ព័ត៌មាន

អ្នកដឹកនាំរបស់ "Logan" នឹងដឹករឿងថ្មី "Ford vs. Ferrari"

អ្នកសរសេរ: Florey DM



James Mangold នៅក្នុងសកម្មភាពនៃការថត "Logan" ជាមួយនឹង Hugh Jackman

6 Feb – បន្ទាប់ពីដឹកនាំរឿងបែបវីរបុរសហើយ បន្ទាប់មកនេះនឹងដឹករឿងកំពូលទ្បានម្តង? តាមការរាយការណ៍របស់ទស្សនាវដ្តី Variety បានឲ្យដឹងថា លោក James Mangold កំពុងតែធ្វើការផលិតភាពយន្តថ្មីមួយដែលផ្តោតទៅលើរថយន្តប្រណាំង ជាពិសេសគឺទៅលើរថយន្តរបស់ Ford និង Ferrari តែម្តង។ ត្បិតថាមិនទាន់កំណត់ចំណងជើងនៅទ្បើយទេ តែភាពយន្តថ្មីនៅត្រូវបានផ្នែកផ្ទៃក្នុងហៅថា "Untitled Ford vs. Ferrari Project"។

តាមរយៈចំណងជើងនេះ យើងអាចទាយបានថាភាពយន្តថ្មីនេះនឹងនិយាយអំពីការប្រកួតប្រជែងរវាងផលិតកររបស់ Ferrari និង Ferrari ក្នុងការផលិតរថយន្តប្រណាំងលឿនជាងគេបំផុតក្នុងពិភពលោក។

ហើយភាពយន្តនេះនឹងផ្តោតលើរឿងពិត របស់ Carroll Shelby ជាអ្នកកែឆ្នៃគ្រឿងយន្តជនជាតិអាមេរិក និង Ken Miles អ្នកបើកទ្បានជនជាតិអង់គ្លេស ដែលត្រូវបាន Henry Ford II កំណត់ដាក់ការងារឲ្យពួកគេទាំងពីរបង្កើតនូវគ្រឿងយន្តថ្មីមួយដែលអាចយកឈ្នះ Ferrari នៅក្នុងការប្រកួតជើងឯកពិភពលោក Le Mans កាលពីឆ្នាំ 1966។

មកទល់ពេលនេះ គឺមិនទាន់មានពត៌មានមួយណាបញ្ជាក់ពីការជ្រើសរើសតួសម្តែងនៅទ្បើយទេ តែបើតាមប្រភពពត៌មាននិយាយថា Mangold កំពុងតែសាកសួរ Matt Damon និង Christian Bale សម្រាប់ការដើរតួ Shelby និង Miles។

នេះនឹងក្លាយជាភាពយន្តដ៏ធំមួយទៀតសម្រាប់ Mangold ពីព្រោះគាត់មិនបានដឹកភាពយន្តដទៃទៀតនោះទេបន្ទាប់ពី "Logan" ចេញកាលពីឆ្នាំទៅ។

Mangold ក៏មានគម្រោងបន្តបន្ទាប់ពីរបីទៀតដែរ រួមមានភាពយន្តថ្មីរបស់ 20th Century Fox ហៅថា "The Force" ដែលនិយាយពីប្រលោមលោកបែបឧក្រិដ្ឋកម្មរន្ធត់សរសេរដោយ Don Winslow និង មួយទៀតគឺ "Captain Nemo" របស់ Disney ដែលមិនទាន់មានពត៌មានថ្មីតាំងពីការប្រកាសក្នុងឆ្នាំ 2016 មកម្ល៉េះ។

(ប្រភពរូបភាព: Ben Rothstein/20th Century Fox)

Cinema Online, 6 កុម្ភះ 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង