ព័ត៌មាន

ខ្សែភាពយន្តខ្មែរ ឈ្នះពានរង្វាន់ឯកនៅកម្មវិធី BIFAN

អ្នកសរសេរ: Vong Phal Solysa



អ្នកដឹកនាំ Chea Sokyou (ទីពីរពីខាងស្តាំ) និងអ្នកផលិត Phichith Rithea (ទីពីរពីខាងឆ្វេង) នៅឯកម្មវិធី BIFAN លើកទី 22។

20 Jul – ប្រព្រឹត្តទៅចាប់ពីថ្ងៃទី17 ដល់ 22 ខែកក្កដា នៅឯទីក្រុង Bucheon ប្រទេសកូរ៉េខាងត្បូង កម្មវិធី Bucheon International Fantastic Film Festival (BIFAN) លើកទី22 បានចែកពានរង្វាន់និងទឹកប្រាក់ផ្សេងៗសម្រាប់ផ្នែក Network of Asian Fantastic Films (NAFF) កាលពីល្ងាចថ្ងៃអង្គារ៍។

ក្នុងចំណោមខ្សែភាពយន្តទាំង26 រឿងមកពីប្រទេសជាច្រើនផ្សេងៗគ្នា ដែលបានចាក់បញ្ចាំងចាប់ពីថ្ងៃទី14 ដល់ 17 ខែកក្កដានេះ មានគម្រោងខ្សែភាពយន្តខ្នាតធំរបស់កម្ពុជាមួយរឿងរបស់អ្នកដឹកនាំ Chea Sokyou ដែលមានចំណងជើងថា "Soul Searching" ទទួលបានពានរង្វាន់ឯកគឺ Bucheon Award។

រួមគ្នាជាមួយខ្សែភាពយន្តរបស់អ្នកដឹកនាំ Adbul Zainidi គឺ "Worm and the Widow" ជារឿងនិយាយពីមនុស្សមួយក្រុមដែលព្យាយាមយកឈ្នះការប្រកាន់ពូជសាសន៍ និងការគាបសង្កត់ក្នុងសង្គម នៃប្រទេសព្រុយណេ។ ខ្សែភាពយន្តខ្នាតធំរបស់ Chea មួយនេះគឺទទួលបានប្រាក់រង្វាន់ជាង $13,300 សម្រាប់ស្នាដៃរឿងរបស់ពួកគេ។

ផ្អែកតាមប្រភព័ត៌មានរបស់ Variety ពានរង្វាន់ទាំងនេះត្រូវបានជ្រើសរើសដោយក្រុមគណៈកម្មការប្រជុំទៅដោយអ្នកដឹកនាំ និងអ្នកផលិតមានបទពិសោធន៍រាប់ឆ្នាំ រួមមាន Lee Dong-ha ដែលជាអ្នកផលិតរបស់ខ្សែភាពយន្តបែប zombie ដ៏ព្រឺព្រួចដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងឆ្នាំ 2016 គឺ "Train to Busan" ហើយកត្តាជាច្រើនរួមមានភេទ ប្រភពរឿង និងសមត្ថភាពផលិតរបស់ក្រុមការងារ គឺជាលក្ខខណ្ឌមួយចំនួនក្នុងការជ្រើសរើសគម្រោងខ្សែភាពយន្តទាំងនេះ។

ដឹកនាំដោយ Chea Sokyou និងផលិតដោយ Phichith Rithea ខ្សែភាពយន្ត "Soul Searching" (ចំណងជើងខ្មែរ: អន្ទងព្រលឹង) គឺជាខ្សែភាពយន្តភ័យខ្លាច បែបកំប្លែង និយាយពីបុរសមានភ្នែកទិព្វ ត្រចៀកទិព្វមួយរូប ដែលជួយខ្មោចបាត់បង់ការចងចាំម្នាក់ដើម្បីដោះស្រាយអាថ៌កំបាំងជុំវិញការស្លាប់របស់នាង។


ឈុតក្រោយឆាកមួយពីទិដ្ឋភាពនៃការថតរបស់ "Soul Searching"។ (ប្រភពរូបភាព: វ៉េបសាយរបស់ "Soul Searching")។

អ្នកឈ្នះផ្សេងទៀតនៃពានរង្វាន់ NAFF រួមមានខ្សែភាពយន្ត "Bogie No. S4" របស់ Visahl Furia ដែលទទួលបានពានរង្វាន់ BIG NAFF Award ជាមួយប្រាក់រង្វាន់ជាង $8,900 ក៏ដូចជាពានរង្វាន់ Blood Window Award និងខ្សែភាពយន្ត "Remember, Spring" របស់ Jeon In-hwan ដែលទទួលបានពានរង្វាន់ BIG NAFF Korean Award ជាមួយប្រាក់រង្វាន់ជាង $5,300។

ប្រារព្ធធ្វើលើកដំបូងក្នុងឆ្នាំ1997 កម្មវិធី Bucheon International Fantastic Film Festival (BIFAN) គឺជាកម្មវិធីមហោស្រពភាពយន្តដ៏ល្បីល្បាញមួយដែលមានគោលបំណងបង្ហាញពីខ្សែភាពយន្តអស្ចារ្យដ៏ច្រើនប្រភេទពីទូទាំងសកលលោក ដោយផ្តោតទៅលើខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត បែបស្រមើស្រមៃ និងបែបភ័យខ្លាច។

រហូតមកទល់ពេលនេះ វាបានក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ផលិតករភាពយន្តថ្មីប្លែកមុខ ក្នុងការបង្ហាញស្នាដៃរបស់ពួកគេទៅកាន់ទស្សនិកជនចម្រុះ និងដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំ អ្នកវិនិយោគទុន និងអ្នកចែកចាយផ្សេងៗក្នុងគោលបំណងចាប់ដៃសហការគ្នាក្នុងថ្ងៃអនាគត។

(ប្រភពរូបភាព: Screen Daily)

Cinema Online, 20 កក្កដា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង