ព័ត៌មាន

ម៉ាច័ន្ទបញ្ញាដើរតួឯកក្នុងរឿងថ្មីជាមួយនឹងមិត្តស្រី

អ្នកសរសេរ: Ly Ricky



គូស្នេហ៍ក្រៅឆាក លោកម៉ា ច័ន្ទបញ្ញា និង កញ្ញាអ៊ីងអ៊ីង សម្តែងជាតួឯកក្នុងរឿង "កិច្ចសន្យាស្នេហ៍ Tom And Jerry"

5 Feb – តើអ្នកធ្លាប់លឺពីតារាប្រុសរូបរាងស្រស់សង្ហា សម្លេងក្រអួនក្រអៅអាចច្រៀងទាំងបទពីដើមនិងសម័យ ព្រមទាំងជាអ្នកនិពន្ធបទចម្រៀង និងខ្សែភាពយន្តខ្នាតខ្លីនេះដែរឬទេ?

ថ្មីៗនេះ លោកនិងមិត្តស្រីក្រៅឆាកក៏ទើបតែបង្ហាញមុខនៅក្នុងខ្សែវីដេអូបទចម្រៀងដ៏ល្បីល្បាញរបស់ Adda ដែលមានចំណងជើងថា "Just the Two of Us" ដែលទទួលបានការទស្សនា ១លាននាក់ក្នុងពេលសប្តាហ៏ដំបូងនៃការចេញដំបូង។ ប្រសិនបើអ្នកមិនទាន់ស្គាល់ច្បាស់ទេនោះ យើងសូមណែនាំអ្នកឲ្យស្គាល់តារាប្រុសដែលពោរពេញដោយទេពកោសល្យគឺលោក ម៉ា ច័ន្ទបញ្ញា។

កាន់តែអស្ចារ្យទៀតនោះ ម៉ា ច័ន្ទបញ្ញា នឹងបង្ហាញមុខជាតួឯកប្រុសលើកដំបូងនៅក្នុងខ្សែភាពយន្តថ្មីរបស់ផលិតកម្ម Rock គឺរឿង "កិច្ចសន្យាស្នេហ៍ Tom And Jerry"។


"កិច្ចសន្យាស្នេហ៍ Tom And Jerry" នឹងជាខ្សែភាពយន្តខ្មែរបែបរ៉ូម៉ែនទិច កំប្លែងដែលអ្នកគួរតែទន្ទឹងរង់ចាំទស្សនាក្នុងឆ្នាំនេះ

ម៉ា ច័ន្ទបញ្ញា ធ្លាប់មានបទពិសោធន៍សម្តែងនៅក្នុងភាពយន្តខ្នាតខ្លីជាច្រើនរួចមកហើយដូចជា "True Love Never Ends" និង "Beautiful Heart"។ ចំណែកឯដៃគូមិត្តស្រីក្រៅឆាករបស់គាត់ដែលនឹងសម្តែងជាតួអង្គស្រីរួមគ្នានៅក្នុងភាពយន្តថ្មីនេះ គឺកញ្ញា អ៊ីងអ៊ីង ដែលជាតារាសម្តែងស្រីថ្មី ធ្លាប់បញ្ចេញស្នាដៃសម្តែងនៅក្នុងខ្សែភាពយន្តបីរួចមកហើយចាប់តាំងពីចាប់អាជីពជាតារាសម្តែងកាលពីឆ្នាំមុនមក ហើយទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនតាមរយៈតួអង្គឈ្មោះ កញ្ចនា (ពេលធំទ្បើង) នៅក្នុងខ្សែរឿងភាគដ៏ល្បីល្បាញរបស់ទូរទស្សន៍ហង្សមាស គឺរឿង "សិសិរដូវក្នុងបេះដូង" ។

ហើយនេះក៏ជាតួអង្គឯកស្រីលើកដំបូងផងដែរ សម្រាប់អ៊ីងអ៊ីង នៅក្នុងវិស័យសិល្បៈនេះ ដែលនាងមានឱកាសបង្ហាញស្នាដៃជាមួយមិត្តប្រុសក្រៅឆាកតែម្តង ដែលធ្វើឲ្យភាពយន្តនេះក្លាយជាភាពយន្តរ៉ូម៉ែនទិច និង កំប្លែង មួយដែលទទួលបានការទន្ទឹងរង់ចាំពីទស្សនិកជនជាច្រើន។

គួរបញ្ជាក់ផងដែរថា អ៊ីងអ៊ីង និង ម៉ា ច័ន្ទបញ្ញា បានទម្លាយពីទំនាក់ទំនងស្នេហ៍ក្រៅឆាករបស់អ្នកទាំងពីរកាលពីខែតុលា ឆ្នាំ 2016 មក ហើយមានដំណឹងល្ហិចល្ហៀងខ្លះថា អ្នកទាំងពីរអាចនឹងឈានចូលរោងការនៅក្នុងពីរឆ្នាំខាងមុខនេះ។

កុំភ្លេចរង់ចាំទស្សនាមនោសញ្ចេតនាពិតៗរបស់គូស្នេហ៍ទាំងពីរនៅក្នុង "កិច្ចសន្យាស្នេហ៍ Tom And Jerry" ដែលនឹងមកដល់រោងភាពយន្តនាថ្ងៃទី 9 កុម្ភៈខាងមុខនេះ។

Cinema Online, 5 កុម្ភះ 2018


ភាពយន្តទាក់ទង:
Tom And Jerry's Love Agreement (Khmer) (09 Feb 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង