ព័ត៌មាន

"Kingsman 3" ឆក់ដណ្ដើមថ្ងៃចាក់បញ្ចាំង "Bond 25"

អ្នកសរសេរ: Florey DM



"Kingsman 3" នឹងបង្ហាញពីការបញ្ចប់ទំនាក់ទំនងរវាង Harry Hart និង Eggsy

25 Sep – ស្របពេលដែលភាពយន្ដទី 25 របស់ James Bond នឹងលែងចាក់បញ្ចាំងនៅឆ្នាំ 2019 ទៀតហើយនោះ ពេលនេះក៏មានភាពយន្ដចារបុរសមួយផ្សេងទៀត ចូលមកបំពេញចន្លោះថ្ងៃចាក់បញ្ចាំងរួចទៅហើយ។

ភាពយន្ដវគ្គទីបីនៃ "Kingsman" នេះគឺនឹងចាក់បញ្ចាំងនៅអាមេរិកខាងជើង នាថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ2019 នេះបើផ្អែកតាមរបាយការណ៍របស់ Entertainment Weekly។

ថ្ងៃចាក់បញ្ចាំងនេះត្រូវដាក់ឲ្យទំនេរបន្ទាប់ពី "Bond 25" ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ 2020 ក្រោយពី Danny Boyle បានចាកចេញពីគម្រោង Bond មួយនេះ។

ចំណងជើងក្រៅផ្លូវការគឺ "Kingsman 3" លោក Matthew Vaughn នឹងត្រលប់មកដឹកនាំ និងសរសេររឿងនេះវិញម្ដងទៀតដូចវគ្គមុនៗ "Kingsman: The Secret Service" និង "Kingsman: The Golden Circle" ផងដែរ។

ប្រាកដណាស់តារាសម្ដែង Taron Egerton និង Colin Firth ក៏នឹងត្រលប់មកសម្ដែងជាតួចារបុរស Eggsy និងHarry Hart ដូចគ្នា។

ក្នុងការសម្ភាសន៍ជាមួយ Empire កាលពីខែមិថុនា Vaughn បានបង្ហើបថា "Kingsman 3" នឹងជាការបញ្ចប់នៃទំនាក់ទំនងរវាង Harry Hart និង Eggsy។

ទោះបីជាពេលនេះយើងមិនទាន់ដឹងថា "Kingsman" នេះនឹងអាចមានភាពយន្ដបន្ដលើសពីគម្រោងភាពយន្ដទាំងបីរបស់ Vaughn ក៏ដោយ (ប៉ុន្ដែប្រហែលជាអាចទៅរួចព្រោះថារឿងនេះបានប្រមូលចំណូលបានយ៉ាងច្រើនណាស់) អ្នកដឹកនាំមានគម្រោងនឹងមានភាពយន្ដបែប spinoff ចំនួនពីរ និងរឿងភាគទូរទស្សន៍មួយផងដែរ។

ភាពយន្ដ spinoff ទីមួយគឺមានចំណងជើងថា "Kingsman: The Great Game" ដែលនឹងនិយាយអំពីអង្គការចារបុរសនេះនៅជំនាន់ '90 រីឯភាពយន្ដទីពីរវិញមិនទាន់មានចំណងជើងនៅឡើយទេ ប៉ុន្ដែក៏នឹងនិយាយអំពីចារបុរសអាមេរិកកាំងសម្ដែងដោយ Channing Tatum, Halle Berry និង Jeff Bridges នៅក្នុងរឿងវគ្គបន្ដកាលពីឆ្នាំ 2017 នេះដែរ។

រឿងភាគទូរទស្សន៍គឺនឹងមានរយៈពេល 8 ម៉ោង ដូច្នេះប្រហែលជាមានប្រាំបីភាគ ហើយក្នុងមួយភាគៗមានរយៈពេលមួយម៉ោង។

Cinema Online, 25 កញ្ញា 2018


ភាពយន្តទាក់ទង:
Kingsman: The Golden Circle (Not Showing)
Kingsman: The Secret Service (20 Feb 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង