ព័ត៌មាន

អ្នកដឹកនាំ "Mind Cage" មកវិញជាមួយរឿង "The Spell"

អ្នកសរសេរ: Khen Sophara



"The Spell" នឹងចាប់ផ្ដើមចូលបន្លាចទស្សនិកជនចាប់ពីថ្ងៃ 5 តុលា នេះតទៅហើយ

5 Oct – នៅចាំរឿង "Mind Cage" ទេ? ឥឡូវត្រៀមខ្លួនសម្រាប់រឿង "The Spell" ម្ដងទៅ!

អ្នកដឹកនាំរឿង Amit Dubey ដែលដឹកនាំរឿងភ័យរន្ធត់បែបចិត្តវិទ្យា "Mind Cage" ពេលនេះបានត្រលប់មកវិញហើយជាមួយ ភាពយន្តបែបភ័យរន្ធត់ថ្មីដែលមានចំណងជើងថា "The Spell"។

លើកនេះគាត់ក៏បានចូលរួមជាមួយ Jimmy Henderson ដែលជាអ្នកដឹកនាំរឿង ("Jailbreak", "The Prey") ដើម្បីផលិតរឿង "The Spell" មួយនេះ។

ភាពយន្ដនេះទាក់ទងនឹងគូស្នេហ៍មួយគូ ដែលទើបតែរើទៅនៅផ្ទះថ្មីដាច់ស្រយាលមួយ ប៉ុន្ដែរឿងចម្លែកៗកើតឡើងទៅលើគូស្វាមីភរិយានេះ នៅពេលដែលអតីតកាលដ៏អាថ៌កំបាំងរបស់ប្ដីនាងតាមចងពារ។

ភាពយន្ដនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនអំពីអ្នកទស្សនិកជនព្រោះ trailer ភាពយន្តទទួលបានការចូលមើលជាង 10 ម៉ឺនដងក្នុងរយៈពេលត្រឹមតែ 3 ថ្ងៃដំបូង ហើយមកដល់ពេលនេះគឺទទួលបានអ្នកចូលមើលសរុបជាង 500,000 ដងដោយរាប់បញ្ចូលទាំងទំព័ររបស់ Legend Cinemas ទៀតផង។

ប៉ុន្ដែនេះមិនទាន់រាប់បញ្ចូលវីដេអូបទចម្រៀងប្រចាំរឿង ដែលច្រៀងដោយតារាដ៏ល្បីល្បាញ គឺកញ្ញា មាស សុខសោភា ដែលមានអ្នកចូលមើលជាង 400,000 រួចទៅហើយនៅលើទំព័រ Facebook ផ្លូវការរបស់នាង។

កុំភ្លេចទៅចូលរួមទស្សនា"The Spell" នៅក្នុងរោងកុនចាប់ពីថ្ងៃនេះតទៅ!

Cinema Online, 5 តុលា 2018


ភាពយន្តទាក់ទង:
The Spell (Khmer) (05 Oct 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង