ព័ត៌មាន

"Brother of the Year" អាចរកចំណូលបានច្រើនជាងគេនៅកម្ពុជាទេ?

អ្នកសរសេរ: Florey DM



Nichkhun ហាក់ដូចជាកំពុងគិត "អ្ហឹម ប្រហែលជា..."

7 Jun - ត្រឹមតែពីរសប្តាហ៍ទៀតប៉ុណ្ណោះ អ្នកគាំទ្ររឿងថៃបែបមនោសញ្ចេតនាលាយឡំនឹងសំណើច នឹងត្រូវបានទទួលចំណីអារម្មណ៍ដ៏អស្ចារ្យ ដែលនោះគឺជារឿងធំបំផុតប្រចាំឆ្នាំរបស់ប្រទេសថៃ។

តែសំណួរសួរថា: តើរឿងនេះអាចក្លាយរឿងដែលរកចំណូលច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដូចប្រទេសថៃដែរឬទេ?

"Brother of the Year" ដែលមានការចូលរួមសម្តែងដោយតារាដ៏ល្បីរបស់កូរ៉េខាងត្បូង និងជាកូនកាត់ថៃ-អាមេរិក នោះគឺ Nichkhun បានផ្តួលភាពយន្តធំប្រចាំឆ្នាំរបស់ហូលីវូដ "Avengers: Infinity War" ហើយបានទៅឈរនៅលើកំពូលតារាងភាពយន្តដែលរកចំណូលបានច្រើន (Box Office) របស់ប្រទេសថៃ បានយ៉ាងរឹងម៉ាំល្អ សម្រាប់សប្តាហ៍ដំបូងនៃការចាក់បញ្ចាំង នេះបើផ្អែកតាមរបាយការណ៍ថ្មីចុងក្រោយរបស់ Korea Portal។

បើកចាក់បញ្ចាំងដំបូងកាលពីថ្ងៃទី10 ខែឧសភា នៅក្នុងប្រទេសថៃ ភាពយន្តនេះមានសមត្ថភាពអាចរុញច្រានឲ្យរឿងដ៏ធំរបស់ Marvel ទៅចំណាត់ថ្នាក់លេខ២ និងក្រសោបយកលេខ១ រហូតទៅដល់៣ថ្ងៃ មុនពេលដែលរឿង "Avengers" បានហក់មកកំពូលតារាងវិញ។

ភាពជោគជ័យដ៏ធំធេងនេះ ក៏អាចបានមកពីប្រជាប្រិយភាពរបស់ Nichkhun ដែលជាសមាជិករបស់ក្រុមចម្រៀងប្រុស 2PM របស់កូរ៉េខាងត្បូង ផងដែរ។

ពិតប្រាកដណាស់ តារាសម្តែងដែលចូលរួមជាមួយគេក៏មានការគាំទ្រយ៉ាងធំផងដែរ ដែលអាចជួយឲ្យមានការទាក់ទាញយ៉ាងខ្លាំង ចំពោះរឿងបែបមនោសញ្ចេតនាលាយឡំនឹងកំប្លុកកំប្លែងមួយនេះ នៅក្នុងរោងភាពយន្ត។

Urassaya Sperbund ប្រហែលជាមានកិត្តិសព្ទតិចតួចក្នុងការសម្តែង ក៏ប៉ុន្តែតារាម៉ូដែល និងតួសម្តែងស្រី ដែលជាកូនកាត់ថៃ-ន័រវែសរូបនេះ មានកេរ្ត៍ឈ្មោះល្បីយ៉ាងធំធេងក្នុងពិភពម៉ូដែល ទន្ទឹមនឹងនេះដែរ តួសម្តែងប្រុស ដែលជាកូនកាត់ថៃ-សិង្ហបុរី-បារាំង នោះគឺ Sunny Suwanmethanon ក៏ទទួលបានកេរ្ត៍ឈ្មោះល្បីយ៉ាងខ្លាំង ក៏ព្រោះតែគេធ្លាប់សម្តែងរឿងជាច្រើនដូចជា "I Fine.. Thank You.. Love You", "Heart Attack" និង "Mr. Hurt"។

"Brother of the Year" នឹងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី21 ខែមិថុនានេះតទៅ ហើយមានតែរឿងមួយប៉ុណ្ណោះដែលផ្តើមការចាក់បញ្ចាំងទន្ទឹមគ្នានោះគឺ រឿងផ្សងព្រេងបែបវិទ្យាសាស្ត្រ "Future World"។

ខណៈពេលដែលអ្នកគាំទ្រវិស័យភាពយន្តក្នុងប្រទេសកម្ពុជា កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានូវរឿងថៃ បែបមនោសញ្ចេតនាលាយឡំកំប្លែងមួយនេះ ក៏នៅមានរឿងល្អៗជាច្រើនទៀតដែលនឹងមកដល់ផងដែរ រួមមាន "Terminal" របស់ Margot Robbie, "Incredibles 2" និងរឿងមនោសញ្ចេតនារបស់កូរ៉េ "Be With You"។

ដូច្នេះអ្នកគាំទ្ររឿងថៃទាំងអស់ ត្រៀមខ្លួន និងចូលរួមគាំទ្ររឿង "Brother of the Year" នៅឯរោងភាពយន្ត នាថ្ងៃទី21 ខែមិថុនា ខាងមុខនេះទាំងអស់គ្នា!

Cinema Online, 7 មិថុនា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង