ព័ត៌មាន

"Spider-Man" វគ្គបន្តនឹងស្វាគមន៏ Jake Gyllenhaal

អ្នកសរសេរ: Florey DM



Jake Gyllenhaal នឹងសម្តែងជាតួអង្គកំពូលអាក្រក់ Mysterio។

23 May – តើក្រុម Sinister Six នឹងចេញមុខក្នុងខ្សែភាពយន្តវគ្គបន្តរបស់ "Spider-Man: Homecoming" មែនទេ? វាប្រហែលជាពិតមែនហើយ ជាមួយការចូលរួមរបស់តួអង្គកំពូលអាក្រក់ពីររូបដែលជាសមាជិកនៃក្រុមនេះក្នុងខ្សែភាពយន្តវគ្គបន្តមួយនេះ។

ការបន្ថែមថ្មីទៅក្នុងខ្សែភាពយន្តមួយនេះនឹងជា Mysterio ដែល Jake Gyllenhaal កំពុងស្ថិតក្នុងដំណាក់កាលចរចាសម្តែងតួអង្គមួយនេះ តាមរបាយការណ៏របស់ Variety។

ប្រសិនបើ Gyllenhaal យល់ព្រម វានឹងជាតួអង្គសៀវភៅត្លុកដំបូងបង្អស់សម្រាប់តារាសម្តែងរូបនេះ។

តួអង្គដែលគាត់នឹងសម្តែងនេះ ដូចដែលបាននិយាយពីខាងលើ គឺជាសមាជិកនៃក្រុមជនកំពូលអាក្រក់ Sinister Six ។ វាគឺជាអត្តសញ្ញាណមួយដែលត្រូវបានប្រើប្រាស់ដោយតួអង្គមួយចំនួនក្នុងសៀវភៅត្លុក រួមមានអ្នកសម្តែងបច្ចេកទេស និងអ្នកបង្កើតរូបភាពបច្ចេកទេសពិសេស សម្រាប់ភាពយន្តដែលមានចំណងជើងថា Quentin Beck ដែលធ្វើការឲ្យស្ទូឌីយ៉ូហូលីវូដធំមួយ។

មិនទាន់មានការបញ្ជាក់ច្បាស់ការណាមួយនៅឡើយទេដែលថា Gyllenhaal នឹងសម្តែងជាអវតារមួយណារបស់ Mysterio ប៉ុន្តែយើងអាចទាយបានថាវាប្រហែលនឹងជា Beck ដោយតួអង្គមួយនេះមានគេស្គាល់ច្រើនហើយត្រូវបានបង្កើតផ្ទាល់ដោយ Stan Lee រួមជាមួយ Steve Ditko។

វាមិនមែនជាលើកដំបូងឡើយដែល Gyllenhaal ជាប់ពាក់ព័ន្ធជាមួយចក្រវាឡនៃខ្សែភាពយន្ត "Spider-Man"។ គាត់ធ្លាប់ត្រូវបានគេពិចារណាយកជំនួស Tobey Maguire បន្ទាប់ពី Maguire បានទទួលរងរបួសខ្នង ហើយភ័យខ្លាចថានឹងមិនសះស្បើយទាន់ពេលសម្រាប់សម្តែងតួអង្គមួយនេះ។ យើងដឹងហើយថាតើមានអ្វីកើតឡើងនោះ។


Michael Keaton ដែលបានចេញមុខជា Vulture ក្នុងខ្សែភាពយន្ត "Spider-Man: Homecoming" ឆ្នាំ 2017 នឹងត្រឡប់មកសម្តែងតួអង្គកំពូលអាក្រក់នេះម្តងទៀត។

ក្នុងខ្សែភាពយន្តវគ្គបន្តដែលនឹងចេញឆាប់ៗនេះ Mysterio នឹងចាប់ដៃជាមួយសមាជិកក្រុមជនកំពូលអាក្រក់ Sinister Six គឺ Vulture ដែលត្រូវបានណែនាំដំបូងក្នុង MCU នៅក្នុងខ្សែភាពយន្តឆ្នាំមុនគឺ "Spider-Man: Homecoming"។

Michael Keaton នឹងត្រឡប់មកសម្តែងតួអង្គរបស់គាត់ម្តងទៀតជា Vulture។

សមាជិកភាគច្រើននៃក្រុម "Spider-Man: Homecoming" នឹងត្រឡប់មកវិញ ដោយ Jon Watts នឹងដឹកនាំម្តងទៀតជាមួយសាច់រឿងសរសេរដោយ Chris McKenna និង Erik Sommers រីឯក្រុមតារាសម្តែងត្រឡប់មកវិញរួមមាន Tom Holland ជាតួអង្គវីរបុរសវ័យជំទង់រូបនេះ, Zendaya ជា MJ និង Marisa Tomei ជា Aunt May។

ចំណងជើងសម្រាប់ខ្សែភាពយន្តវគ្គបន្តនេះនៅមិនទាន់បានបញ្ចេញនៅឡើយ ហើយ Kevin Feige បាននិយាយថាវានឹងមិនអាចានចំណងជើងជា "Spider-Man: Homecoming 2" ឡើយ។

យ៉ាងណាមិញ អ្នកដឹកនាំបានបញ្ជាក់ថាខ្សែភាពយន្តបន្ទាប់នឹងកើតឡើងនៅទីក្រុង London បន្ទាប់ពីព្រឹត្តិការណ៏ទូទាំងសកលលោកនៃ "Avengers: Infinity War" និង "Avengers 4"។

Cinema Online, 23 ឧសភា 2018


ភាពយន្តទាក់ទង:
Spider-Man: Homecoming (07 Jul 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង