ព័ត៌មាន

Angelina Jolie ដឹកនាំរឿងជីវប្រវត្តិ Jim Thorpe

អ្នកសរសេរ: Florey DM



Angelina Jolie នឹងផលិតភាពយន្ដនិយាយអំពីអត្តពលិកជនជាតិអាមេរិកដើម Jim Thorpe

10 May – Angelina Jolie បានរកឃើញគម្រោងថ្មីរបស់គាត់ហើយ ដែលនឹងជាភាពយន្ដនិយាយអំពីជីវប្រវត្តិរបស់អត្តពលិកជនជាតិដើម Jim Thorpe ។

តារាសម្ដែង អ្នកដឹកនាំ និងផលិតកុនហូលីវូដមួយរូបនេះនឹងចូលរួមផលិតភាពយន្ដរឿង "Bright Path: The Jim Thorpe Story" តាមការរាយការណ៍របស់ The Hollywood Reporter។

Jolie បាននិយាយថា "ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានធ្វើការលើគម្រោងមួយនេះ។ ខ្ញុំអាចមានឱកាសក្នុងការចំណាយពេលដ៏អស្ចារ្យជាមួយនឹង Bill Thorpe ហើយក៏នឹងរង់ចាំទទួលយកការណែនាំ និងយោបល់ពីសំណាក់គ្រួសារ Tribes និង Thorpe ផងដែរសម្រាប់ការផលិតរឿងមួយនេះ"។

Jolie នឹងផលិតភាពយន្ដនេះជាមួយ Steve Tisch និង Todd Black ដែលមកពីផលិតកម្ម Escape Artists Productions និង Abraham Taylor ផងដែរ។ ប៉ារ៉ូលភាពយន្ដនេះគឺនិពន្ធដោយ Taylor, Alex Nibley និង Sterlin Harjo។

ភាពយន្តនេះនឹងសម្ដែងដោយ Martin Sensmeier ("The Magnificent Seven", HBO's "Westworld"), ដែលជាតារាសម្ដែងជនជាតិ Alaska Native ជនជាតិដើមនៃ Tlingit, សណ្ដាន Koyukon-Athabascan និងសម្ដែងជាអ្នកអត្តពលិកមួយរូបនេះ។ .

Sensmeier ក៏នឹងមានតួនាទីជា Executive Producer, រួមជាមួយនឹង Josh Aker និង Justine Hunt មកពីផលិតកម្ម Box of Daylight Productions។


Martin Sensmeier សម្ដែងជា Red Harvest ក្នុងរឿង
"The Magnificent Seven".

"Bright Path: The Jim Thorpe Story" និយាយអំពីអត្តពលិកដ៏មានទេពកោសល្យម្នាក់ដែលបានឈ្នះមេដាយអូឡាំពិកមាសចំនួនពីរ តំណាងឲ្យសហរដ្ឋអាមេរិកនៅឆ្នាំ1912 ទោះបីជាការសម្លាប់រង្គាលទៅលើជនជាតិអាមេរិកកាំងដើមកាលពីសម័យនោះ បានធ្វើឲ្យគេមិនទទួលស្គាល់សញ្ញាត្តិរបស់គាត់ក៏ដោយ។

ក្រោយមកគាត់បានចូលខ្លួនលេងក្នុង Major League Baseball ហើយក្លាយជាកីឡាករដ៏ជំនាញម្នាក់និងបានចាប់ផ្ដើមជាអង្គការមួយដែលឥឡូវនេះត្រូវគេស្គាល់ថាជា The National Football League (NFL)។

រឿងជីវិតរបស់ Thorpe ក៏ធ្លាប់បានលាតត្រដាងលើផ្ទាំងសំពត់សធំម្ដងដែរកាលពីឆ្នាំ1951 ក្នុងរឿង "Jim Thorpe: All American" ដែលសម្ដែងដោយ Burt Lancaster-starrer។

ក្រៅពីការងារផលិតភាពយន្ដជីវប្រវត្តិ Jim Thorpe នេះ Jolie ក៏នឹងដឹកនាំនិងសម្ដែងក្នុងភាពយន្ដ Disney ចំនួនពីរដែលមានចំនងជើង "Maleficent 2" និង "The One and Only Ivan" ផងដែរ។

(ប្រភពរូបភាព: Christopher Polk | Getty Images)

Cinema Online, 10 ឧសភា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង