ព័ត៌មាន

John Cena ចូលជំនួស Sylvester Stallone សម្រាប់រឿងថ្មី

អ្នកសរសេរ: Florey DM



John Cena នឹងចូលរួមក្រុមជាមួយ Jackie Chan នៅក្នុង "Project X"

14 Jun – អ្នកកីឡាកាស John Cena នឹងត្រូវឡើងសង្វៀនចាប់ដៃគូជាមួយលោក Jackie Chan សម្រាប់រឿងបែបវាយប្រហារដ៏អស្ចារ្យ នោះគឺ "Project X" (ចំណងជើងសំដៅទៅលើគម្រោងការងារ)។

Cena នឹងជំនួស Sylvester Stallone ដែលកាលពីមុនត្រូវបានជ្រើសរើសសម្រាប់ ភាពយន្តថ្មីនេះ ហើយកាលនោះវាត្រូវបានគេដាក់ចំណងជើងថា "Ex-Baghdad" នេះបើផ្អែកតាមរបាយការណ៍របស់ Variety។

Cena នឹងត្រូវសម្តែងជាតួអតីតកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ខណៈពេលដែល Jackie Chan (ឈិនឡុង) នឹងដើរតួជាភ្នាក់ងារឯកជនថែរក្សាសន្តិសុខដែលជាជនជាតិចិន ហើយដែលមានភារកិច្ចក្នុងការ ជួយនាំយកអ្នកធ្វើការនៅអណ្តូងស្លប្រេងកាត ចេញពីទីនោះក្រោយពេលដែលវាទទួលរងការវាយប្រហារ។ ពួកគេទាំងពីរនឹងចាប់ដៃគ្នា ក្រោយពីបានដឹងថា ក្រុមអ្នកវាយប្រហារទីតាំងនោះមានគម្រោងចង់លួចប្រេងឆៅ។

Chan គឺជាអ្នកផលិតរឿងមួយនេះ ហើយដែលវានឹងត្រូវដឹកនាំដោយ Scott Waugh ដែលជាអ្នកដឹកនាំភាពយន្ត "Need for Speed" និងសរសេរប៉ារ៉ូលរឿងដោយ Arash Amel។


Jackie Chan កំពុងផលិត "Project X"
ដែលពីមុនត្រូវបានគេដឹងថានឹងអាចមានការចូលរួម សម្តែងដោយ Sylvester Stallone

នេះគឺជាតួដ៏ធំថ្មីមួយទៀតសម្រាប់ Cena ដែលបានវិវត្តន៍ខ្លួនចូលក្នុងពិភពហូលីវូដ ចាប់តាំងពីរូបគេបានសម្តែង នៅក្នុងរឿង "Trainwreck", "Sisters" និង "Daddy's Home" ហើយក្រោយមកក៏បញ្ចូលសម្លេងឲ្យ តួអង្គដែលជាគោជល់នៅក្នុងរឿង "Ferdinand"។

ឆ្នាំនេះផងដែរ តារាសម្តែងវ័យ៤១ឆ្នាំ ក៏បានបង្ហាញខ្លួននៅក្នុងភាពយន្តដល់ទៅពីររួមមាន "Blockers" និង "Bumblebee" ដែលជារឿងប្រភេទ spinoff ពីភាពយន្ត "Transformers"។

រូបគេក៏នឹងត្រូវចាប់ដៃគ្នាជាមួយអ្នកកីឡាកាសដែលវិវត្តន៍ខ្លួនទៅជាតារាសម្តែងផងដែរ នោះគឺ Dwayne Johnson សម្រាប់រឿងបែបវាយប្រហារដ៏អស្ចារ្យមួយទៀត មានចំណងជើងថា "The Janson Directive"។

សម្រាប់តួសម្តែងក្បាច់គុន Jackie Chan វិញក៏មានវត្តមាននៅក្នុងភាពយន្ត "Viy 2: Journey to China" សម្រាប់ឆ្នាំនេះផងដែរ ហើយក៏នឹងមានសម្រាប់ឆ្នាំ2019 ជាច្រើនទៀតដូចជា "Knight of Shadows: Between Yin and Yang" និង "Rush Hour 4"។

Cinema Online, 14 មិថុនា 2018


ភាពយន្តទាក់ទង:
Ferdinand (22 Dec 2017)
Trainwreck (07 Aug 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង