនៃក្រុម Charlie's Angels ថ្មី។

3 Jul – កាលពីជាងមួយឆ្នាំមុន មានការប្រកាសថា ការផលិតខ្សែភាពយន្ត "Charlie's Angels" ឡើងវិញកំពុងស្ថិតក្នុងដំណាក់កាលរៀបចំផលិត។ ឥឡូវនេះ យើងទទួលបានព័ត៌មានថ្មី ទៅលើនរណាខ្លះដែលនឹងអាចត្រូវបានជ្រើសយកសម្តែងជាតួអង្គ 'angels' ដ៏ល្បីល្បាញទាំងនេះ។

ឈ្មោះតារាសម្តែងថ្មីជាងគេបង្អស់ដែលមានទំនាក់ទំនងទៅនឹងគម្រោងភាពយន្តនេះគឺ Naomi Scott ដែលត្រូវបានស្គាល់ច្បាស់សម្រាប់តួអង្គរបស់គាត់ក្នុងខ្សែភាពយន្ត "Power Rangers" កាលពីឆ្នាំទៅ។

The Hashtag Show បានរាយការណ៏ថា Scott បានបញ្ជាក់ច្បាស់រួចទៅហើយពីការសម្តែងជាតួអង្គមួយរូបក្នុងចំណោមនារីទាំងបីដែលបង្កើតបានជាក្រុម Angels។ គាត់នឹងសម្តែងរួមគ្នាជាមួយ Kirsten Stewart និង Lupita Nyong'o ប៉ុន្តែតារាសម្តែងទាំងពីររូបនេះកំពុងស្ថិតក្នុងដំណាក់កាលចរចា សម្រាប់ភាពយន្តមួយនេះនៅឡើយ។

វានៅមិនទាន់មានព័ត៌មានអ្វីឡើយទាក់ទងនឹងអ្នកដែលនឹងបញ្ចូលសម្លេងឲ្យ Charlie ដែលជាចៅហ្វាយនាយរបស់ក្រុមនារីទាំងបីរូបនេះដែលតែងផ្តល់បទបញ្ជាតាមរយៈសារសម្លេងតែប៉ុណ្ណោះ ហើយមិនដែលបង្ហាញខ្លួនឲ្យពួកគេឃើញឡើយ។


Elizabeth Banks នឹងដឹកនាំខ្សែភាពយន្តថតឡើងវិញមួយនេះ ហើយត្រូវបានរាយការណ៏ថានឹងសម្តែងជាតួអង្គ Bos។

ការផលិតត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមក្នុងខែកញ្ញានេះ នៅទីក្រុងប៊ែរឡាំង ហើយត្រូវបានកំណត់ថានឹងបញ្ចប់ការថតក្នុងខែមករាឆ្នាំក្រោយ ដើម្បីរៀបចំសម្រាប់ការចេញជាផ្លូវការក្នុងខែកក្កដា ឆ្នាំ 2019។

សាច់រឿង "Charlie's Angels" បានចាប់ផ្តើមដំបូងជាស៊េរីរឿងភាគទូរទស្សន៏ ហើយក្រោយមកទើបទទួលបានការថតជាខ្សែភាពយន្តខ្នាតធំក្នុងឆ្នាំ 2000 និង 2003 ដែលខ្សែភាពយន្តទាំងពីរនេះត្រូវបានដើរតួដោយ Cameron Diaz, Lucy Liu និង Drew Barrymore។

Cinema Online, 3 កក្កដា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង