ព័ត៌មាន

តារាៗ "Along with the Gods" ដើរលើព្រំក្រហមនៅតៃប៉ិ

អ្នកសរសេរ: Florey DM



តួសម្តែងនិងអ្នកដឹកនាំរឿង "Along with the Gods: The Last 49 Days" ក្នុងកម្មវិធីកម្រាលព្រំក្រហមនៅតៃប៉ិ

10 Aug - ក្រោយពីទទួលបានជោគជ័យភ្លូតទឹកភ្លូតដី សម្រាប់ភាពយន្ត "Along with the Gods: The Two Worlds" រួចមកពេលនេះ សាច់រឿងបន្តក៏បានខិតជិតមកដល់ដែរហើយ ដែលនោះគឺ "Along with the Gods: The Last 49 Days"។

ដើម្បីផ្សព្វផ្សាយសាច់រឿងភាគ២នេះដែរ អ្នកដឹកនាំរឿង លោក Kim Yong-hwa រួមជាមួយនិងតួសម្តែងរបស់គាត់ នៅក្នុងរឿង "Along with the Gods" បានបង្ហាញវត្តមាននៅទីក្រុងតៃប៉ិ កាលពីសប្តាហ៍មុន ហើយមិនត្រឹមតែជួបជាមួយអ្នកគាំទ្រតៃវ៉ាន់ប៉ុណ្ណោះទេ តែថែមទាំងបានស្វាគមន៍នូវសមាជិកអ្នកកាសែតដែលមកពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី រួមមានម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងហុងកុង ផងដែរ។

តារាសម្តែង Ju Ji-hoon, Kim Dong-wook, Kim Hyang-gi, Don Lee និង Ha Jung-woo ស្ថិតនៅក្នុងសម្លៀកបំពាក់ដ៏គួរឲ្យប្លែកភ្នែក រួមជាមួយនឹងអ្នកដឹកនាំ Kim កំពុងមមាញឹកសម្រាប់ការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម នៅឯ Hall Square នៃទីក្រុងតៃប៉ិ។

ពួកគេម្នាក់ៗសុទ្ធតែដើរនៅលើកម្រាលព្រំក្រហម ប្រកបដោយទឹកមុខញញឹមរីករាយ ព្រមទាំងធ្វើការស្វាគមន៍អ្នកគាំទ្ររបស់ពួកគេ ដោយក្តីរីករាយយ៉ាងខ្លាំងផងដែរ។ ក្នុងនោះគេក៏សង្កេតឃើញថា មានអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នាជាក្រុមៗ ដើម្បីថតរូបជាមួយនឹងតារាសម្តែងជាទីស្រលាញ់របស់ពួកគេ។


អ្នកគាំទ្ររបស់ Ju Ji-hoon សុទ្ធតែមានស្លាកធំៗទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់តារាសម្តែងរូបនេះ


តារាសម្តែង Kim Hyang-gi ដ៏គួរឲ្យស្រលាញ់កំពុងថតរូប selfie ជាមួយអ្នកគាំទ្ររបស់នាង

ក្រោយពីសម្រាកបន្តិច ពួកគេក៏បានឡើងលើឆាកដើម្បីធ្វើការឆ្លើយឆ្លងនូវសំនួរជាច្រើនជាមួយនឹងពិធីករ។

អ្នកដឹកនាំ Kim បានផ្តល់នូវការអធិប្បាយដ៏គួរឲ្យចាប់អារម្មណ៍ថា កាលពីល្ងាចថ្ងៃអាទិត្យ រូបគាត់ត្រូវបានគេសួរថាបើអាច តើគាត់ចង់ចាប់ជាតិដូចតារាមួយណាក្នុងចំណោមតារាទាំងអស់។ ពេលនោះគាត់ក៏តបវិញថា សម្រាប់ការចាប់ជាតិថ្មីរបស់ខ្ញុំគឺចង់បាន រូបរាងសង្ហាដូច Ju Ji-hoon មានចិត្តល្អស្រស់ស្អាតដូចជា Ha Jung-woo មានបេះដូងទូលាយដូចជា Kim Hyang-gi មានកម្លាំងដូច Don Lee និងមានបញ្ញាដូច Kim Dong-wook។

មុនពេលចាកចេញទៅ តួសម្តែងនិងអ្នកដឹកនាំរឿង បានបង្ហាញនូវក្បាច់រាំតោ (លោតម៉ុងសាយ) ដើម្បីជាសញ្ញា នាំលាភជ័យមកដល់រឿងរបស់ពួកគេ ដែលនឹងចាក់បញ្ចាំងនៅរោងកុននានារបស់តៃវ៉ាន់ នៅថ្ងៃទី8 ខែសីហា។

អ្នកគាំទ្រតៃវ៉ាន់ ព្រមទាំងអ្នកសារព័ត៌មានមួយចំនួន ក៏មានសំណាងបានមើលភាពយន្តនេះមុនគេ នៅក្នុងរោងភាពយន្តប្រភេទ IMAX នៅឯ Vieshow Cinemas កាលពីរសៀលថ្ងៃអាទិត្យមុននេះផងដែរ។


(ពីឆ្វេងទៅស្តាំ) Don Lee, Kim Dong-wook, និងអ្នកដឹកនាំរឿង Kim Yong-hwa កំពុងញញឹមក្នុងវគ្គសំនួរចម្លើយ


Ha Jung-woo (ស្តាំ) កំពុងបង្ហាញទឹកមុខដ៏គួរឲ្យតឹងតែងខ្លាំងបំផុតរបស់តួអង្គដែលគាត់សម្តែងនោះគឺ Kang-lim

ភាគទាំងពីររបស់រឿង "Along with the Gods" ត្រូវបានថតបន្តសាច់រឿងគ្នា ដោយភាគទីមួយត្រូវបានគេឲ្យឈ្មោះថា "The Two Worlds" ចាក់បញ្ចាំងនៅក្នុងខែធ្នូ ឆ្នាំ2017 (ចាក់បញ្ចាំងនៅប្រទេសកម្ពុជា ថ្ងៃទី11 ខែមករា ឆ្នាំ2018) ហើយភាគពីរត្រូវបានគេឲ្យចំណងជើងថា "The Last 49 Days" ដែលនឹងចាក់បញ្ចាំងនាខែនេះ សឹងតែគ្រប់ប្រទេសនៃតំបន់អាស៊ី។

"Along with the Gods: The Last 49 Days" នឹងចាក់បញ្ចាំងនៅរោងកុននានាក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី23 ខែសីហានេះហើយ៕

Cinema Online, 10 សីហា 2018


ភាពយន្តទាក់ទង:
Along With The Gods 2: The Last 49 Days (Korean) (23 Aug 2018) [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Along With The Gods 2: The Last 49 Days (Khmer) (23 Aug 2018) [សង្ខេបរឿងជាភាសាខ្មែរ]
Along With The Gods (Korean) (11 Jan 2018)
Along With The Gods (Khmer) (11 Jan 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង