ព័ត៌មាន

Gal Gadot ចាប់ដៃ Dwayne Johnson ក្នុង "Red Notice"

អ្នកសរសេរ: Florey DM



Gal Gadot នឹងឈានជើងចូលក្នុងពិភពសិល្បៈថ្មីមួយក្នុងរឿង "Red Notice"។

13 Jun – Gal Gadot នឹងទទួលបានតំណែងថ្មីមួយក្នុងរឿង "Red Notice" ហើយនាងក៏នឹងចូលរួមជាមួយ Dwayne "The Rock" Johnson ក្នុងខ្សែភាពយន្តបែបកំប្លែងលាយឡំនឹងវាយប្រហារថ្មីមួយនេះ!

Gadot បានបញ្ចប់កិច្ចចរចាររួចរាល់អស់ហើយ ក្នុងការដើម្បីសម្តែងរួមគ្នាជាមួយ The Rock នេះបើផ្អែកតាមរបាយការណ៏របស់ Deadline ប៉ុន្តែដំណើរស្វែងរកតារាមួយរូបទៀតដើម្បីរួមក្រុមជាមួយ Gadot និង Johnson កំពុងនៅបន្ត ដោយខ្សែភាពយន្តមួយនេះត្រូវបានរៀបចំឲ្យមានសមាជិកក្នុងក្រុមចំនួនបីនាក់ ដែលក្នុងនោះរួមមានតារាឯកទាំងពីររូបនេះ និងតារាប្រុសមួយរូបទៀត។

ខ្សែភាពយន្តលួចប្លន់បែបព្រឺព្រួចមួយនេះ នឹងបង្ហាញតារាឯករបស់ "Wonder Woman" សម្តែងជាតួអង្គដ៏អស្ចារ្យ និងអាថ៌កំបាំងមួយរូបក្នុងពិភពសិល្បកម្ម។

យ៉ាងណាមិញ The Rock នឹងសម្តែងជាភ្នាក់ងារប៉ូលីសអាំងទែប៉ូលមួយរូប ដែលព្យាយាមតាមប្រមាញ់ចោរដ៏ល្បីឈ្មោះទូទាំងពិភពលោកម្នាក់ នេះបើផ្អែកលើការបញ្ចេញរបស់ ComingSoon.net។

"Red Notice" នឹងត្រូវបានដឹកនាំដោយ Rawson Marshall Thurber ផ្អែកទៅលើសាច់រឿងសរសេរដោយគាត់ផ្ទាល់ ហើយនឹងជាការជួបគ្នាម្តងទៀតរវាងអ្នកទាំងពីរដោយពួកគេធ្លាប់បានសហការគ្នាពីមុនមកក្នុងភាពយន្តបីរឿងក្នុងស៊េរីរឿង "Fast and Furious" (គឺ "Fast Five", "Fast & Furious 6" និង "Furious 7")។


ចំណងជើងនៃខ្សែភាពយន្តសំដៅទៅលើការប្រកាសធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមការប្រកាសទាំងប្រាំបីចេញដោយ Interpol ដែលទាក់ទងទៅនឹងការតាមចាប់ឧក្រិដ្ឋជន។


ពួកយើងនឹងឃើញ The Rock ឆាប់ៗនេះក្នុង "Skyscraper" ដែលត្រូវបានដឹកនាំដោយ Rawson Marshall Thurber ដូចគ្នា

ខណៈពេលនេះជាលើកដំបូងរបស់ Gadot ក្នុងការធ្វើការជាមួយ Thurber ដៃគូសម្តែងរបស់គាត់គឺ The Rock ធ្លាប់បានធ្វើការជាមួយអ្នកដឹកនាំរូបនេះ ក្នុងគម្រោងភាពយន្តពីរផ្សេងទៀតនោះគឺ "Central Intelligence" និង "Skyscraper" ហើយដែលភាពយន្តមួយនេះ ក៏នឹងចាក់បញ្ចាំងក្នុងរោងកុននាខែក្រោយនេះ។

Gadot កំពុងមមាញឹកជាមួយការថតខ្សែភាពយន្ត "Wonder Woman 2" ជាមួយអ្នកដឹកនាំ Patty Jenkins ហើយដែលខ្សែភាពយន្ត DCEU មួយនេះត្រូវបានកំណត់ចេញក្នុងឆ្នាំក្រោយ។

"Red Notice" នឹងចាប់ផ្តើមការផលិតក្នុងឆ្នាំ 2019 ហើយនឹងចេញក្នុងទ្វីបអាមេរិកខាងជើងនៅថ្ងៃទី 12 មិថុនា ឆ្នាំ 2020។

Cinema Online, 13 មិថុនា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង