ព័ត៌មាន

តួឯករឿង "Khun Pan 2" នឹងចូលរួម Asian Television Awards លើកទី 23

អ្នកសរសេរ: Khen Sophara



Ananda Everingham ត្រលប់មកសម្ដែងជាតួឯកក្នុងរឿង "Khun Pan 2".

29 Dec – តារាសម្ដែងរឿង "Khun Pan 2" លោក Ananda Everingham ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគល់រង្វាន់ Asian TV Awards (ATA) លើកទី 23 នៅដើមឆ្នាំក្រោយនេះ។

កម្មវិធីចែកពានរង្វាន់លើកទី 23 នេះនឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី 11 ដល់ទី 13 ខែមករា ឆ្នាំ 2019 ដែលនឹងមានការចូលរួមពីតារាល្បីៗជាច្រើន ហើយក្នុងនោះក៏មានវត្តមានតារាសម្ដែងថៃមួយរូបនេះផងដែរ ដែលនឹងបង្ហាញខ្លួនលើកំរាលព្រំពណ៌ក្រហមនៅថ្ងៃទី 12 ខែមករា ខាងមុខនេះ តាមការរាយការណ៍លើវេបសាយផ្លូវការរបស់កម្មវិធីនេះ។

ក្រៅពីលោក Ananda តារាកិត្តិយសជាច្រើនរូបទៀតក៏នឹងមានវត្តមាននៅទីនោះ រួមមាន Maneerat Kam-Uan, Khemanit Jamikorn, Jiravich Pongpaijit, និង Ase Wang ជាដើម។

ទោះបីជាយើងមិនអាចមើលគាត់ដោយផ្ទាល់នៅកម្មវិឌី ATA ក៏ដោយ ក៏អ្នកទាំងអស់គ្នាអាចជួបគាត់នៅក្នុងខ្សែភាពយន្ត "Khun Pan 2" ដែលបន្តភាគពី "Khun Pan" ឆ្នាំ 2016។

នៅក្នុងវគ្គបន្ដនេះលោក Ananda នឹងត្រលប់មកសម្ដែងជាតួអង្គប៉ូលីសដ៏ក្លាហានមួយរូបនៅក្នុងសម័យសង្រ្គាមលោកលើកទី 2 ដែលមានថាមពលពិសេស។

Cinema Online, 29 ធ្នូ 2018


ភាពយន្តទាក់ទង:
Khun Pan 2 (Khmer) (20 Dec 2018)
Khun Pan (Khmer) (23 Aug 2016)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង