ព័ត៌មាន

តួក្នុង "Venom" សម្ដែងក្នុងរឿងមនោសញ្ចេតនាលើអវកាស

អ្នកសរសេរ: Florey DM



ឥឡូវនេះអ្នកអាចទស្សនា Michelle Williams បាននៅក្នុងរឿង "Venom".

3 Oct – តួសម្តែងក្នុងរឿង "Venom" នាង Michelle Williams ពេលនេះបានទទួលតំណែងតួឯកមួយទៀតហើយ ដោយរឿងថ្មីនេះគឺនឹងធ្វើឡើងផ្អែកទៅតាមសោដនាដកម្មពិតមួយ ដែលបានកើតឡើងនៅលើយានអាវកាស។

តារាសម្ដែងវ័យ 38ឆ្នាំ នឹងសម្ដែងជាតួ Christa McAuliffe នៅក្នុងរឿង "The Challenger" នេះបើផ្អែកតាមរបាយការណ៍របស់ Deadline។

សម្រាប់អ្នកមិនទាន់បានដឹងពីសាច់រឿងនេះ ត្រៀមខ្លួនខូចចិត្តឲ្យហើយទៅ!

McAuliffe គឺជាគ្រូវិទ្យាល័យមួយរូបនៅ New Hampshire ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងគម្រោង Teacher in Space របស់ NASA។ នាងគឺជាសមាជិកមួយរូបក្នុងក្រុមការងារទាំងអស់ដែលមានគ្នីគ្នាចំនួន 7 នាក់ ដោយបានធ្វើការចេញដំណើរនៅថ្ងៃទី 28 ខែមករា ឆ្នាំ1986។

ប៉ុន្ដែប្រមាណត្រឹមតែ 73 វិនាទី បន្ទាប់ពីពេលចេញដំណើរ យានអាវកាសនេះក៏ផ្ទុះហើយសោដនាដកម្មនេះក៏ត្រូវបានបញ្ចាំងផ្ទាល់នៅលើ CNN ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ព្រោះនាង McAuliffe ស្ទើរតែនឹងក្លាយខ្លួនជាគ្រូបង្រៀនដំបូងគេបំផុតនៅក្នុងទ្វីបអាកាស។


Michelle Williams (ឆ្វេង) នឹងសម្ដែងជាតួ Christa McAuliffe នៅក្នុងរឿង
"The Challenger" (Photo source: Variety | Rex | Shutterstock).

Williams នឹងផ្ដល់នូវការសម្ដែងតួអង្គដ៏គួរឲ្យអាណិតមួយនេះល្អឥតខ្ចោះ ព្រោះថាតារាសម្ដែងឈ្នះពានរាប់មិនអស់រូបនេះធ្លាប់បានបង្ហាញឲ្យយើងឃើញម្ដងរួចទៅហើយកាលពីរឿង "Manchester by the Sea"។

ការថតភាពយន្ដរឿង "The Challenger" នេះនឹងចាប់ផ្ដើមនៅខែឧសភា ឆ្នាំក្រោយ ជាមួយអ្នកដឹកនាំលោក Martin Zandvliet ("The Outsider", "Land of Mine") រួមនឹងប៉ារ៉ូលសរសេរដោយលោក Jayson Rothwell។

Williams ក៏សម្ដែងជាតួ Ann Weying គូស្នេហ៍របស់តួអង្គ Eddie Brock របស់ Tom Hardy នៅក្នុងរឿង "Venom" ផងដែរ៕

Cinema Online, 3 តុលា 2018


ភាពយន្តទាក់ទង:
Venom (04 Oct 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង