ព័ត៌មាន

រឿង "Mowgli" នឹងចេញឆ្នាំក្រោយតែមិនមែនក្នុងរោងកុនទេ

អ្នកសរសេរ: Florey DM



ខ្សែភាពយន្ត "Mowgli" នឹងឃ្លាតចេញពីកញ្ចក់អេក្រង់ធំទៅកាន់កញ្ចក់អេក្រង់តូចល្មមវិញ

3 Aug – ភាពយន្តពោរពេញដោយការទន្ទឹងរង់ចាំដែលដឹកនាំដោយ Andy Serkis គឺ "Mowgli" ទីបំផុតវាក៏ត្រៀមខ្លួនរួចរាល់សម្រាប់ទស្សនិកជនរបស់វាជុំវិញពិភពលោក គ្រាន់តែវានឹងមិនចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាឡើយ។

ភាពយន្ត "Mowgli" ដែលមុននេះត្រូវបានស្គាល់ជា "The Jungle Book" ព្រោះតែវាត្រូវបានកែប្រែចំណងជើងកាលពីខែធ្នូ ឆ្នាំមុននេះ ដោយសារតែមានការផ្លាស់ប្តូរអ្នកចែកចាយពី Warner Bros. ទៅកាន់ Netflix វិញ។

ផ្អែកតាមរបាយការណ៏របស់ The Hollywood Reporter បានឲ្យដឹងថា ក្រុមហ៊ុន Netflix បានទិញយកសិទ្ធិចែកចាយសម្រាប់ខ្សែភាពយន្តដើរតួដោយមនុស្សលាយឡំជាមួយ CGI មួយនេះ ហើយគ្រោងនឹងចេញវានៅលើកម្មវិធីភាពយន្តរបស់ខ្លួនក្នុងឆ្នាំ 2019។

មុននេះ វាត្រូវបានគ្រោងចាក់បញ្ចាំងក្នុងខែតុលា ឆ្នាំ2018 នៅតាមរោងកុងនានាដោយ Warner Bros។

ការផ្លាស់ប្តូរមួយនេះអាចនឹងជួយ "Mowgli" ពីការប្រៀបធៀប យ៉ាងហោចណាស់ការប្រៀបធៀបទៅលើចំនួនលក់សំបុត្រកុន ជាមួយខ្សែភាពយន្តដឹកនាំដោយ Jon Favreau របស់ Disney គឺ "The Jungle Book" ដែលបានចេញក្នុងឆ្នាំ 2016 និងទទួលបានជោគជ័យយ៉ាងអស្ចារ្យទាំងចំនួនសំបុត្រកុន និងការកោតសរសើរផ្សេងៗ ហើយថែមទាំងឈ្នះពានរង្វាន់ Oscar សម្រាប់ Best Visual Effects នៅឯកម្មវិធី Academy Awards លើកទី89 ទៀតផង។

ការប្រៀបធៀបទៅលើសាច់រឿងប្រហែលមិនអាចចៀសវាងបានឡើយ ដោយសារខ្សែភាពយន្តទាំងពីរគឺជាការរៀបរាប់ឡើងវិញដ៏អស្ចារ្យនៃរឿង "The Jungle Book" របស់ Rudyard Kipling ប៉ុន្តែ Serkis ធ្លាប់បាននិយាយថាខ្សែភាពយន្តរបស់គាត់នឹងមានភាពក្លាហាន និងខ្មៅងងឹតជាងខ្សែភាពយន្តរបស់ Disney។

"Mowgli" បានជួបឧបសគ្គខ្លះៗតាំងពីដំណាក់កាលត្រៀមផលិតដែលចាប់ផ្តើមក្នុងឆ្នាំ2012 មកម៉្លេះ ទោះបីជា Andy Serkis បានប្រើប្រាស់នូវសមត្ថភាព

និងបទពិសោធន៏ក្នុងវិស័យភាពយន្តរបស់គាត់ដែលមានការទទួលស្គាល់ដើម្បីផលិតវាតាំងពីឆ្នាំ 2014 មក ធ្វើឲ្យវាក្លាយជាស្នាដៃដឹកនាំខ្សែភាពយន្តដំបូងបំផុតរបស់តារាសម្តែងរូបនេះ ប៉ុន្តែវាហាក់ដូចជាមិនសូវជួយដល់គម្រោងខ្សែភាពយន្តមួយនេះច្រើនឡើយ។

ប្រាំថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងសម្រាប់ខ្សែភាពយន្ត "Mowgli" ត្រូវបានបង្កើតឡើង ក្រុមហ៊ុន Netflix បានទិញយកនិងកំពុងអភិវឌ្ឍន៍គម្រោងខ្សែភាពយន្តរបស់ Serkis ដែលយកលំនាំតាមរឿងរបស់ George Orwell គឺ "Animal Farm" ដែលក្នុងនោះ Serkis នឹងដឹកនាំ ព្រមទាំងផលិតដោយពឹងផ្អែកទៅលើសមត្ថភាពស្រមើស្រមៃរបស់គាត់ នេះបើផ្អែកតាមរបាយការណ៏របស់ Deadline។


Netflix ក៏ព្យាយាមទិញយកសិទ្ធិចែកចាយសម្រាប់ "Crazy Rich Asians" ផងដែរ។

ខ្សែភាពយន្តរបស់ Warner Bros. មួយទៀតដែលត្រូវបាន Netflix ព្យាយាមទិញយកដែរនោះគឺ "Crazy Rich Asians"។ ប៉ុន្តែកិច្ចព្រមព្រៀងមួយនេះមិនបានកើតឡើងឡើយ ដោយសារអ្នកដឹកនាំ Jon M. Chu បានប្រាប់សារព័ត៌មាន Hollywood Reporter ថាពួកគេ (Chu អ្នកនិពន្ធរឿង Kevin Kwan និងអ្នកផលិត Nina Jacobson) "ចង់ឲ្យរឿងនេះជាបទពិសោធន៏ទស្សនាក្នុងរោងកុនធម្មតា មិនមែនសម្រាប់អ្នកគាំទ្រអង្គុយមុខទូរទស្សន៏ និងគ្រាន់តែចុចប៊ូតុងឡើយ។"

ដូចនេះ អ្នកគាំទ្រនឹងនៅតែអាចទស្សនា "Crazy Rich Asians" បាននៅលើកញ្ចក់អេក្រង់ធំ នៅពេលដែលវាចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងខែនេះ។

Cinema Online, 3 សីហា 2018


ភាពយន្តទាក់ទង:
Crazy Rich Asians (31 Aug 2018)
Mowgli (Not Showing)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង