ព័ត៌មាន

អ្នកដឹកនាំរឿង "Bumblebee" អាចនឹងដឹកនាំរឿង "GOTG 3"

អ្នកសរសេរ: Florey DM



ក្រុម "Guardians of the Galaxy" បង្ហាញខ្លួនចុងក្រោយគេនៅក្នុង
"Avengers: Infinity War"

19 Nov – យុទ្ធនាការណ៍ស្វែងរកអ្នកដឹកនាំថ្មីសម្រាប់ជំនួសតំណែងអ្នកដឹកនាំចាស់របស់ខ្សែភាពយន្ត "Guardians of the Galaxy 3" (ត្រូវបានស្គាល់ជា Guardians of the Galaxy Vol. 3) នៅតែបន្ត។

តាមរយៈការរាយការណ៍ពី DisInsider បានអោយដឹងថា អ្នកដែល Disney កំពុងពេញចិត្តនៅក្នុងកំឡុងពេលនេះគឺ លោក Travis Knight ដែលជាអ្នកដឹករឿង "Bumblebee" ។

Knight ធ្លាប់ត្រូវបានជ្រើសរើសដោយស្ទូឌីយោសម្រាប់ខ្សែភាពយន្ត Marvel មួយទៀតដែលមានចំណងជើងថា "The Eternals" តែទីបំផុតត្រូវរបូតទៅដៃ Chloe Zhao ទៅវិញ ។

បទពិសោធន៍របស់ Knight ជាមួយខ្សែភាពយន្ត "Bumblebee" នឹងបញ្ជាក់ថា គាត់ពិតជាសាកសមនឹងទទួលបានការងារនេះឬទេ ខណៈពេលដែលខ្សែភាពយន្តរបស់ "Transformers" នេះ គឺជាខ្សែភាពយន្ត Live-action ដំបូងដែលគាត់បានដឹកនាំ។ គាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងក្នុងការដឹកនាំខ្សែភាពយន្តបែបគំនូរជីវចលកាលពី២ឆ្នាំមុន ដែលរឿងនោះមានឈ្មោះថា "Kubo and the Two Strings"។

ទោះបីជាយ៉ាងណាការប្រកួតប្រជែងមួយចំនួននៅតែកើតមានឡើង Birth.Movies.Death បានរាយការណ៍ថានឹងមានអ្នកដឹកនាំម្នាក់ទៀតដែលត្រូវបានគេបង្ហើបថានឹងដឹកនាំរឿងនេះផងដែរ។

គ្មានអ្នកណាផ្សេងក្រៅពី Paul Feig នោះទេ ដែលយើងស្គាល់ខ្សែភាពយន្តថ្មីៗរបស់គាត់ មានដូចជារឿង "A Simple Favor", "Ferdinand" និង "Ghostbusters" ជាដើម។

ឈ្មោះរបស់ Feig ត្រូវបានគេលើកឡើងជាច្រើនដងមុនពេលដែលមានពត៌មានពី Knight ថាកំពុងត្រូវបានគេចរចារសម្រាប់ជំនួសតំណែងមួយនេះ។

យ៉ាងណាមិញ អ្នកដឹកនាំទាំង២នេះត្រូវបានគេមើលឃើញថានឹងអាចទទួលការងារមួយនេះ ឬមិនដូច្នេះទេ អាចនឹងមានឈ្មោះអ្នកដឹកនាំដទៃទៀតដែលអាចគេជ្រើសយកមកសម្រាប់ដឹកនាំខ្សែភាពយន្តនេះ។

"Guardians of the Galaxy 3" គឺត្រូវបានសន្មត់ថាដឹកនាំដោយលោក James Gunn ប៉ុន្តែគាត់ត្រូវបានគេដកចេញកាលពីចុងខែកក្កដាកន្លងទៅនេះ ដោយសារតែរឿងចម្រូងចម្រាស់ទៅលើពាក្យពេជន៍របស់គាត់ធ្លាប់សរសេរកាលពីមុន។

Cinema Online, 19 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Bumblebee (25 Dec 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Marvel's Guardians Of The Galaxy Vol.2 (27 Apr 2017)
Guardians Of The Galaxy (07 Aug 2014)
Ghostbusters (28 Jul 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង