ព័ត៌មាន

កម្ពុជានឹងលេខមុខក្នុងរឿងបែបរន្ធត់មួយរបស់បរទេស

អ្នកសរសេរ: Vong Phal Solysa



អ្នកដឹកនាំ Soheil Abdollahi បានថតភាពយន្តដំបូងរបស់គាត់ "24 Hours"
នៅឯទីតាំងផ្សេងៗក្នុងប្រទេសកម្ពុជា និងថៃ

11 Oct – ប្រទេសកម្ពុជាបានក្លាយជាទីតាំងថតកុនដ៏ពេញនិយមមួយយ៉ាងឆាប់រហ័សសម្រាប់ផលិតករភាពយន្តទាំងឡាយជុំវិញពិភពលោក។

កាលពីពេលថ្មីៗនេះ អ្នកដឹកនាំជនជាតិអ៊ីរ៉ង់មួយរូបដែលទើបនឹងបញ្ចប់ការថតភាពយន្តបែបភ័យរន្ធត់ដំបូងរបស់ខ្លួន មានចំណងជើងថា "24 Hours" នៅឯទីតាំងជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា នេះបើផ្អែកតាមរបាយការណ៍របស់ Tehran Times។

វាមិនត្រូវបានបញ្ចេញឲ្យដឹងឡើយថាការថតបានប្រព្រឹត្តទៅនៅទីតាំងណាខ្លះ ប៉ុន្តែយើងអាចទាយបានថាព្រៃឈើពណ៌បៃតងខ្ចីរបស់ប្រទេសនេះនឹងក្លាយជាផ្ទៃខាងក្រោយរបស់រឿង ដោយសារអ្នកដឹកនាំ Soheil Abdollahi បានបញ្ចេញឲ្យដឹងថាភាពយន្តមួយនេះនឹងដើរតាម Kimia Madani ដែលជាអ្នកចិត្តវិទូដ៏ល្បីឈ្មោះមួយរូបសម្រាប់ការព្យាបាល masochism (ការទទួលបានសេចក្តីរីករាយពីការឈឺចាប់របស់អ្នកដទៃ) ក្នុងដំណើររបស់គាត់ដើម្បីធ្វើកិច្ចសិក្សាអំពីព្រៃអត្តឃាត (Suicide Forest) ដ៏ល្បីល្បាញនៅប្រទេសជប៉ុន។

Abdollahi បានប្រាប់ទៅកាន់ Persian service of MNA ថាភាពយន្តមួយនេះ ត្រូវបានផលិតដោយស្ទូឌីយ៉ូរបស់គាត់ Rastak Film ដែលមានទីតាំងនៅទីក្រុងអ៊ីស្តានប៊ុល គឺកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់នៅប្រទេសអ៊ីរ៉ង់។

ក្រៅពីកម្ពុជា ប្រទេសថៃក៏ត្រូវបានប្រើប្រាស់ជាទីតាំងថតកុនសម្រាប់ភាពយន្តបែបភ័យរន្ធត់មួយនេះផងដែរ។

វានៅមិនទាន់ច្បាស់នៅឡើយទេថាតើ Abdollahi នឹងចាក់បញ្ចាំងភាពយន្តមួយនេះនៅតំបន់អាស៊ីអាគ្នេយ៍ឬអត់ ប៉ុន្តែគាត់រំពឹងទុកនឹងចាក់បញ្ចាំងវានៅឯកម្មវិធីមហោស្រពភាពយន្ត Fajr Film Festival នៅទីក្រុងតេរ៉ាន់ ក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ៕

(ប្រភពរូបភាព: Webjet Exclusives)

Cinema Online, 11 តុលា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង