ព័ត៌មាន

Q&A ជាមួយក្រុមការងាររឿង "The Last Executioner" នៅ CIFF លើកទី8

អ្នកសរសេរ: Florey DM



Vithaya Pansringarm សម្ដែងក្នុងរឿង "The Last Executioner"
ជាតួខ្មាន់កាំភ្លើងចុងក្រោយបំផុតនៅប្រទេសថៃ

9 Mac – សំរាប់មនុស្សភាគច្រើននៅប្រទេសថៃ គាត់គឺមនុស្សអាក្រក់ម្នាក់ ដែលធ្លាប់បាញ់សម្លាប់មនុស្ស ប៉ុន្ដែសំរាប់គ្រួសារគាត់វិញ គាត់គឺជាឪពុកម្នាក់ដ៏គួរឲ្យគោរពស្រលាញ់ ដែលខិតខំធ្វើការដើម្បីផ្ដល់នូវជីវិតដ៏ល្អប្រសើរមួយដល់ភរិយា និងកូនៗរបស់គាត់។

"The Last Executioner" ដែលដឹកនាំដោយផលិតករមានកំណើតនៅប្រទេសថៃ លោក Tom Waller គឺជាភាពយន្តដែលនិយាយអំពីជីវិតពិតរបស់ខ្មាន់កាំភ្លើង លោក Chavoret Jaruboon ដែលដំបូងឡើយជាឆ្មាំយាមគុកមុននឹងត្រូវបានឡើងតំណែងជាសមាជិកក្រុមខ្មាន់កាំភ្លើងនៅឯពន្ធនាគារ Bang Kwang ដែលជាពន្ធធនាគារសម្រាប់បុរសមួយ នៅក្នុងខេត្ត Nonthaburi ប្រទេសថៃ Thailand ហើយគាត់ក៏មានឈ្មោះក្រៅដ៏ពិរោះមួយហៅថា Bangkok Hilton។

រឿងនេះចាក់បញ្ចាំងដំបូងនៅឆ្នាំ 2014 ហើយនៅពេលនេះ ភាពយន្ដនេះក៏កំពុងបញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី8 នៅទីក្រុងភ្នំពេញ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី11 ខែមីនា ខាងមុខនេះ។

"The Last Executioner" បានឈ្នះពានរង្វាន់យ៉ាងច្រើនហើយក្នុងនោះរួមមាន Best Film និង Best Screenplay នៅឯកម្មវិធី 2015 Surasawadee Awards ហើយលោក Vithaya Pansringarm ដែលសម្ដែងជាតួ Chavoret ឬ Chow ក៏បានឈ្នះពានររង្វាន់ Best Actor នៅឯ 2014 Shanghai Film Festival ផងដែរ។

ប៉ុន្ដែការឈ្នះពានរង្វាន់ទាំងនេះហាក់ដូចមិនបានជួយអ្វីដល់ភាពយន្ដនេះសោះ ព្រោះថាអ្នកមើលកុននៅប្រទេសថៃគិតថាភាពយន្ដដែលឈ្នះពានរង្វាន់គឺតែងតែមានសាច់រឿងយឺតៗនិងគួរឲ្យធុញទ្រាន់។ ប៉ុន្ដែយ៉ាងណាមិញវាបានជួយលើកស្ទួយប្រជាប្រិយភាពយន្ដនេះនៅឯមហោស្រពភាពយន្ដផ្សេងៗ។


Vithaya និង Waller ពេលកំពុងថតរឿង "The Last Executioner"
(Photo source: Thai Prison Life).

អ្នកដឹកនាំរឿង និង តួឯកក្នុងរឿងនេះ ធ្លាប់បង្ហាញខ្លួននៅថ្ងៃចាក់បញ្ចាំងដំបូងនៅឯមហោស្រពភាពយន្តអន្តរជាតិកម្ពុជា សម្រាប់ឆ្នាំនេះ ដែលពួកគាត់បានបរិយាយលំអិតយ៉ាងច្រើនអំពីខ្សែភាពយន្ដនេះ។ Waller ដែលធំធាត់ឡើងក្នុងគ្រួសារដែលកាន់សាសនាព្រះពុទ្ធផង និងកាតូលិកផង (ដោយសារគាត់មានម្ដាយជនជាតិថៃ និងឪពុកជាជនជាតិ Irish) គាត់យល់យ៉ាងច្បាស់នូវចំណុចទាក់ទងរវាងសាសនា និងវប្បធម៌ទាំងអស់នៅក្នុងភាពយន្ដនេះ។

លោក Vithaya សម្ដែងតួអង្គរបស់គាត់បានល្អឥតខ្ចោះ ក៏ដោយសារគាត់បានធ្វើការសិក្សាទៅលើតួអង្គមួយនេះបានយ៉ាងលំអិត មុននឹងការថតចាប់ផ្ដើម រហូតដល់គាត់បានទៅជួបនិងនិយាយជាមួយកូនស្រីរបស់ Chow ដើម្បីដឹងថាតើឪពុកនាងជាមនុស្សបែបណា។ គាត់បានលូករាវចូលទៅក្នុងខួរក្បាលនៃបុរសដែលជាខ្មាន់កាំភ្លើងចុងក្រោយនៅប្រទេសថៃ មុននឹងប្រទេសនេះបានប្ដូរមកប្រើការចាក់ថ្នាំសម្លាប់នៅឆ្នាំ 2003 វិញសំរាប់ការថ្កោលទោលប្រហារជីវិតដល់ជនជាប់។

Chow ទទួលមរណភាពនៅឆ្នាំ 2012 ក្នុងអាយុ 64ឆ្នាំ ដោយជំងឺមហារីកពោះរៀន។

ភាពយន្ដនេះគឺថតភាគច្រើនតាមការសម្ភាសន៍ដ៏ចាស់មួយ ដោយអ្នកសរសេរប៉ារ៉ូលគឺលោក Don Linder និង Chow ជាជាងយកតាមសៀវភៅរៀបរាប់អំពីជីវប្រវត្តិរបស់គាត់មួយទៀត ដែលមានចំណងជើងដូចគ្នា និងត្រូវបានបោះពុម្ពឡើងនៅអំឡុងឆ្នាំ២០០៦។

អ្នកដឹកនាំនិងតារាសម្ដែងរឿងនេះនឹងបង្ហាញខ្លួនជាថ្មីម្ដងទៀតនៅ Legend TK Avenue នាថ្ងៃទី 11 ខែមិនា ដែលជាថ្ងៃចាក់បញ្ចាំងភាពយន្ដនេះចុងក្រោយគេ។

ក្រៅពីមកចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី8ហើយនោះ មូលហេតុមួយទៀតដែលលោក Vithaya នៅប្រទេសកម្ពុជាគឺដោយសារលោកកំពុងថតរឿង "The Prey" ) (ចំនងជើងមិនផ្លូវការ) ដែលផលិតដោយក្រុមផលិតកររឿងវាយប្រហារដ៏ល្បីល្បាញកាលពីឆ្នាំមុននេះ នោះគឺរឿង "Jailbreak" ឬក៏ "ការពារឧក្រិដ្ឋជន"។

Cinema Online, 9 មីនា 2018


ភាពយន្តទាក់ទង:
The Last Executioner (CIFF) (Thai) (06 Mar 2018)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង