ព័ត៌មាន

ចម្រៀងមួយបទក្នុង "Mary Poppins Returns" ធ្វើឲ្យ Emily Blunt យំ

អ្នកសរសេរ: Florey DM



Emily Blunt សម្តែងជាតួអង្គស្ត្រីមើលថែក្មេងដ៏ល្បីល្បាញក្នុង "Mary Poppins Returns"។

19 Dec – គ្មានអ្វីត្រូវលាក់បាំងឡើយ ដែលទស្សនិកជនគួរតែត្រៀមក្រដាស់ជូតទឹកភ្នែកនៅពេលទៅទស្សនាខ្សែភាពយន្ត "Mary Poppins Returns"។ តារាឯក Emily Blunt បានបញ្ជាក់បន្ថែមទៀតនៅពេលគាត់រៀបរាប់អំពីបទចម្រៀងដ៍អន្លង់អន្លោចមួយដែលបានចាក់ដោតបេះដូងរបស់គាត់យ៉ាងខ្លាំង។

"ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងរហូតខ្ញុំមិនអាចច្រៀងបទនេះដល់ចប់ប៉ុន្មានលើកដំបូងដែលខ្ញុំច្រៀងវា (នៅឯផ្ទះរបស់កវីនិពន្ធ Marc Shaiman)" ជាប្រសាសន៌របស់តារាស្រីវ័យ 35 ឆ្នាំរូបនេះ តាមរបាយការណ៍របស់ Cinema Blend។

"វាពិតជាមានភាពអន្លង់អន្លោចយ៉ាងខ្លាំងសម្រាប់ខ្ញុំ ព្រោះខ្ញុំបាននឹកគិតដល់កូនៗរបស់ខ្ញុំ ជាពិសេសសម្រាប់ក្មេងៗដែលសម្តែងក្នុងរឿងនេះ ជាមួយអារម្មណ៍បាត់បង់មនុស្សជាទីស្រឡាញ់ ការដែលពួកគេព្យាយាមឱបក្រសោបឪពុករបស់គេ និងការដែលពួកគេបានជួបជាមួយរឿងដ៏ពិបាកនិងខ្លោចចិត្តដែលត្រូវបាត់បង់ម្តាយទាំងនៅក្មេងល្ហក់និងនឹករលឹកដល់ម្តាយរបស់ពួកគេយ៉ាងខ្លាំង ព្រះអើយខ្ញុំអាចនឹងយំបានគ្រាន់តែគិតដល់វា។"

បទចម្រៀងដែលគាត់សំដៅទៅលើនោះ គ្មានបទអ្វីក្រៅពីបទគឺ "The Place Where Lost Things Go" នោះទេ។

ក្នុងខ្សែភាពយន្តមួយនេះ Blunt ដើរតួជា Mary Poppins ដែលអ្នកនឹងបានឃើញគាត់ច្រៀងចម្រៀងលួងលោមមួយបទទៅកាន់កូនៗរបស់គ្រួសារ Banks ដែលបានបាត់បង់ម្តាយរបស់ពួកគេ។

"Mary Poppins Returns" គឺជាសាច់រឿងបន្តពីខ្សែភាពយន្តឆ្នាំ 1964 ដែល "Mary Poppins" ដើរតួដោយ Julie Andrews ហើយ 20 ឆ្នាំក្រោយ សាច់រឿងក៏បន្ដបន្ទាប់ពីព្រឹត្តិការណ៍ក្នុងខ្សែភាពយន្តដំបូង។ ស្ត្រីមើលថែក្មេងរបស់គ្រួសារមួយនេះត្រឡប់មកវិញដើម្បីជួយ Michael និង Jane Banks បន្ទាប់ពី Michael បានបាត់បង់ប្រពន្ធរបស់គាត់និងកំពុងមានវិបត្តិលុយកាក់ដើម្បីចិញ្ចឹមកូនៗរបស់គាត់។

កុំភ្លេចយកក្រដាសជូតមាត់ទុកជូតទឹកភ្នែកទៅតាមខ្លួនពេលទៅទស្សនា "Mary Poppins Returns" នៅឯរោងកុនក្នុងឱកាសបុណ្យណូអែលនេះ!

Cinema Online, 19 ធ្នូ 2018


ភាពយន្តទាក់ទង:
Mary Poppins Returns (25 Dec 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង