ព័ត៌មាន

Angelina Jolie ត្រៀមខ្លួនសម្ដែង និងផលិតភាពយន្ដថ្មី

អ្នកសរសេរ: Khen Sophara



Angelina Jolie ដែលខានលេចមុចក្នុងភាពយន្ដតាំងពីឆ្នាំ 2015 មកម្ល៉េះ ពេលនេះទទួលបានតួសម្ដែងថ្មីមួយទៀតហើយ

19 Sep - ពេលនេះ Angelina Jolie ត្រលប់មកកាន់វិស័យភាពយន្ដជាតារាសម្ដែងវិញហើយ បន្ទាប់ពីបាត់មុខអស់រយៈពេលប៉ុន្មានឆ្នាំកន្លងផុតមក។

ស្របពេលដែលការថតរបស់រឿង "Maleficent 2" ដែលជាវគ្គបន្ដរបស់រឿង "Maleficent" ដ៏ជោគជ័យកាលពីឆ្នាំ 2014 នេះទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ តារាសម្ដែងវ័យ 43ឆ្នាំ បានត្រៀមខ្លួនរួចរាល់សម្រាប់ការដើរតួក្នុងភាពយន្ដថ្មីមួយរឿងទៀតហើយ។

ផ្អែកលើរបាយការណ៍របស់ Variety ភាពយន្ដថ្មីរបស់ Jolie មានចំណងជើង "The Kept" ដែលជាភាពយន្ដព្រឺព្រួចបែបការសងសឹកព្យាបាទ ផ្អែកតាមសៀវភៅរបស់លោក James Scott ដែលមានចំណងជើងដូចគ្នានេះដែរ។

ក្រៅពីដើរតួសម្ដែងក្នុងរឿងនេះ Jolie ក៏នឹងចួលរួមផលិតផងដែរ។

Alice Burch ដែលធ្លាប់សរសេរប៉ារ៉ូលឲ្យរឿង Lady Macbeth" នឹងចូលរួមសរសេរប៉ារ៉ូលឲ្យរឿងនេះផងដែរ ហើយលោក Dan Friedkin និង Bradley Thomas ក៏នឹងចូលរួមផលិតភាពយន្ដនេះដូចគ្នា។

សាច់រឿងនៃភាពយន្ដនេះនឹងកើតឡើងនៅរដូវត្រជាក់ក្នុងឆ្នាំ 1897 នៅទីក្រុងញូវយ៉ក នាឯចំការដាច់ស្រយាលមួយកន្លែង នៅពេលដែលពេទ្យឆ្មប Elspeth Howell ត្រលប់មកផ្ទះវិញហើយ ឃើញថាប្ដីនិងកូនបួនអ្នករបស់នាងត្រូវគេសម្លាប់។

នៅពេលដែលនាងស្វែងរក Caleb កូនប្រុសរបស់នាងដែលមិនទាន់ស្លាប់ នាងក៏ត្រូវគេបាញ់ ដូច្នេះកូនប្រុសអាយុ 12 ឆ្នាំ របស់នាងនេះត្រូវជួយមើលថែរក្សាម្ដាយរបស់គេរហូតដល់ជាសះស្បើយមុននឹងគេអាចចេញដំនើរទៅស្វែងរកឃាតករទាំងបីរូបនេះបាន។


Angelina Jolie នៅឯ Cambodia Town Film Festival នៅរដ្ឋ California ថ្មីៗនេះ (Photo source: Daily Mail Online | WCP, Bruce, Javilez | Backgrid).

ក្រៅពី "The Kept", Jolie ក៏នឹងសម្ដែងក្នុងរឿង "Maleficent 2" និង "Come Away" ផងដែរ។

ទោះបីជានាងមានភាពមមាញឹកខ្លាំង សម្រាប់ការថតមិនឈប់ឈរ Jolie ក៏នៅតែឆ្លៀតពេលបង្ហាញការគាំទ្រវិស័យភាពយន្ដកម្ពុជា ជានិច្ចដូចជាកាលពីប៉ុន្មានថ្ងៃមុននេះនាងក៏បានបង្ហាញខ្លួននៅឯ Cambodia Town Film Festival ក្នុងទីក្រុង Long Beach, California ផងដែរ។

ភាពយន្ដរបស់នាង "First They Killed My Father" ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តនេះកាលពីឆ្នាំមុន។

(Photo source: Reuters | Hannah Mckay)

Cinema Online, 19 កញ្ញា 2018


ភាពយន្តទាក់ទង:
First They Killed My Father (CIFF) (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង