ព័ត៌មាន

"Black Panther" ច្បាស់ណាស់ថានឹងមានវគ្គបន្ត

អ្នកសរសេរ: Dini AzriKevin Feige ប្រធានរបស់ Marvel Studios បានបញ្ជាក់ថាខ្សែភាពយន្ត
"Black Panther" នឹងមានវគ្គបន្តយ៉ាងប្រាកដ។

13 Mar – បន្ទាប់ពីបានបំបែកឯកទក្តកម្មនានានៅឯតារាងលក់សំបុត្រកុនរួចមក ខ្សែភាពយន្ត "Black Panther" បានកំណត់នឹងត្រឡប់មកវិញសម្រាប់វគ្គបន្ត ដោយទទួលបានការបញ្ជាក់ដោយផ្ទាល់ពីប្រធានតំណាងរបស់ Marvel Studios គឺលោក Kevin Feige។

"ពួកយើងមានគំនិតជាច្រើន ហើយមានទិសដៅច្បាស់លាស់ដែលពួកយើងចង់តម្រង់ទៅរកសម្រាប់ខ្សែភាពយន្តទីពីរ" Feige បានប្រាប់ទៅកាន់សារព័ត៌មាន Entertainment Weekly នៅពេលដែលត្រូវបានសួរអំពីខ្សែភាពយន្ត "Black Panther" សម្រាប់វគ្គបន្ត។

ខ្សែភាពយន្ត "Black Panther" វគ្គបន្តនឹងស្ថិតក្នុងចំណោមខ្សែភាពយន្ត Marvel Cinematic Universe's (MCU) នាពេលអនាគត ដែលនឹងកើតឡើងបន្ទាប់ពីព្រឹត្តិការណ៏នៃខ្សែភាពយន្ត "Avengers" ទីបួនដែលនៅមិនទាន់មានឈ្មោះនៅឡើយ ដែលទំនងនឹងកើតមានរួមជាមួយភាពយន្ត "Spider-Man" ទើបនឹងផលិតឡើងវិញកាលពីថ្មីៗនេះ ក៏ដូចជាខ្សែភាពយន្ត "Guardians of the Galaxy Vol 3." ផងដែរជាមួយនឹងការដឹកនាំជាថ្មីម្តងទៀតរបស់ James Gunn។

ក្រៅពី Feige នៅមិនទាន់មាននរណាពីក្រុមការងាររបស់ "Black Panther" ដែលបានប្រកាសពីការត្រឡប់មកវិញរបស់ពួកគេសម្រាប់ខ្សែភាពយន្តវគ្គបន្តមួយនេះនៅឡើយ ប៉ុន្តែយើងនឹងបានឃើញតួអង្គ Black Panther / T'Challa, M'Baku, Okoye, និងទីក្រុងស្រមើស្រមៃនៃ Wakanda នៅក្នុងខ្សែភាពយន្តដែលនឹងចេញឆាប់ៗនេះគឺ "Avengers: Infinity War" នៅពេលដែលវាមកដល់រោងកុនក្នុងស្រុកនៅថ្ងៃទី26 ខែមេសា។


ខណៈពេលដែលកំពុងរង់ចាំវគ្គបន្តនៃខ្សែភាពយន្ត "Black Panther" អ្នកអាចទស្សនា Nakia,
Black Panther / T'Challa និង Shuri ក្នុងខ្សែភាពយន្ត "Avengers: Infinity War" ដែលនឹងចេញឆាប់ៗនេះ។

"Black Panther" បានបង្កើតប្រវត្តិសាស្ត្រនៅពេលដែលវារកចំណូលបានដល់ជាង 1 ពាន់លានដុល្លារនៅឯតារាងលក់សំបុត្រកុន ធ្វើឲ្យវាក្លាយជាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបង្អស់ក្នុងឆ្នាំ 2018 មកទល់ពេលនេះ។

ខ្សែភាពយន្តដែលមាន Chadwick Boseman សម្តែងជាតួអង្គឯកមួយនេះ នៅបន្តចាក់បញ្ចាំងនៅតាមរោងកុននានានៅឡើយ ហើយចំណូលរបស់វានៅឯតារាងលក់សំបុត្រកុនត្រូវបានរំពឹងទុកថានឹងកើនឡើងបន្តទៀត។

Cinema Online, 13 មីនា 2018


ភាពយន្តទាក់ទង:
Black Panther (15 Feb 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង