ព័ត៌មាន

"In the Life of Music" ប្រកួតនៅ Bangkok ASEAN Film Festival

អ្នកសរសេរ: Khen Sophara



ឈុតឆាកមួយក្នុង "In the Life of Music" ជាមួយតារាសម្ដែង Ellen Wong និង Arn Chorn Pond6

5 Jul – "In the Life of Music", ភាពយន្ដបែបតន្រ្ដីដឹកនាំដោយលោក Sok Visal និង Caylee So ទើបតែទទួលបានការអញ្ជើញទៅចូលរួមចាក់បញ្ចាំង និងឈរឈ្មោះទទួលពានរង្វាន់នៅឯ Bangkok ASEAN film Festival លើកទី4។

ភាពយន្ដអំពីស្នេហា សង្រ្គាម និងគ្រួសារនេះ គឺត្រូវបាននិទានអមជាមួយនឹងបទចម្រៀងដ៏ល្បីល្បាញ នោះគឺបទ "ចំប៉ាបាត់ដំបង" ដែលជាសំនៀងដើម របស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ផងដែរ។

ក្រៅពីភាពយន្ដខ្មែរមួយនេះ ក៏រួមមានភាពយន្ដដទៃទៀតផ្សេងៗដូចជា "Nen Kradote Kamphang" ("The Wall") របស់ប្រទេសថៃ, "Nervous Translation" និង "The Ashes And Ghosts of Tayug 1931" របស់ប្រទេសហ្វីលីពីន "Guang" និង "Shuttle Life" របស់ប្រទេសម៉ាឡេស៊ី "Night Bus" របស់ប្រទេសឥណ្ឌូនេស៊ី "Passage of Life" របស់ប្រទេសមីយ៉ាន់ម៉ា និងជប៉ុន "The Seen and Unseen" ព្រមទាំង "Their Ramaining Journey" របស់ប្រទេសអូស្រ្ដាលី, ហូឡង់ និង កាតា។

ភាពយន្ដដែលរៀបរាប់ខាងលើមុននេះគឹសុទ្ធតែឈរឈ្មោះសម្រាប់ពាន់រង្វាន់ Best Asian Film Award ហើយភាពយន្ដដែលឈ្នះនឹងទទួលបានពានរង្វាន់ រួមជាមួយប្រាក់រង្វាន់ $10,000 (330,000 បាត) ហើយចំពោះភាពយន្ដដែលទទួលបានពាន Best Jury Award ក៏នឹងទទួលបានពានរង្វាន់ ហើយនិងប្រាក់រង្វាន់ $5,000 ផងដែរ។

Bangkok ASEAN film Festival 2018 នឹងដំណើរការពីថ្ងៃទី 4 រហូតដល់ថ្ងៃទី 8 កក្កដា នៅរោងកុន SF World Cinema, CentralWorld, ទីក្រុងបាងកក ប្រទេសថៃ។

មហោស្រពភាពយន្ដនេះត្រូវបានរៀបចំឡើងដោយ Ministry of Culture ប្រចាំប្រទេសថៃ រួមជាមួយនឹង National Federation of Motion Pictures and Contents Association ក្នុងឱកាសដើម្បីគម្រប់ខួបទី 51ឆ្នាំ នៃការបង្កើត ASEAN ។

Cinema Online, 5 កក្កដា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង