ព័ត៌មាន

ភាពយន្តពីរទៀតដែល Angelina នឹងសម្តែង

អ្នកសរសេរ: Florey DM



Angelina Jolie ចូលថ្មីៗនេះ បានចូលរួមការបញ្ចាំងរឿង "មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ"

24 Feb - បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈ រយៈពេលពីរឆ្នាំ កំពូលតារាសម្តែងហូលីវូដ Angelina Jolie នឹងត្រលប់ទៅសម្តែងវិញ។

បើតាម Hollywood Reporter ឲ្យដឹងថា តារាវ័យ ៤១ឆ្នាំ រូបនេះ ថ្មីៗកំពុងធ្វើការលើភាពយន្តចំនួនពីរ ជាមួយនឹងផលិតកម្ម Universal Pictures។

រឿងទីមួយនិយាយពីចារកម្មសង្គ្រាមលោកលើកទី II ដែលមានចំនងជើងថា "The Spy Who Loved" ដោយផ្អែកលើ សៀវភៅរបស់ Clare Mulley កាលពីឆ្នាំ ២០១៣។ ភាពយន្តទីពីរ ក៏យកតាមសៀវដែរ ដែលជាស្នាដៃរបស់ Simon Sebag Montefiore ដែលមានចំនងជើងថា "Catherine The Great and Potemkin: The Imperial Love Affair"។

លើសពីនេះ តារាសម្តែង Angelina ក៏នឹងអាចធ្វើការជាមួយផលិតកម្មដ៏ធំគឺ Disney សម្រាប់ភាពយន្តដែលមានចំនងជើងថា "Maleficent 2" ដោយដើរតួដូចកាលពីវគ្គមុនដែរ។


អ្នកស្រី Angelina Jolie ពេលថតរឿង "First They Killed My Father" នៅប្រទេសកម្ពុជា
(ប្រភពរូបថត: សារព័ត៌មាន Guardian)

នេះមិនមែនបានន័យថា គាត់ឈប់សម្រាកពីការងារដឹកនាំភាពយន្តទេ។ តារាសម្តែងមួយរួបនេះកំពុងធ្វើការលើភាពយន្តសង្គ្រាមមួយទៀត ដោយផ្អែកលើសៀវភៅប្រលោមលោក "Without Blood" ឆ្នាំ២០០៤ របស់លោក Alessandro Baricco។ គាត់ក៏ជាផលិតករដែរ ដែលគាត់ធ្លាប់បានផលិតភាពយន្តកុមាររបស់ផលិតកម្ម Disney រឿង "The One and Only Ivan"។

ដោយមិនគិតពីតួបញ្ចូលសំឡេងរបស់គាត់ជាតួខ្លាញី នៅក្នុងរឿង "កុងហ្វ៊ូផេនដា វគ្គ3" តារាសម្តែងអាយុ 41ឆ្នាំមួយរូបនេះបានបង្ហាញមុខក្នុងរោងភាពយន្តតាមរយៈរឿង "By the Sea" កាលពីឆ្នាំ ២០១៥ ដែលគាត់បានប្រឹងប្រែងដឹកនាំ ព្រមទាំងសម្តែងជាមួយអតីតស្វាមីរបស់គាត់ លោក Brad Pitt។

ការចាក់បញ្ចាំងជាលើកដំបូងនៅក្បែរប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក៏មានការយាងអញ្ជើញ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងកូនៗទាំង 6នាក់របស់អ្នកស្រី Angelina Jolie។ អ្នកស្រីក៏បានបង្ហាញមុខនៅពេលចាក់បញ្ចាំងភាពយន្តនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ២១ កុម្ភៈផងដែរ។

មុននឹងអ្នកគាំទ្របានឃើញអ្នកស្រី Angelina Jolie នៅលើផ្ទាំងសំពតស ទស្សនិកជនអាចទៅទស្សនាភាពយន្តដែលគាត់ផលិត នៅឆ្នាំ ២០១៧ ដែលមានចំណងជើងថា "The Breadwinner" ដែលជាភាពយន្តគំនូរជីវចលកាត់ 3សាសន៍ "កាណាដា-អៀរឡង់-លុចហ្សំប៊ួរ" ដែលកែប្រែចេញពីសៀវភៅប្រលោមលោកលក់ដាច់បំផុតរបស់សកម្មជនជាតិកាណាដា អ្នកស្រី Deborah Ellis។

(Photo source: Omar Havana | Getty Images)

Cinema Online, 24 កុម្ភះ 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង