ព័ត៌មាន

ភាពយន្ដ "Crazy Rich Asians" នឹងចេញសាច់រឿងបន្ដជាប់ៗគ្នាពីរ

អ្នកសរសេរ: Florey DM



ត្រូវហើយ Awkwafina រឿង "Crazy Rich Asians"
នឹងចេញសាច់រឿងពីរបន្ដក្នុងពេលឆាប់ៗនេះ។

13 Dec – កាលពីខែសីហា មានពាក្យចចាមអារ៉ាមជាច្រើនថា "Crazy Rich Asians" នឹងចេញសាច់រឿងបន្ដដែលនឹងដឹកនាំដោយអ្នកដឹកនាំរឿងលោក Jon M. Chu ប៉ុន្ដែពេលនោះមិនទាន់មានការបើកភ្លើងខៀវថាជាការពិតពីខាងស្ទូឌីយោនោះទេ។

តែឥឡូវមានដំណឹងល្អហើយ អ្នកគាំទ្រ "Crazy" ទាំងអស់ ព្រោះលោកអ្នកនឹងបានទស្សនាសាច់រឿងបន្ដ មិនមែនតែមួយរឿងទៀត ដល់ទៅពីររឿងក្នុងពេលឆាប់ៗនេះ។

"ពួកយើងនឹងសងជម្ងឺចិត្តដល់ពួកគេនៅសាច់រឿងបញ្ចប់ ដោយធ្វើការថតសាច់រឿងបន្ដទាំងពីរនេះក្នុងពេលតែមួយតែម្ដង" ជាប្រសាសន៌របស់ផលិតករ Nina Jacobson និងជាការដកស្រង់ពី Deadline ។

ផលិតករបានបញ្ជាក់ថា ការថតសាច់រឿងទាំងពីរនេះមិនត្រូវបានថតក្នុងពេលឆាប់ៗនេះនោះទេ ដោយសារតែអ្នកដឹងនាំរឿងលោក Chu កំពុងតែមមារញឹកនឹងការថតភាពយន្ដរបស់លោក Lin-Manuel Miranda ដែលជាអ្នកនិព្ធប្រគុំតន្ដ្រីឈ្នះពានរង្វាន់ដំបូងគេបង្អស់ឲ្យរឿង " In the Heights"។

ហេតុដូចនេះហើយ ផលិតករ Chu នឹងចាប់ផ្ដើមថតសាច់ភាពបន្ដរបស់ "Crazy Rich Asians" ក្នុងឆ្នាំ 2020។

ហើយក៏ដោយសារតួអង្គក្នុងរឿងមិនទាន់ទំនេរក្នុងពេលនេះផងដែរ ព្រោះ Henry Golding និង Michelle Yeoh កំពុងតែរវល់ជាប់ថតខ្សែភាពយន្ដ "Last Christmas" ដែលដឹកនាំដោយលោក Paul Feig ចំណែកឯ Constance Wu កំពុងតែរវល់ដើរតួឯកក្នុងរឿង "Fresh off the Boat"។

ខ្សែភាពយន្ដនេះកំពុងតែឈរឈ្មោះដណ្ដើមពានរង្វាន់ក្នុងផ្នែកពីររបស់ Golden Globes គឺ "Best Motion Picture – Musical or Comedy" សម្រាប់ភាពយន្ដនេះផ្ទាល់ ហើយមួយទៀតនោះគី " Best Actress in a Motion Picture – Comedy or Musical" សម្រាប់ Wu ដែលដើរតួជា Rachel Chu នៅក្នុងភាពយន្ដនេះ។

Cinema Online, 13 ធ្នូ 2018


ភាពយន្តទាក់ទង:
Crazy Rich Asians (31 Aug 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង