ព័ត៌មាន

Jared Leto នឹងមានភាពយន្ដ Joker ដាច់ដោយឡែក

អ្នកសរសេរ: Florey DMJared Leto ជា Joker ក្នុង"Suicide Squad".

7 Jun – បន្ទាប់ពីការបង្ហាញខ្លួនជា Joker ក្នុងភាពយន្ដ "Suicide Squad" កាលពីឆ្នាំ2016 Jared Leto ពេលនេះគឺនឹងត្រលប់មកវិញដើម្បីសម្ដែងជា តួអង្គចិត្តអាក្រក់មួយរូបនេះក្នុងភាពយន្ដទោលរបស់គេ។

ភាពយន្ដទោលរបស់ Joker មួយទៀតក៏កំពុងតែស្ថិតក្នុងដំណាក់កាលផលិតដែរ សម្ដែងដោយ Joaquin Phoenix ដែលនឹងនិយាយអំពីដើមកំណើតរបស់ Joker ប៉ុន្ដែមិនបាច់បារម្ភទេព្រោះថាសាច់រឿងទាំងពីរគឹនឹងខុសគ្នាស្រឡះ និងមិនទាក់ទងគ្នាឡើយ នេះបើផ្អែកតាមរបាយការណ៍របស់ Variety។

ទាំងភាពយន្ដសម្ដែងដោយ Leto និង Phoenix គឺនឹងស្ថិតនៅក្នុងចក្រវាឡ DC ប៉ុន្ដែគ្រាន់តែថាភាពយន្ដរបស់ Phoenix គឺស្ថិតនៅក្រោមដើមកំណើតថ្មីរបស់ DCEU ដែលអនុញ្ញាតឲ្យតួអង្គមួយសម្ដែង ដោយតារាផ្សេងគ្នាដោយមិនមានការជាន់គ្នា។

Leto ក៏នឹងចូលរួមផលិតភាពយន្ដ Joker ទោលរបស់គាត់នេះផងដែរ។

គេមិនទាន់ច្បាស់នៅឡើយទេថាតើភាពយន្ដនេះនឹងចាប់ផ្ដើមថតមុនឬក្រោយ "Suicide Squad 2" ដែលគ្រោងនឹងចាប់ផ្ដើមថតនៅឆ្នាំ 2019 ហើយពេលនេះ Leto និង Warner Bros. កំពុងតែស្វះស្វែងរកអ្នកនិពន្ធ។


មកដល់ពេលនេះ Harley Quinn និង Joker គឺជាតួអង្គតែពីរនាក់គត់ក្នុងរឿង "Suicide Squad" ដែលនឹងទទួលបានភាពយន្ដទោល។ កាលពីឆ្នាំមុន ពួកយើងបានទទួលដំណឹងថា Margot Robbie និង Leto នឹងសម្ដែងជាគូស្នេហ៍មិនប្រក្រតីនេះក្នុងភាពយន្តទោលរបស់ Harley Quinn ផងដែរ។

. Robbie ក៏នឹងសម្ដែងតួ Harley Quinn នៅក្នុងភាពយន្ដទោលរបស់កំពូលតួអង្គចិត្តអាក្រក់នេះ ដែលផ្អែកតាមរឿងត្លុករបស់ "Birds of Prey"។

តួអង្គទាំងពីរនេះក៏នឹងបង្ហាញខ្លួនម្ដងទៀតក្នុងរឿង "Suicide Squad 2" ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ 2020 ផងដែរ។

Cinema Online, 7 មិថុនា 2018


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង