ព័ត៌មាន

ហ្គេមទូរស័ព្ទបញ្ចូលសម្លេងដោយតួក្នុង "Harry Potter"

អ្នកសរសេរ: Dini Azri



Michael Gambon ដែលសម្តែងជា Professor Dumbledore
នឹងនៅក្នុងចំណោមក្រុមតារាសម្តែងដែលនឹងបញ្ចូលសម្លេងរបស់ពួកគេទៅកាន់ "Harry Potter: Hogwarts Mystery"។

9 Apr - វីដេអូហ្គេមទូរស័ព្ទដៃរបស់ "Harry Potter" ដែលនឹងចេញឆាប់ៗនេះ គឺ "Harry Potter: Hogwarts Mystery" នឹងឃើញមាននូវតួអង្គមួយចំនួនពីខ្សែភាពយន្តដែលត្រូវបានបញ្ចូលសម្លេងដោយក្រុមតារាសម្តែងដើមរបស់រឿង។

Maggie Smith, Michael Gambon, Warwick Davis, Sally Mortemore, Gemma Jones និង Zoe Wanamaker នឹងកម្ចីសម្លេងរបស់ពួកគេទៅកាន់វីដេអូហ្គេមមួយនេះ ដោយបញ្ចូលសម្លេងឲ្យតួអង្គរបស់ពួកគេពីខ្សែភាពយន្ត តាមរយៈរបាយការណ៏សារព័ត៌មានបញ្ចេញដោយក្រុមហ៊ុន Jam City។

"គោលដៅរបស់យើងជាមួយ "Harry Potter: Hogwarts Mystery" គឺធ្វើឲ្យអ្នកលេងមានអារម្មណ៏ហាក់ដូចជាពួកគេបានចូលរៀននៅសាលា Hogwarts ជាលើកដំបូង" និយាយដោយ CEO របស់ Jam City គឺ Chris DeWolfe។

"ដោយបញ្ចូលនូវតារាសម្តែងដ៏ល្បីឈ្មោះនិងពោរពេញដោយទេពកោសល្យទាំងនេះទៅក្នុងហ្គេម ពួកយើងនឹងអាចផ្តល់ជូននូវបទពិសោធន៏ Hogwarts ផ្ទាល់ខ្លួនដ៏អស្ចារ្យទៅកាន់អ្នកគាំទ្ររបស់រឿង" គាត់បានបន្ថែម។


អ្នកគាំទ្រនឹងបានឮនូវសម្លេងដ៏គួរឲ្យចងចាំរបស់ Maggie Smith ជា Professor McGonagall។

Jam City បានសហការជាមួយ Warner Bros Interactive Entertainment ដើម្បីផលិតវីដេអូហ្គេមមួយនេះ ដែលអនុញ្ញាតឲ្យអ្នកលេងអាចបង្កើតតួអង្គតំណាងផ្ទាល់ខ្លួនរបស់ពួកគេ និងចូលសិក្សានៅសាលា Hogwarts School of Witchcraft and Wizardry ដើម្បីទទួលយកបទពិសោធន៏ជាសិស្សនៅទីនោះ។

វីដេអូហ្គេមនឹងកើតឡើងមុនពេលព្រឹត្តការណ៏នៃខ្សែភាពយន្ត ដូចនេះអ្នកលេងនឹងមិនបានជួបតួអង្គឯកទាំងបីគឺ Harry Potter, Hermione Granger និង Ron Weasley ឡើយ ប៉ុន្តែពួកគេនឹងអាចជួបជាមួយសាស្ត្រាចារ្យដែលពួកគេស្គាល់មុខទៅហើយនោះ ដែលនឹងបង្រៀនអ្នកលេងពីរបៀបបន្តទៅមុខនៅក្នុងហ្គេម។

"Harry Potter: Hogwarts Mystery" នឹងអាចទាញយកបានដោយឥតគិតថ្លៃ ជាមួយការទិញនៅក្នុងកម្មវិធីសម្រាប់ឧបករណ៏ Android និង iOS ទាំងអស់នៅថ្ងៃទី 25 ខែមេសា ឆ្នាំនេះ។

Cinema Online, 9 មេសា 2018


ភាពយន្តទាក់ទង:
Fantastic Beasts And Where To Find Them (18 Nov 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង