ព័ត៌មាន

Aaron Kwok: ខ្ញុំត្រូវអានសាច់រឿង "Project Gutenberg" 6ដង

អ្នកសរសេរ: Heidi Hsia



Chow Yun Fat និង Aaron Kwok ក្នុង "Project Gutenberg"

11 Oct – Aaron Kwok បានបង្ហាញឲ្យដឹងថាដោយសារតែការប្រែប្រួលយ៉ាងច្រើននៃសាច់រឿងរបស់ភាពយន្តថ្មីរបស់ Felix Chong គឺ "Project Gutenberg" គាត់ត្រូវតែអាចនាដកថាសាច់រឿងជាច្រើនដងដើម្បីយល់អំពីតួអង្គរបស់គាត់។

យោងតាមរបាយការណ៍របស់ Apple Daily តារាសម្តែងរូបនេះបានប្រាប់ឲ្យដឹងថាតួអង្គរបស់គាត់ Lee Man មានភាពស្មុគស្មាញខ្លាំង ហើយ Lee Man និងតួអង្គរបស់ Chow Yun Fat សុទ្ធតែមានអត្តសញ្ញាណពីរខុសៗគ្នា។

"វាជាតួអង្គដ៏ស្មុគស្មាញមួយ។ ខ្ញុំប្រហែលមានមុខមាត់ដូចគ្នា ប៉ុន្តែខ្ញុំមានអត្តសញ្ញាណជាច្រើនខុសគ្នា។ ហេតុនេះហើយទើបខ្ញុំត្រូវអាននាដកថាសាច់រឿងចំនួនប្រាំមួយដងមុនពេលចាប់ផ្តើមការថត" គាត់បាននិយាយ។

Aaron បានសារភាពដូចគ្នានឹង Chow ថាគាត់បានចំណាយពេលយ៉ាងយូរក្នុងការអានសាច់រឿង ដោយគាត់ត្រូវវិភាគគ្រប់ឈុតឆាក និងតួអង្គ។

តារាសម្តែងរូបនេះក៏បានព្យាយាមជួបជាមួយវិចិត្រករដើម្បីយល់បន្ថែមអំពីតួអង្គរបស់គាត់ផងដែរ ប៉ុន្តែដោយសារកាលវិភាគការងារដ៏មមាញឹក គាត់បានត្រឹមតែស្រាវជ្រាវអំពីតួអង្គរបស់គាត់នៅលើអ៊ិនធើណេតតែប៉ុណ្ណោះ។

Aaron បាននិយាយថាជាសំណាង ដៃគូរបស់គាត់ក្នុងរឿងនេះគឺ Chow Yun Fat ដែលបានត្រៀមខ្លួនរួចស្រេចសម្រាប់ភាពយន្តមួយនេះ ដែលធ្វើឲ្យ Aaron សម្តែងជាមួយគាត់យ៉ាងមានភាពស៊ីសង្វាក់គ្នា៕

Cinema Online, 11 តុលា 2018


ភាពយន្តទាក់ទង:
Project Gutenberg (Cantonese) (18 Oct 2018) [Showtimes]

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង