ព័ត៌មាន

ខ្សែភាពយន្តឯកសាររបស់ជប៉ុនថតជាងបីឆ្នាំនៅកម្ពុជា

អ្នកសរសេរ: Vong Phal Solysa



"Father"
ផ្តោតទៅលើបូជាចារ្យជនជាតិជប៉ុនមួយរូបដែលបានជួយជនក្រីក្រនៅប៉ែកជនបទនៃកម្ពុជា។

10 Apr – ខ្សែភាពយន្តឯកសាររបស់ជប៉ុនមួយ និយាយអំពីបូជាចារ្យពោរពេញដោយក្តីមេត្តាករុណាមួយរូប ដែលមានចំណងជើងថា "Father" ត្រូវបានថតទាំងស្រុងនៅប្រទេសកម្ពុជាអស់រយៈពេលជាងបីឆ្នាំ។

ការថតនៃខ្សែភាពយន្តឯកសារមួយនេះចំណាយពេលជាងបីឆ្នាំដើម្បីបញ្ចប់ ដោយអ្នកដឹកនាំ Ko Watanabe ត្រូវចំណាយពេលក្នុងកាលវិភាគការងារដ៏មមាញឹក ជាអ្នកដឹកនាំកម្មវិធីទូរទស្សន៏របស់គាត់ ហើយធ្វើដំណើរទៅមករវាងប្រទេសជប៉ុននិងកម្ពុជា នេះបើយោងតាមរយៈរបាយការណ៏របស់ The Mainichi។ ជុំវិញភក្តីភាពរបស់គាត់ក្នុងការផលិតខ្សែភាពយន្តមួយនេះ ដែលជាខ្សែភាពយន្តខ្នាតធំដំបូងរបស់គាត់ Watanabe បាននិយាយថាគាត់ចង់បង្ហាញទៅកាន់មនុស្សរាល់គ្នាពីទឹកចិត្តល្អនិងភាពកក់ក្តៅដែលគាត់ទទួលបាន នៅពេលដែលគាត់ទាក់ទងជាមួយ Goto។

វាគួរបញ្ជាក់ផងដែរថាក្រុមការងារផលិតនៃខ្សែភាពយន្តមួយនេះគឺសុទ្ធតែក្រុមអ្នកស្ម័គ្រចិត្តដឹកនាំដោយ Watanabe ផ្ទាល់។


Fumio Goto និងកូនប្រុសចិញ្ចឹមរបស់គាត់ Meas Bunra
ជិះត្រាក់ទ័រកាត់ទីជនបទក្នុងឈុតមួយពី "Father"។

ខ្សែភាពយន្ត "Father" កត់ត្រាជីវិតរបស់បូជាចារ្យរបស់សាសនាកាតូលិកជនជាតិជប៉ុនមួយរូប ឈ្មោះ Fumio Goto ដែលមានអាយុ 88 ឆ្នាំ ហើយបានចិញ្ចឹមក្មេងភៀសខ្លួនជនជាតិខ្មែរចំនួន 14 នាក់ និងសាងសង់សាលារៀនចំនួន 19 ខ្នងនៅប្រទេសកម្ពុជា។

គាត់ក៏ទទួលបានពានរង្វាន់ Mainichi International Exchange Award ក្នុងឆ្នាំ 2007 ផងដែរសម្រាប់សេចក្តីខំប្រឹងប្រែងរបស់គាត់។

ក្រោយពីបានឆ្លងកាត់បទពិសោធន៏គ្រួសារដ៏ឈឺចាប់ ដោយបានបាត់បង់គ្រួសារទាំងមូលរបស់គាត់លើកលែងតែឪពុកក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ Goto បានសម្រេចចិត្តក្លាយជាបូជាចារ្យ។

អតីតកាលដ៏ខ្លោចផ្សារបស់គាត់បានធ្វើឲ្យគាត់មានភាពអាណិតអាសូរទៅលើក្មេងកំព្រា ដែលជាហេតុនាំឲ្យគាត់យកក្មេង 14 នាក់មកចិញ្ចឹមបីបាច់ ដែលក្នុងនោះមានម្នាក់ជាក្មេងកំព្រាសម័យសង្គ្រាមជនជាតិខ្មែរឈ្មោះ Meas Ravon ឬ Meas Bunra ហើយជាប្រធានរងនៃអង្គការ Japan Charitable Organization of Father Goto Fumio។

ខ្សែភាពយន្តឯកសារមួយនេះបានចាប់ផ្តើមចាក់បញ្ចាំងនៅ Musashino-Kan Shinjuku និង Cocomaru Theater នៅប្រទេសជប៉ុនក្នុងខែនេះ។

ទោះបីជាមិនទាន់មានគម្រោងឬការប្រកាសនៅឡើយ យើងសង្ឃឹមថាប្រជាជនកម្ពុជានឹងមានឱកាសបានទស្សនាខ្សែភាពយន្តឯកសារដ៏កក់ក្តៅមួយនេះនៅប្រទេសកម្ពុជា។

Cinema Online, 10 មេសា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង