ព័ត៌មាន

រឿងភាគ "Child's Play" នឹងបន្តសាច់រឿងពីភាពយន្ត Chucky

អ្នកសរសេរ: Brendan Kwang



សាច់រឿងរបស់ Chucky នឹងបន្តជាមួយស៊េរីរឿងភាគទូរទស្សន៏ "Child's Play"

12 Feb – តុក្កតាឃាតកររោគចិត្តដែលអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តគឺ Chucky នឹងធ្វើការប្រារព្ធខួបគម្រប់ 30 ឆ្នាំរបស់ខ្លួននៅលើកញ្ចក់ទូរទស្សន៏!

ស៊េរីរឿងភាគទូរទស្សន៏មួយនេះនឹងធ្វើការដឹកនាំដោយ Don Mancini ដែលជាអ្នកដឹកនាំតែមួយដែលបានកាន់ដៃចង្កូតនៃខ្សែភាពយន្តបីចុងក្រោយក្នុងស៊េរីរឿងមួយនេះគឺ "Seed of Chucky", "Curse of Chucky" និង "Cult of Chucky"។

Mancini បានធ្វើការប្រកាសថាគាត់ និង ផលិតករ David Kirschner កំពុងធ្វើការអភិវឌ្ឍស៊េរីរឿងភាគទូរទស្សន៏ "Child's Play" តាមការរាយការណ៏របស់ Bloody Disgusting។

Mancini បាននិយាយថា៖ "ពួកយើងគ្រោងនឹងប្រើប្រាស់ "Child's Play" ជាចំណងជើង"។"ពួកយើងចង់បង្ហាញឲ្យឃើញថាពួកយើងនឹងធ្វើឲ្យសាច់រឿងកាន់តែមានភាពងងឹតជាងមុន។ វានឹងមានភាពព្រឺព្រួចខ្លាំង។"

ស៊េរីរឿងភាគទូរទស្សន៏មួយនេះនឹងមាននូវរឿងចំនួនប្រាំបីភាគ ដែលភាគនីមួយៗមានរយៈពេលប្រហែលមួយម៉ោង។

យ៉ាងណាមិញ David Kirschner បាននិយាយថារឿងភាគទូរទស្សន៏មួយនេះនឹងមិនមែនជាសាច់រឿងថ្មីឡើយ តែវានឹងជាការបន្តសាច់រឿងពីខ្សែភាពយន្តចុងក្រោយបង្អស់ក្នុងឆ្នាំ 2017 គឺ "Cult of Chucky"។

សាច់រឿងនៃរឿងភាគទូរទស្សន៏នឹងបន្តភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៏នៃខ្សែភាពយន្តទីប្រាំពីរ ហើយ Brad Dourif ដែលជាតារាសម្តែងបញ្ចូលសម្លេងឲ្យ Chucky នឹងត្រឡប់មកបញ្ចូលសម្លេងឲ្យតុក្កតាជាប់បណ្តាសាមួយនេះម្តងទៀត។

ចាប់កំណើតក្នុងជំនាន់តែមួយជាមួយខ្សែភាពយន្តភ័យខ្លាចដ៏ល្បីល្បាញជាច្រើនដូចជា Freddy Krueger (ខ្សែភាពយន្ត "A Nightmare on Elm Street"), Jason Voorhees (ខ្សែភាពយន្ត "Friday the 13th") និង Michael Myers (ខ្សែភាពយន្ត "Halloween"), Chucky គឺជាតួអង្គមួយដែលនៅសល់ពីជំនាន់មុនដែលនៅតែអាចចាក់ដោតភាពភ័យខ្លាចចូលទៅក្នុងបេះដូងរបស់ទស្សនិកជនមកទល់សព្វថ្ងៃ។

Cinema Online, 12 កុម្ភះ 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង