ព័ត៌មាន

តួឯក Spider-Man ថ្មីសួស្តីហ្វេននៅខ្មែរ

អ្នកសរសេរ: Florey DM



តារាសម្តែងវ័យក្មេង Tom Holland ដែលជាតួអង្គមនុស្សពីងពាងថ្មី ផ្ញើវីដេអូស្វាគមន៍មកកាន់ហ្វេននៅកម្ពុជា

30 Jun - ទោះបីជាកំពូលវីរបុរសរូបនេះ រវល់បាញ់សំណាញ់ពីងពាងដាក់មនុស្សអាក្រក់ប៉ុណ្ណាក៏ដោយ ក៏នៅតែអាចឆ្លៀតពេលផ្ញើពាក្យស្វាគមន៍មកកាន់ហ្វេនរបស់គាត់ នៅក្នុងប្រទេសកម្ពុជាដែរ។

ប្រាកដណាស់ គាត់គឺជាកំពូលវីរបុរស Spider-Man ពិតមែនណា! ដែលគេស្គាល់ថា តារាសម្តែងហូលីវូដវ័យ ២១ឆ្នាំ ឈ្មោះ Tom Holland។

Holland សម្តែងជាតួអង្គឈ្មោះ Peter Parker ដែលជាវីរបុរសបាញ់សំណាញ់ពីងពាងសំណព្វចិត្តរបស់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ក្នុងភាពយន្តថ្មី "Spider-Man: Homecoming" នេះ ហើយគាត់បានផ្ញើរសារជាពិសេស សម្រាប់តែទស្សនិកជនក្នុងប្រទេសកម្ពុជាតែមួយគត់។

វីរបុរសថ្មីរូបនេះ នឹងបញ្ចេញក្បាច់ប្រយុទ្ធគ្នារបស់គាត់ ពោលគឺពេលដែលរឿង "Spider-Man: Homecoming" ចាក់បញ្ចាំងក្នុងរោងភាពយន្ត នៅថ្ងៃទី ៧ ខែកក្កដា ឆាប់ៗខាងមុខ។

ចុចលើវីដេអូខាងក្រោម ដើម្បីទស្សនាសារស្វាគមន៍ពិសេស ពីតារាសម្តែងរឿង "Spider-Man: Homecoming" លោក Tom Holland!


សារពិសេសពី Tom Holland ដែលស្គាល់ថាជា មនុស្សពីងពាងថ្មី

 

Cinema Online, 30 មិថុនា 2017


ភាពយន្តទាក់ទង:
Spider-Man: Homecoming (07 Jul 2017)
Captain America: Civil War (28 Apr 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង