ព័ត៌មាន

វីរបុរសជនជាតិចិនដំបូងរបស់ Marvel កំពុងស្វែងរកអ្នកដឹកនាំ

អ្នកសរសេរ: Florey DM



មានដឹងអត់ថា Shang-Chi ក៏ជាផ្នែកមួយនៃ The Avengers ដែរ?

5 Dec – ជាលើកដំបូងបំផុត តួអង្គជនជាតិអាស៊ីនឹងដើរតួឯកនៅក្នុងរឿងវីរបុរសរបស់ Marvel ហើយពេលនេះការស្វែងរកអ្នកដឹកនាំរឿងបានចាប់ផ្ដើមហើយ។

Shang-Chi វីរបុរសជំនាញផ្នែកកុងហ្វូនឹងក្លាយជាតួឯកនៅក្នុងភាពយន្ដ live action ថ្មីរបស់ Marvel តាមការរាយការណ៍របស់ Deadline។

Marvel Studios កំពុងតែស្វែងរកផលិតករជនជាតិអាស៊ី និងអាស៊ីកាត់អាមេរិកដើម្បីដឹកនាំភាពយន្ដនេះ ដែលមានសាច់រឿងនិពន្ធដោយអ្នកនិពន្ធជនជាតិចិនកាត់អាមេរិក Dave Callaham។

ចំពោះពត៌មានទាក់ទងនឹងការរើសតួសម្ដែងគឺមិនទាន់មាននៅឡើយទេ ប៉ុន្ដែច្បាស់ណាស់ថាតារាដែលអាចសម្ដែងតួអង្គនេះបានត្រូវតែជាអ្នកស្ទាត់ផ្នែកក្បាច់គុណ ព្រោះថា Shang-Chi ត្រូវបានគេឲ្យរហសនាមថាជាស្ដេចកុងហ្វូ ដែលស្ទាត់ទាំងក្បាច់គុនដៃមិនប្រើអាវុធ ទាំងក្បាច់គុនប្រើអាវុធបែប Wushu។

ក្រៅពីជំនាញផ្នែកកុងហ្វូនេះ គាត់ក៏មានវិជ្ជាសិល្ប៍បំបែងខ្លួនដែលគាត់ចេះបន្ទាប់ពីបានចូលក្រុម The Avengers (ដូចឃើញនៅក្នុងសៀវភៅរឿងត្លុក "Secret Avengers" និង "Marvel NOW!" ជាស៊េរីរឿងចុះផ្សាយជាថ្មី )។

នេះគឺជាភាពយន្ដទីមួយហើយបន្ទាប់ពីតួអង្គនេះត្រូវបានគេណែនាំជាពិសេសនៅក្នុង "Special Marvel Edition #15" កាលពីខែធ្នូ ឆ្នាំ 1973។

ភាពយន្ដថ្មីដែលនឹងផ្ដោតលើ Shang-Chi នេះគឺនឹងណែនាំវីរបុរសមួយរូបដែលនឹងបញ្ចូលទាំងបែបអាស៊ី ទាំងបែបអាមេរិកាំងចូលគ្នា ហើយបង្កើតឡើងដោយផលិតករអាស៊ីនិងផលិតករអាស៊ីកាត់អាមេរិកាំង ស្រដៀងទៅនឹងរឿង "Black Panther"ដែរ ដែលមានតួអង្គស្បែកខ្មៅស្ទើរតែទាំងអស់សូម្បីតែសាច់រឿងក៏និយាយពីជនជាតិអាហ្វ្រិចផងដែរ។

Cinema Online, 5 ធ្នូ 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង