ព័ត៌មាន

"Annabelle 3" រើសតួពី "Jumanji", "Captain Marvel"

អ្នកសរសេរ: Florey DM



Vera Farmiga និង Patrick Wilson ប្រហែលនឹងត្រលប់មកសម្ដែងជាតួត្រកូល Warrens នៅក្នុងរឿង "Annabelle 3" ផងដែរ

3 Sep – តារាសម្ដែងវ័យក្មេងពីរូបនេះត្រូវបានជ្រើសរើសឲ្យសម្ដែងក្នុងវគ្គទីបីនៃរឿង "Annabelle"។

ផ្អែកតាមរបាយការណ៍របស់ The Hollywood Reporter បានឲ្យដឹងថា ចំណងជើង "Annabelle 3" ភាពយន្ដបែបភ័យរន្ធត់នេះបានជ្រើសយកតារាសម្ដែង Madison Iseman ពីរឿង "Jumanji: Welcome to the Jungle" មកសម្ដែងជាតួឯកមួយក្នុងរឿងនេះ។

Iseman នឹងសម្ដែងជាអ្នកជួយមើលកូនរបស់អ្នកស៊ើបអង្កេតទាក់ទងនឹងព្រលឹងខ្មោច នោះគឺ Ed និង Lorraine Warren ហើយតួអង្គកូននឹងមានឈ្មោះ Judy សម្ដែងដោយ McKenna Grace ជាតារាសម្ដែងមកពីរឿង "Captain Marvel"។

បើតាមការរាយការណ៍ អ្នកមើលកូនវ័យជំទង់ទាំងអស់នឹងមានពីររូបនៅពេលដែលការចូលរួមរបស់ Grace ក្នុងគម្រោងភាពយន្ដនេះត្រូវបានគេប្រកាស ប៉ុន្ដែមិនទាន់មានព័ត៌មានបន្ថែមទៅលើអ្នកមើលកូនទីពីរនោះនៅឡើយទេ។

"Annabelle 3" នឹងនិយាយអំពីតុក្តតាដ៏ល្បីឈ្មោះ ដែលត្រូវបានគ្រួសារ Warrens យកទៅដាក់ក្នុងបន្ទប់ Artifacts របស់គេក្នុងគោលបំណងឃុំបិទបាំងឥទ្ធិពលកម្លាំងអាក្រក់។

ប៉ុន្ដែយ៉ាងក៏ដោយ ក៏ Annabelle នៅតែរកផ្លូវដើម្បីបង្កចលាចលបានដែរដោយធ្វើឲ្យបន្ទប់ Artifacts នេះប្រែជាមានជីវិតដូចជាក្នុងរឿង "Night at the Museum" ជាហេតុធ្វើឲ្យ Judy និងអ្នកមើលថែនាងត្រូវដោះស្រាយបញ្ហានេះជាចាំបាច់។


Madison Iseman (ឆ្វេង) សម្ដែងជា Sarah នៅក្នុងរឿង "Goosebumps 2: Haunted Halloween" និង Mckenna Grace ជាតួ Tonya ក្មេងក្នុងរឿង "I, Tonya".

ទាំង Iseman និង Grace គឺមិនមែនជាជើងថ្មីទេក្នុងវិស័យរឿងភ័យរន្ធត់នេះព្រោះថា Iseman នឹងចេញមុខជាតួ Sarah Quinn ក្នុងរឿង "Goosebumps: Haunted Halloween" ឆាប់ៗនេះ រីឯ Grace ធ្លាប់សម្ដែងជាតួ Juliet Walker នៅក្នុងរឿង"Amityville: The Awakening" កាលពីឆ្នាំ 2017។

មិនទាន់មានព័ត៌មានច្បាស់នៅឡើយទេថាតើ Patrick Wilson និង Vera Farmiga ត្រលប់មកសម្ដែងជាតួគ្រួសារ Warrens នេះទៀតឬអត់ ព្រោះពួកគេសម្ដែងតាំងពីរឿង "The Conjuring" ដំបូងមកម្ល៉េះ។ (ប៉ុន្ដែពួកយើងបានឃើញពួកគេលេចមុខក្នុងរឿងក្រោយៗដូចជា "The Nun ជាដើម)។

ពួកយើងនឹងបានទស្សនា "Annabelle 3" ដែលនឹងចូលខ្លួនមកលងបន្លាយនៅក្នុងរោងកុន នាខែកក្កដា ឆ្នាំ 2019 នេះហើយ៕

Cinema Online, 3 តុលា 2018


ភាពយន្តទាក់ទង:
Annabelle: Creation (11 Aug 2017)
Annabelle (10 Oct 2014)
The Nun (07 Sep 2018)
The Conjuring 2 (10 Jun 2016)
The Conjuring (25 Jul 2013)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង