ព័ត៌មាន

តួក្នុង "Along with the Gods" អបអរជោគជ័យរបស់ភាពយន្ត

អ្នកសរសេរ: Florey DM



Do Kyung-soo (ឆ្វេង) និង Ju Ji-hoon តារាសម្តែងក្នុងរឿង "Along with the Gods" បង្ហាញនូវសារអរគុណចំពោះការស្រលាញ់ និង គាំទ្រភាពយន្តនេះ

5 Jan – ត្បិត "Along with the Gods" មិនទាន់ធ្វើការចាក់បញ្ចាំងក្នុងប្រទេសយើងក្តី តែភាពយន្តនេះកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងកូរ៉េខាងត្បូង ដែលជាប្រទេសកំណើតរបស់ខ្លួន។

សារមួយនេះផ្ញើរជូនពី Do Kyung-soo (ដែលស្គាល់ថាជា D.O សមាជិកម្នាក់ក្នុងក្រុមចម្រៀងដ៏ល្បីប្រចាំកូរ៉េខាងត្បូង ក្រុម EXO)៖

"អរគុណចំពោះការទិញសំបុត្រទស្សនា "Along with the Gods" ចំនួន 10 លានសំបុត្រ"

តារាចម្រៀង និង សម្តែងរូបនេះ ជាមួយនឹងតារាសម្តែងដទៃទៀត បានយកឱកាសនេះដើម្បីថ្លែងអំណរគុណទៅដល់ហ្វេនទាំងអស់ ចំពោះជោគជ័យនេះ ក្រោយពីដំណឹងដ៏គួរឲ្យរីករាយនេះត្រូវបានបង្ហើបដោយផលិតកម្ម Lotte Entertainment ថាភាពយន្តនេះបានបំបែកឯកត្តកម្មត្រឹមតែរយៈពេល 16 ថ្ងៃបន្ទាប់ពីថ្ងៃចេញបញ្ចាំងដំបូង។

ភាពយន្តដ៏ធំសម្បើមនេះបានបញ្ចាំងដំបូងនៅក្នុងកូរ៉េខាងត្បូងនាថ្ងៃទី 20 ធ្នូឆ្នាំមុននេះ ហើយបានក្លាយជាភាពយន្តដំបូងគេក្នុងឆ្នាំ 2017 ដែលលក់សំបុត្របាន 10 លានសំបុត្រនៅក្នុងប្រទេស។

តារាសម្តែងសង្ហា ក៏បានផ្ញើរពាក្យពេជន៍ទៅកាន់ទស្សនិកជនផងដែរ៖ "អបអរការលក់សំបុត្របាន 10 លានសំបុត្រ! ជូនពរឆ្នាំថ្មី!"


(រាប់ពីខាងលើឆ្វេង) Cha Tae-hyun, Kim Dong-wook, Ha Jung-woo និង Kim Hyang-gi អរគុណទស្សនិកជនចំពោះការគាំទ្រ "Along with the Gods"

Cha Tae-hyun, Kim Dong-wook, Ha Jung-woo និង Kim Hyang-gi ក៏បានបង្ហោះរូបភាពពួកគេជាមួយនឹងសារ "អរគុណទស្សនិកជនទាំងអស់ដែលស្រលាញ់ ចូលចិត្ត "Along with the Gods" ~ អ្នកចូលទស្សនាចំនួន 10 លាន!" (ពី Cha), "អរគុណយ៉ាងខ្លាំងដែលមានអ្នកចូលទស្សនាដល់ទៅ 10 លាន T_T ខ្ញុំនឹងរក្សាអំណរគុណនេះនៅក្នុងចិត្តជារៀងរហូត ^_^" (ពី Kim Dong-wook), ""Along with the Gods" ទទួលបានការចូលទស្សនា 10 លានដង! សូមអរគុណ! (ជាមួយនឹងជូនពរឆ្នាំថ្មី!)" (ពី Ha) និង ""Along with the Gods" ទទួលបានការចូលទស្សនា 10 លានដង!! សូមអរគុណ♥ សូមយកក្តីស្រលាញ់ពីយើង! ប្រឹងប្រែងបន្តទៀត!" (ពី Kim Hyang-gi)

ហើយភាពយន្តនេះបានក្លាយជាភាពយន្តដំបូងរបស់ផលិតកម្ម Lotte Entertainment ដែលទទួលបានការចូលទស្សនាចំនួន 10 លាននាក់ និង ជាភាពយន្តកូរ៉េទី 16 ដែលទទួលបានតួលេខនេះ។

"Along with the Gods" នឹងធ្វើការចាក់បញ្ចាំងនៅក្នុងបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជាសាំងហ្គាពួរ និង កម្ពុជានាថ្ងៃទី 11 មករា និងនៅក្នុងម៉ាទ្បេស៊ីនាថ្ងៃទី 18 មករាឆ្នាំ 2018 នេះ។

Cinema Online, 5 មករា 2018


ភាពយន្តទាក់ទង:
Along With The Gods (Korean) (11 Jan 2018) [Showtimes]

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង