ព័ត៌មាន

មើលកុនជាមួយតម្លៃពិសេសនៅសាខាថ្មី Legend Eden

អ្នកសរសេរ: Florey DMសាខាថ្មីរបស់ Legend Cinema នឹងចាប់បើកនាសប្តាហ៍នេះនៅឯ Eden Garden

3 Aug – ចាប់ពីថ្ងៃទី5 ខែសីហា នេះតទៅ អ្នកនិយមទស្សនាភាពយន្តនៅរោងកុន ច្បាស់ជាទទួលបានចំណីអារម្មណ៍ថ្មី ជាមួយនឹងសាខាថ្មីមួយទៀតរបស់រោងភាពយន្ត Legend Cinema នៅឯ Eden Garden ដែលទីបំផុតវាក៏ត្រូវបានបើកដំណើរការសម្រាប់សាធារណជន។

មិនត្រឹមតែប៉ុណ្ណឹងទេ ក៏នៅមានការផ្តល់ជូននូវតម្លៃពិសេសសម្រាប់ការទស្សនាភាពយន្ត 2D និង 3D ផងដែរ ដែលនឹងមានរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃអាទិត្យនេះតទៅ!

សម្រាប់សំបុត្រភាពយន្តប្រភេទ 2D នឹងមានតម្លៃ 2.50 ដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលភាពយន្តប្រភេទ 3D នឹងមានតម្លៃ 3.50 ដុល្លារសហរដ្ឋអាមេរិក។

សម្រាប់រោងភាពយន្តថ្មីក្នុងរាជធានីភ្នំពេញ នេះដែរ ក៏នឹងមានសាលសរុបទាំងអស់ចំនួន8 ដែលមានកៅអីសរុប 745។ សាលភាពយន្តបែងចែកជា 2ប្រភេទពិសេសៗ រួមមាន Diamond Class (ជាប្រភេទសាលបែប VIP) និងសាលសម្រាប់កុមារ (ជាសាលសម្រាប់កុមារ និងក្រុមគ្រួសារ)។

នេះគឺជាសាខាទីប្រាំហើយរបស់ Legend Cinema ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយរាប់បញ្ចូលទាំងសាខា Legend City Mall, Legend ទួលគោក (Legend TK), Legend ស្ទឹងមានជ័យ និង Legend Exchange Square (បែបទំនើប)។

Cinema Online, 3 សីហា 2018អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង