ព័ត៌មាន

Michelle Yeoh ជួបតួអង្គឯង "Crazy Rich Asians" ម្ដងទៀតក្នុងភាពយន្តថ្មី

អ្នកសរសេរ: Florey DM



Michelle Yeoh សហការជាថ្មីជាមួយកូនប្រុសរបស់គាត់ Henry Golding ពីរឿង
"Crazy Rich Asians" ក្នុងខ្សែភាពយន្តថ្មី "Last Christmas" របស់ Paul Feig។

30 Nov – អ្នកគាំទ្ររបស់ "Crazy Rich Asians" ច្បាស់ជាសប្បាយចិត្តមិនខាននៅពេលដែលដឹងថាតួសម្តែងទាំងពីររូបនេះនឹងសម្តែងរួមគ្នាម្តងទៀតក្នុងខ្សែភាពយន្តស្នេហាលាយឡំកំប្លែងថ្មីមួយទៀត។

Michelle Yeoh នឹងជួបគ្នាជាមួយកូនប្រុសរបស់គាត់ Henry Golding នៅក្នុងខ្សែភាពយន្តដែលដឹកនាំដោយ Paul Feig ដែលមានចំណងជើងថា "Last Christmas" តាមរបាយការណ៍របស់ The Hollywood Reporter។

ប៉ុន្តែយើងមិនទាន់ដឹងពត៌មានលម្អិតថា Yeoh នឹងសម្តែងជាតួអង្គអ្វីនៅឡើយទេ។ យើងគ្រាន់តែដឹងថា Golding នឹងសម្តែងជាតួឯកប្រុសដែលជាបុរសល្អឥតខ្ចោះម្នាក់ឈ្មោះ Tom។

តារាស្រីដែលចូលរួមសម្តែងជាមួយ Golding នឹងគ្រងដំណែងដោយ Emilia Clarke (ដែលសម្តែងនៅក្នុងរឿង "Game of Thrones", "Terminator: Genisys") ដោយនាងដើរតួជា Kate ដែលជានារីម្នាក់ធ្វើការជា elf នៅក្នុងហាងបុណ្យណូអែលមួយកន្លែង ហើយនាងក៏ចាប់ផ្តើមស្រឡាញ់គ្នាជាមួយ Tom បន្ទាប់ពីគាត់ឈានជើងចូលក្នុងជីវិតរបស់នាងហើយហាក់ដូចជាយល់ចិត្តនាងយ៉ាងខ្លាំង។

ខ្សែភាពយន្តស្នេហាបែបកំប្លែងនៅទីក្រុងឡុងដ៍មួយនេះគឺជារឿងដំបូងសម្រាប់ Yeoh ដែលធ្វើការជាមួយ Feig ប៉ុន្តែវាជាលើកទីពីរសម្រាប់ Golding ដោយគាត់ធ្លាប់សម្តែងក្នុងខ្សែភាពយន្ត "A Simple Favor" របស់អ្នកដឹកនាំរូបនេះម្តងរួចមកហើយ។

"Last Christmas" គ្រោងចេញនៅរោងកុនក្នុងទ្វីបអាមេរិកខាងជើងនៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2019។

Cinema Online, 30 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Crazy Rich Asians (31 Aug 2018)
A Simple Favor (14 Sep 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង