ព័ត៌មាន

"#BKKY" និងបញ្ហាអត្តសញ្ញាណភេទរបស់ក្មេងវ័យជំទង់

អ្នកសរសេរ: Florey DM



"#BKKY" ប្រាប់ពីសាច់រឿងរបស់ Jojo ដែលចាប់ផ្តើមជិតស្និទ្ធជាមួយនឹងមិត្តភក្តិស្រីរបស់នាង

2 Mar – ខ្សែភាពយន្ត "#BKKY" របស់ Nontawat Numbenchapol ជាខ្សែភាពយន្តដែលផ្តោតទៅលើដំណើររបស់ក្មេងវ័យជំទង់មួយរូបក្នុងការស្វែងរកខ្លួនឯង ដោយមានការស្វែងរកអត្តសញ្ញាណភេទជាប្រធានបទរបស់រឿង ។

Jojo ជាក្មេងស្រីវ័យ 17 ឆ្នាំមួយរូប ដែលបានបង្កើតចំណងយ៉ាងជិតស្និទ្ធជាមួយក្មេងស្រីមួយរូបឈ្មោះ Q បន្ទាប់ពីបានប្រាប់រឿងសម្ងាត់ទាំងឡាយរបស់ខ្លួនទៅកាន់នាង។ ប៉ុន្តែចំណងរបស់ពួកគេបានជួបឧបសគ្គ នៅពេលដែល Jojo ចូលរៀននៅឯសាកលវិទ្យាល័យ ហើយចាប់ផ្តើមដើរលេងជាមួយក្មេងប្រុសម្នាក់។

ខ្សែភាពយន្តមួយនេះចេញក្នុងប្រទេសថៃក្នុងឆ្នាំ 2016 នឹងកំពុងធ្វើដំណើរមកកាន់រោងកុនកម្ពុជាហើយ។

អ្នកដឹកនាំ Nontawat ដែលត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តបែបកម្រងឯកសាររបស់គាត់ បានសារភាពថាគាត់មិនបានមានគម្រោងបង្កើតខ្សែភាពយន្តបែប LGBTQ ឡើយ ប៉ុន្តែនៅពេលដែលគាត់បានធ្វើកិច្ចសម្ភាសន៏ជាមួយក្មេងជំទង់នៅបាងកកចំនួន 100 នាក់សម្រាប់គម្រោងភាពយន្តរបស់គាត់ គាត់បានសម្រេចចិត្តថានេះនឹងជាផ្លូវដែលខ្សែភាពយន្តរបស់គាត់នឹងដើរតាម។

Khaosod បានរាយការណ៏ថាក្នុងចំណោមសិស្សវិទ្យាល័យចំនួន 100 នាក់អាយុចាប់ពី 17 ទៅ 19 ឆ្នាំដែលអ្នកដឹកនាំបានសម្ភាសន៏ គាត់បានជ្រើសយកបួននាក់ដើម្បីដើរតួក្នុងខ្សែភាពយន្តរបស់គាត់ ដែលរួមមាន Jeff Watson Kiatmontri និង Jasper Dohrs ដែលមិនត្រឹមតែបានប្រើឈ្មោះពិតរបស់ពួកគេក្នុងរឿងប៉ុណ្ណោះទេ តែក៏ជាអ្នកជិះស្គីដែលបានធំឡើងនៅក្រៅស្រុកដូចតួអង្គរបស់ពួកគេទៀតផង និង Ploiyukhon Rojanakatanyoo និង Anongnart Yusananda ដើរតួជា Jojo និង Q ដែលសុទ្ធតែធ្លាប់មានស្នេហាជាមួយស្រីគ្នាឯង។


Jasper និង Jeff ក្នុង "#BKKY"

ខ្សែភាពយន្តមួយនេះធ្លាប់បានឆ្លងកាត់កម្មវិធីមហោស្រពភាពយន្តមួយចំនួន ដោយបានធ្វើការចាក់បញ្ចាំងលើកដំបូងនៅឯកម្មវិធីផ្សេងៗដូចជា Hong Kong Asian Film Festival, Busan International Film Festival, និង Hamburg International Queer Film Festival ដែលវាបានឈ្នះពានរង្វាន់ Jury Prize។

"#BKKY" នឹងធ្វើការចាក់បញ្ចាំងនៅរោងកុនកម្ពុជានានានៅថ្ងៃទី 8 មីនានេះ។

Cinema Online, 2 មីនា 2018


ភាពយន្តទាក់ទង:
#BKKY (Khmer) (08 Mar 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង