ព័ត៌មាន

"Asih" បង្ហាញខ្លួនក្នុង prequel របស់រឿងដ៏រន្ធត់ល្បីមួយ

អ្នកសរសេរ: Khen Sophara



Asih ធ្លាប់ចេញមុខក្នុង "Danur" មុននឹងចេញភាពយន្ដទោលរបស់ខ្លួនមួយនេះ

27 Nov – ចទៅនឹងខ្មោចដូនជី "The Nun" និងតុក្កតា Annabelle ក្នុងសេរីរឿង "The Conjuring" ដែរ Aish ដែលត្រូវបានណែនាំឲ្យស្គាល់ដំបូងគេបង្អស់ក្នុងខ្សែរភាពយន្ដព្រឺព្រួចដ៏ល្បីមួយនេះ ឥឡូវនេះបានបង្ហាញខ្លួនជាថ្មីក្នុងខ្សែភាពទោលរបស់ខ្លួន។

បន្ទាប់ពីបង្ហាញមុខក្នុងរឿង "Danur: I Can See Ghost" និង "Danur 2: Maddah" ដែលជាភាពយន្ដភ័យរន្ធត់ដ៏ល្បីល្បាញមួយនៅប្រទេសឥណ្ឌូណេស៊ី ខ្មោចស្រីនាង Asih ត្រៀមខ្លួនរួចរាល់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងដើរលងមនុស្សថែមទៀតនៅក្នុងរឿង "Asih"។

នៅក្នុងរឿង spinoff នេះជាប្រភេទ prequel ព្រោះសាច់រឿងនេះកើតឡើងមុនសាច់រឿងក្នុង "Danur" ទាំងពីរ។

បើមើលទៅ គ្រប់គ្នាហាក់បីដូចជាចាប់អារម្មណ៍ទៅនឹងប្រភេទរឿង prequel ព្រោះថារឿង "Asih" ទើបតែបំបែកឯកទក្ដកម្មក្នុងការទទួលបានអ្នកទស្សនាដល់ទៅមួយលាននាក់ត្រឹមតែមួយសប្ដាហ៍ដំបូងនៃការចាក់បញ្ចាំងនៅប្រទេសឥណ្ឌូនេស៊ី។

សាច់រឿងនេះកើតឡើង 37 ឆ្នាំមុនរឿង "Danur" ទីមួយហើយអ្នកទស្សនានឹងបានដឹងពីប្រភពដើមកំណើតរបស់នាង។

មុននឹងនាងក្លាយខ្លួនជាខ្មោចស្រីដើរលងក្មេងៗនិងឪពុកម្ដាយពួកគេក្នុងរឿង "Danur", តួអង្គ Asih ដែលសម្ដែងដោយ Shareefa Danish គឺធ្លាប់ជាមេដោះនៅឯទីក្រុងមុនពេលនាងត្រលប់មកស្រុកវិញ ប៉ុន្ដែដោយសារនាងមានផ្ទៃពោះសំរាលកូនជាកួនឥតខាន់ស្លា នាងត្រូវបានអ្នកភូមិបណ្ដេញចេញពីភូមិ ហើយត្រូវបានឪពុកម្ដាយកាត់កាលចោលទៀតផង។ ដោយភាពឈឺចាប់ដែលត្រូវបាត់បង់អ្វីគ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែក ទីបំផុតAsih ដាច់ចិត្តច្រមុជកូនដែលទើបតែកើតរបស់នាងចូលក្នុងធុងទឹកឈើមួយរហូតដល់ស្លាប់ បន្ទាប់មកនាងក៏សម្លាប់ខ្លួនឯង។

ប៉ុន្ដែសាច់រឿងនាងមិនបញ្ចប់ត្រឹមនេះទេ ព្រោះនាងនឹងត្រលប់មកតាមចងព្យាបាទពពួកមនុស្សទាំងពួងវិញ។

ត្រៀមខ្លួនទស្សនារឿង "Asih" ដ៏ព្រឺព្រួចនៅរោងភាពយន្ដចាប់ពីថ្ងៃ 29 វិច្ឆិកាខាងមុខនេះ!

Cinema Online, 27 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Asih (Khmer) (29 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ]
Asih (Indonesian) (29 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង