ព័ត៌មាន

ខ្សែភាពយន្ត "Hobbs and Shaw" ពន្យាថ្ងៃចាក់បញ្ចាំង

អ្នកសរសេរ: Dini Azri



អ្នកគាំទ្រត្រូវរង់ចាំជាងមួយអាទិត្យទៀតសម្រាប់ខ្សែភាពយន្តយកលំនាំតាម "Fast And Furious" មួយនេះគឺ "Hobbs and Shaw"។

11 May – អ្នកគាំទ្រនៃស៊េរីខ្សែភាពយន្ត "Fast And Furious" នឹងត្រូវរង់ចាំយូរបន្តិចទៀតសម្រាប់ខ្សែភាពយន្តយកលំនាំតាមវាគឺ "Hobbs and Shaw" ដោយកាលបរិច្ឆេទនៃថ្ងៃចាក់បញ្ចាំងត្រូវបានពន្យាពេលចំនួនមួយអាទិត្យ។

Universal Pictures បានធ្វើការប្រកាសថា "Hobbs and Shaw" កំពុងត្រៀមខ្លួនសម្រាប់ទស្សនិកជន ហើយបានពន្យាកាលបរិច្ឆេទនៃថ្ងៃចាក់បញ្ចាំងដើមនៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2019 នៅប្រទេសអាមេរិក ទៅថ្ងៃទី2 ខែសីហា ឆ្នាំ2019 វិញ នេះបើផ្អែកតាមរបាយការណ៏របស់ /Film។

ឥឡូវនេះ ខ្សែភាពយន្តមួយនេះនឹងជាន់គ្នាជាមួយខ្សែភាពយន្ត "The New Mutants" និង "Dora the Explorer" ដែលសុទ្ធតែបានកំណត់ធ្វើការចាក់បញ្ចាំងក្នុងថ្ងៃតែមួយ។

ព័ត៌មានលម្អិតទៅលើមូលហេតុនៃការសម្រេចចិត្តភ្លាមៗមួយនេះមិនត្រូវបានពន្យល់ច្បាស់លាស់ឡើយ ប៉ុន្តែវាត្រូវបានគេជឿថាគឺដើម្បីជៀសវាងឥទ្ធិពលដ៏ខ្លាំងក្លានៃខ្សែភាពយន្តរបស់ Disney គឺ "The Lion King" ដែលបានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងចាប់តាំងពីព័ត៌មានប្រកាសពីតួអង្គសម្តែងមក។

"Hobbs and Shaw" គឺជាខ្សែភាពយន្តយកលំនាំតាមស៊េរីរឿង "Fast And Furious" ដែលដើរតាមតួអង្គរបស់ Dwayne Johnson និង Jason Statham ដែលក្នុងរឿងមានឈ្មោះថា Luke Hobbs និង Deckard Shaw ក្នុងដំណើរផ្សងព្រេងពោរពេញទៅដោយសកម្មភាពវាយប្រហារ។

ខ្សែភាពយន្តមួយនេះត្រូវបានដឹកនាំដោយ David Leitch និងផ្អែកទៅលើសាច់រឿងសរសេរដោយ Chris Morgan ដែលជាអ្នកសរសេរសាច់រឿង "Fast And Furious" ទាំងអស់ចាប់តាំងពីខ្សែភាពយន្តទីប្រាំមក។

Cinema Online, 11 ឧសភា 2018


ភាពយន្តទាក់ទង:
Fast And Furious 8 (13 Apr 2017)
Fast And Furious 7 (13 Apr 2015)
Fast And Furious 6 (30 May 2013)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង