ព័ត៌មាន

Dwayne Johnson អះអាងថានឹងមាន "Jumanji 3"

អ្នកសរសេរ: Dini Azri



តើ Mouse នឹងមានសុវត្ថិភាពសម្រាប់វគ្គថ្មីនៃរឿង "Jumanji 3" ដែរឬទេ?

13 Apr - ដំណឹងមួយត្រូវបានប្រកាសកាលពីប៉ុន្មានខែមុននេះ ដែលថាស្ទូឌីយ៉ូ Sony Pictures បានបើកភ្លើងខៀវសម្រាប់វគ្គបន្ត នៃភាពយន្តដ៏ជោគជ័យរបស់ខ្លួននោះគឺ "Jumanji: Welcome to the Jungle" ហើយនៅពេលនេះ Dwayne Johnson ហៅថា The Rock ដែលជាតួអង្គ និងអ្នកផលិតភាពយន្តនេះកាលពីឆ្នាំ 2017 ក៏បានអះអាងថាវគ្គ៣ គឺកំពុងតែរៀបចំដំណើរការហើយ។

Dwayne Johnson នាពេលថ្មីៗនេះបានបង្ហោះសារអរគុណទៅកាន់អ្នកគាំទ្រ នៅលើអ៊ីនស្តាក្រាម ដែលបានធ្វើឲ្យភាពយន្ត "Jumanji: Welcome to the Jungle" ក្លាយជាភាពយ្តរកបានចំណូលច្រើនជាងគេប្រចាំស្ទូឌីយ៉ូ Sony នៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះផងដែរគាត់ក៏បានបង្ហាញថា វគ្គបន្តនៃសាច់រឿង "Jumanji" ក៏កំពុងតែដំណើរការផងដែរ។

Johnson ក៏បានឆ្លៀតលេងសើចផងដែរ ដោយបានលើកឡើងថាតួអង្គ Mouse Finbar សម្តែងដោយ Kevin Hart នឹងត្រូវបានគេសម្លាប់នៅក្នុងវគ្គថ្មី ដោយករណីនេះមិនទាន់ដឹងថា គ្រាន់ជាការចំអន់របស់តារាសម្តែងទាំងពីរនេះ ឬក៏យ៉ាងណាឡើយ។

នាពេលបច្ចុប្បន្ន ភាពយន្តមួយនេះរកប្រាក់បាន 404 លានដុល្លារអាមេរិក នៅក្នុងតារាង box office របស់សហរដ្ឋអាមេរិក ហើយថែមទាំងបានក្លាយទៅជាភាពយន្ត ដែលរកចំណូលបានខ្ពស់ជាងគេរបស់ស្ទូឌីយ៉ូ Sony ដោយយកឈ្នះរឿង "Spider Man" ដែលរកប្រាក់បាន 951 លានដុល្លារសហរដ្ឋអាមេរិក ទូទាំងពិភពលោក កាលពីអំឡុងឆ្នាំ 2002។

កាលពីឆ្នាំមុន ភាពយន្ត "Jumanji: Welcome to the Jungle" ត្រូវបានផលិតឡើង សម្រាប់ជាវគ្គបន្តនៃសាច់រឿង "Jumanji" កាលពីឆ្នាំ1995 ដែលសម្តែងដោយ Robin Williams។ វគ្គទីបី ដែលត្រូវបានឲ្យឈ្មោះថា "Jumanji 3" នាពេលឥឡូវ នឹងធ្វើឡើងជាសាច់រឿងបន្តនៃភាពយន្តកាលពីឆ្នាំ2017 ដែលសម្តែងដោយ Kevin Hart, Jack Black និង Karen Gillan ហើយពួកគេនឹងត្រឡប់មកវិញ។ ក្នុងនោះផងដែរ Jake Kasdan នឹងត្រូវបានគេរំពឹងថាទទួលតំណែងជាអ្នកដឹកនាំសម្រាប់ភាពយន្តថ្មីនេះ។

ទោះបីជាពេលនេះដំណឹងជាច្រើនបានបញ្ចេញយ៉ាងណាក៏ដោយ តែរឿងថ្មីរបស់ "Jumanji" គ្រោងនឹងចាក់បញ្ចាំងនៅចុងខែធ្នូ ឆ្នាំ2019។

Cinema Online, 13 មេសា 2018


ភាពយន្តទាក់ទង:
Jumanji: Welcome To The Jungle (21 Dec 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង