ព័ត៌មាន

Samuel L. Jackson កាលពី25ឆ្នាំមុនក្នុង "Captain Marvel"

អ្នកសរសេរ: Florey DM



Samuel L. Jackson ដែលសម្តែងជាតួអង្គ Nick Fury នឹងត្រឡប់ទៅកាលពី 25ឆ្នាំមុន តាមរយៈរឿងដែលនឹងមកដល់ឆាប់ៗនេះគឺ "Captain Marvel"

10 Jul – ហ្វេនរបស់ Nick Fury ដែលខកខានមិនបានឃើញគាត់នៅក្នុងពិភពម៉ាវែល (MCU) ច្បាស់ជានឹងឃើញគាត់ សារជាថ្មីវិញនៅក្នុងរឿងដែលនឹងមកដល់ឆ្នាំក្រោយនេះ នោះគឺ "Captain Marvel" ប៉ុន្តែលើកនេះដូចជា ខុសប្លែកពីរាល់ដងបន្តិចហើយ។

លោក Kevin Feige បានប្រាប់ Slash Film ថា Fury នឹងត្រូវត្រឡប់ទៅជាតួក្មេងវិញ សម្រាប់សាច់រឿងនេះ។

ខណៈពេលដែលដំណឹងនេះ ហាក់ដូចជាមិនសូវគួរឲ្យចាប់អារម្មណ៍ណាស់ណា ក្នុងការដែល Marvel ធ្លាប់ធ្វើសម្រាប់ការបញ្ចេញតួកន្លងមក យ៉ាងណាមិញការធ្វើឲ្យតួអង្គនេះត្រឡប់ទៅជាក្មេងវិញ នៅក្នុងរឿងនេះ គឺមិនមែនត្រឹមតែមួយផ្នែកប៉ុណ្ណោះទេ តែគឺពេញមួយសាច់រឿងតែម្តង។

នៅពេលដែល Feige ត្រូវបានសួរថាតើរឿងបន្តបន្ទាប់ទៀតនៅក្នុង MCU នឹងអាចប្រើប្រាស់ការត្រឡប់តួអង្គឲ្យទៅជាក្មេង ម្តងទៀតដែរឬទេ ដូចដែលយើងទើបនឹងបានឃើញថ្មីៗនេះនៅក្នុងរឿង "Ant-Man and the Wasp" គាត់ក៏បានឆ្លើយតបថា "ដោយមិនចង់បង្ហើបអ្វីច្រើនធ្វើឲ្យខូចសាច់រឿង ខ្ញុំអាចប្រាប់បានថា Sam Jackson កំពុងតែថតរឿងឲ្យពួកយើងនៅពេលឥឡូវនេះ ដែលគាត់ត្រូវតែស្ថិតនៅវ័យកាលពី 25ឆ្នាំមុន សម្រាប់សាច់រឿងទាំងមូល"។


ប្រសិនបើអ្នកឆ្ងល់ថា Samuel L. Jackson នឹងមានរូបរាងយ៉ាងម៉េច កាលពី25 ឆ្នាំមុន នេះគឺជាតួអង្គក្នុងរឿង "Jurassic Park" កាលពីឆ្នាំ1993។"

វាជាការពិតហើយ យើងនឹងបានឃើញ Samuel L. Jackson ដើរតួជា Nick Fury ដែលស្ថិតនៅក្នុងវ័យក្មេង កាលពី 25ឆ្នាំមុន ពេញមួយរឿងនៃ "Captain Marvel"។

ភ្នាក់ងាររបស់ S.H.I.E.L.D នោះគឺ Phil Coulson ដែលសម្តែងដោយ Clark Gregg ក៏នឹងត្រឡប់ទៅកាលពីនៅក្មេង នៅក្នុងរឿងនេះផងដែរ។

ដំណើរការបន្ថយអាយុបែបឌីជីថល ដែលធ្លាប់បានប្រើប្រាស់ទៅលើ Robert Downey Jr. នៅក្នុងរឿង "Captain America: Civil War", Kurt Russell នៅក្នុងរឿង "Guardians of the Galaxy Vol. 2" ក៏ដូចជា Michael Douglas នៅក្នុងរឿង "Ant-Man" ហើយចុងក្រោយនេះក៏ទៅលើ Douglas ម្តងទៀតរួមជាមួយនឹង Michelle Pfeiffer និង Laurence Fishburne នៅក្នុងរឿង "Ant-Man and The Wasp"។

ដូច្នេះទាំងនេះជាអ្វីដែលអាចនឹងបានឃើញ នៅពេលដែល "Captain Marvel" ចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត អំឡុងខែមីនា ឆ្នាំ2019។

Cinema Online, 10 កក្កដា 2018


ភាពយន្តទាក់ទង:
Avengers: Infinity War (26 Apr 2018)
The Avengers: Age Of Ultron (01 May 2015)
Captain America: The Winter Soldier (3D) (10 Apr 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង