ព័ត៌មាន

Julie Andrews បញ្ចូលសម្លេងតួអង្គដ៏ខ្លាំងក្លាក្នុង "Aquaman"

អ្នកសរសេរ: Florey DM



Julie Andrews មិនត្រឹមតែបង្រៀនក្នុង "Julie's Greenroom" ប៉ុណ្ណោះទេ តែគាត់នឹងបង្រៀន
Aquaman ផ្ទាល់ទៀតផង។

26 Nov – តារាសម្តែងស្រីមានកេរ្តិ៍ឈ្មោះល្បីល្បាញ Julie Andrews (គឺលោកជំទាវ Julia Elizabeth Andrews សម្រាប់មនុស្សធម្មតាដូចយើង) បានប្រើសម្លេងជនជាតិអង់គ្លេសរបស់គាត់ទៅកាន់តួអង្គគំនូរជីវចលក្នុងខ្សែភាពយន្តមួយចំនួនប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតួអង្គថ្មីបំផុតរបស់គាត់នឹងប្រហែលជាមានភាពខ្លាំងក្លាជាងគេបំផុត។

វាត្រូវបានបង្ហាញឲ្យដឹងថា តារាសម្តែងវ័យ 83 ឆ្នាំរូបនេះមានតួអង្គសម្ងាត់ដ៏សំខាន់ក្នុងខ្សែភាពយន្ត "Aquaman" ដែលនឹងចេញក្នុងពេលឆាប់ៗនេះ។

Entertainment Weekly បានរាយការណ៍ថាតារាសម្តែងស្រីរូបនេះនឹងបញ្ចូលសម្លេងឲ្យតួអង្គប្រឌិត Karathen ក្នុងខ្សែភាពយន្តមួយនេះ។ សត្វចម្លែកក្រោមសមុទ្រមួយនេះនឹងនាំផ្លូវតួអង្គវីរបុរសរបស់ Jason Momoa ក្នុងការបង្រួបបង្រួមពិភពលើគោកនិង Atlantis។

"ពួកយើងចង់ឲ្យ Karathen មានសម្លេងរបស់តារាស្រីជនជាតិអង់គ្លេសវ័យចំណាស់មួយរូប ប៉ុន្តែជាមួយនឹងការកែប្រែឌីជីថលបន្តិចបន្តួច" និយាយដោយអ្នកដឹកនាំ Peter Safran។ "ហើយនៅពេលដែលយើងបានដឹងថា Julie ចាប់អារម្មណ៍ ថែមទាំងមានពេល និងរីករាយក្នុងការទទួលយកការងារមួយនេះ ការជ្រើសយកគាត់មិនត្រូវការគិតច្រើនឡើយ។"

"មាននរណាខ្លះទៅដែលដឹងថា "Aquaman" នឹងមាន Mary Poppins ពិតប្រាកដក្នុងអំឡុងបុណ្យណូអែលនេះ?" គាត់បានបន្ថែមយ៉ាងកំប្លែង។

ការនិយាយលេងសើចមួយនេះយោងទៅលើខ្សែភាពយន្ត "Aquaman" និង "Mary Poppins Returns" ដែលនឹងចាក់បញ្ចាំងនៅក្នុងរោងកុនខុសគ្នាមិនប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងខែធ្នូនេះ។

Andrews ធ្លាប់សម្តែងជាតួអង្គអ្នកមើលថែក្មេងដ៏អាថ៌កំបាំងមួយក្នុងខ្សែភាពយន្ត "Mary Poppins" ឆ្នាំ 1964 ដែលភាគបន្តត្រូវបានផលិតជាមួយនឹង Emily Blunt សម្តែងជាតួអង្គមួយនេះហើយនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ។ តារាឯកដើមរូបនេះបានបដិសេធក្នុងការចេញមុខក្នុងខ្សែភាពយន្តវគ្គបន្តដោយគាត់មិនចង់រំខានការសម្តែងរបស់ Blunt ជាតួអង្គដ៏ល្បីល្បាញមួយនេះឡើយ។

Andrews ខានចេញមុខនៅលើកុនខ្នាតធំតាំងពីខ្សែភាពយន្ត "Tooth Fairy" ក្នុងឆ្នាំ 2010 មកម៉្លេះ ប៉ុន្តែគាត់បានបញ្ចូលសម្លេងឲ្យតួអង្គជាច្រើនក្នុងសេរីរឿង "Shrek" និង "Despicable Me" ។ គាត់ក៏បានបង្ហាញខ្លួនលើខ្សែភាពយន្ដខ្នាតតូចមួយចំនួន ដែលចុងក្រោយគេបំផុតគឺសេរីកម្មវិធីទូរទស្សន៍អប់រំរបស់ Netflix គឺ "Julie's Greenroom"។

Cinema Online, 26 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Despicable Me 3 (29 Jun 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង