ព័ត៌មាន

Michael Fassbender នឹងសម្តែងក្នុង "Kung Fury II"

អ្នកសរសេរ: Dini Azri



Michael Fassbender នឹងសម្តែងក្នុងខ្សែភាពយន្តវគ្គបន្តទៅនឹងភាពយន្តឆ្នាំ
2015 គឺ "Kung Fury"

13 Feb – Michael Fassbender ត្រូវបានជ្រើសរើសឲ្យសម្តែងជាផ្លូវការក្នុងខ្សែភាពយន្តខ្នាតធំរបស់ David Sandberg ដែលជាវគ្គបន្តទៅនឹងខ្សែភាពយន្តខ្នាតខ្លីរបស់គាត់ក្នុងឆ្នាំ 2015 គឺ "Kung Fury" ដែលនឹងមានចំណងជើងថា "Kung Fury II: The Movie"។

តារាសម្តែងដែលបានឈរឈ្មោះជាបេក្ខភាពពានរង្វាន់ Academy Award ចំនួនពីរដងរូបនេះនឹងចូលរួមសមាជិកក្រុមតារាសម្តែងពីររូបទៀតដែលនឹងចេញមុខក្នុងខ្សែភាពយន្តមួយនេះ ដែលរួមមាន Sandberg ផ្ទាល់ និង David Hasselhoff ដោយពួកគេនឹងត្រឡប់មកសម្តែងតួអង្គរបស់ពួកគេពីខ្សែភាពយន្តខ្នាតខ្លីម្តងទៀត តាមការរាយការណ៏របស់ The Hollywood Reporter។

"Kung Fury" គឺជាខ្សែភាពយន្តដែលដើរតាមគន្លងខ្សែភាពយន្តសកម្មភាពវាយប្រហារជំនាន់ '80 ជាមួយឈុតឆាកសកម្មភាពវាយប្រហារលើសលប់និងសាច់រឿងដ៏ហួសហេតុ ហើយខ្សែភាពយន្តមួយនេះទទួលបានការទស្សនាជាង 29 លានដងនៅលើ YouTube ធ្វើឲ្យវាក្លាយជាខ្សែភាពយន្តដែលមានសមាគមអ្នកតាមដានគាំទ្រភ្លាមៗ។

ចាប់ផ្តើមឡើងជាគម្រោង Kickstarter មួយ ខ្សែភាពយន្ត "Kung Fury" ប្រព្រឹត្តទៅនៅ Miami ហើយនិយាយពីសាច់រឿងដ៏មិនសមហេតុផលនៃ Kung Fury ដែលជាភ្នាក់ងារប៉ូលីសដ៏ពូកែមួយរូបដែលត្រូវធ្វើដំណើរឆ្លងកាត់ភពនិងពេលវេលាដើម្បីជួយសង្គ្រោះមិត្តភក្តិរបស់ខ្លួន ការពារវិទ្យាស្ថាន Miami Kung Fu Academy ដ៏មានកិត្យានុភាព និងកំចាត់ភាពអាក្រក់ទាំងឡាយ បន្ទាប់ពីឧក្រិដ្ឋជនដ៏អាថ៌កំបាំងមួយរូបទទួលបានអាវុធដែលមានឥទ្ធិពលដ៏ខ្លាំងក្លាជាងគេមួយ។


Kung Fury" ទទួលបានជោគជ័យដ៏ខ្លាំងក្លានិងសមាគមអ្នកតាមដានគាំទ្រតាំងពីពេលចេញដំបូង។

ពត៌មានលម្អិតទាក់ទងនឹង "Kung Fury II: The Movie" នៅមិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយ ដោយ KatzSmith Productions នឹងចាប់ផ្តើមការថតក្នុងរដូវក្តៅនេះនៅប្រទេសអាមេរិកនិងទ្វីបអឺរ៉ុប។

សម្រាប់អ្នកគាំទ្ររបស់ Michael Fassbender វិញ ពួកគេនឹងបានឃើញគាត់ត្រឡប់មកសម្តែងជា mutant គ្រប់គ្រងធាតុដែកគឺ Magneto ក្នុងខ្សែភាពយន្ត "X-Men: Dark Phoenix" នៅពេលដែលវាចាក់បញ្ចាំងនៅរោងកុននៅខែវិច្ឆិកានេះ។

Cinema Online, 13 កុម្ភះ 2018


ភាពយន្តទាក់ទង:
X-Men: Dark Phoenix (Not Showing)

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង