ព័ត៌មាន

ភាពយន្ត "ផ្អើលភូមិ" នឹងធ្វើឲ្យកក្រើកក្នុងខែតុលានេះ

អ្នកសរសេរ: Florey DM



ទប់ខ្លួនឲ្យជាប់ ភាពយន្តរន្ធត់ថ្មីមួយនឹងមកដល់ឆាប់ៗនេះ!

11 Oct - ដោយសារតែបុណ្យ Halloween ត្រូវបានប្រារព្ធក្នុងខែនេះ បានធ្វើឲ្យខែតុលាក្លាយជារដូវកាលសកម្មសំរាប់ការចាក់បញ្ចាំងភាពយន្តបែបរន្ធត់។ ហេតុដូចនេះហើយ ទើបធ្វើឲ្យភាពយន្តខ្មែរ "ផ្អើលភូមិ" សាកសមបំផុតក្នុងការចាក់បញ្ចាំងក្នុងខែនេះ។

ភាពយន្តនេះផងដែរក៏ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា "The Haunted Village" ។ មិនត្រឹមតែត្រូវបានគេចាត់ទុកជារឿងរន្ធត់ប៉ុណ្ណោះទេ តែក៏ជាប្រភេទភាពយន្ត ដែលមានការលាយឡំនឹងភាពកំប្លែងដែរ។

"'The Haunted Village" មិនត្រឹមតែធ្វើឲ្យទស្សនិកជនមានការតក់ស្លុតទេ វាថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ថាបានសំរាកលំហែក្នុងពេលតែមួយ" នេះបើតាមការលើកឡើងរបស់លោក ស៊ុំ ស៊ីថែនដែលជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម ពូព្រហ្ម។

រឿងនេះផងដែរ ត្រូវបានចូលរួមសំដែងដោយ លោក ខាត់ វ៉ៃហាំង កញ្ញា សិន សក្កដា កញ្ញា ភី ម័យ កញ្ញា សាយ ឆា លោក ឈុំ វិកាន់ដា លោក ផេង វុទ្ធី និង លោក អេ ភូថង។

ភាពយន្តនេះនឹងត្រូវធ្វើការចាក់បញ្ចាំងនៅថ្ងៃ ២៧ ខែតុលានេះ ហើយនឹងមានការចាក់បញ្ចាំងក្នុងថ្ងៃតែមួយនៅតាមបណ្តាខេត្តមួយចំនួនដូចជា បាត់ដំបង ព្រះវិហារ និង កោះកុង។

នៅក្នុងខ្សែរឿងមួយនេះ អធិការកិច្ច គង់ ដេត ត្រូវបានគេបញ្ជូនឲ្យទៅធ្វើបេសកកម្មនៅភូមិដាច់ស្រយ៉ាល ក៏បានជួប និងជាប់ចិត្តស្រលាញ់អ្នកគ្រូម្នាក់ឈ្មោះ ណាត ដែលជាកូនស្រីរបស់លោក ហាន ជាអ្នកជំនួញនៅក្នុងភូមិនោះ។ ថ្ងៃមួយ ស្រ្តីម្នាក់បានលង់ទឹកស្លាប់ ហើយលោក ហាន ក៏បានយកជាតិខ្លាញ់ពីសាកសពនារីនោះទៅធ្វើជាមន្តអាគមន៍ជាមួយលោកគ្រូ យ៉ាន។ ការធ្វើបែបនេះវាបានធ្វើឲ្យវិញ្ញាណរបស់សាកសពចេញមកលងបន្លាចអ្នកភូមិគ្រប់ៗគ្នា។

ចំនងជើងថ្មីនេះនឹងធ្វើការបង្កើតឡើងដោយ ផលិតកម្ម រស្មី តាន់តាន់ ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃកន្លងមកដូចជា "អង្គរក្សស្រី" និងការចូលរួមរបស់ផលិតកម្ម ពូព្រហ្ម ដែលផលិតកម្មនេះមានគំរោងនឹងពង្រីកសាខារបស់ខ្លួននៅក្រៅរោងកុនឌីជីថលនៅរាជធានីភ្នំពេញនិងសៀមរាប ទៅកាន់ទឹកដីដូចជា ខេត្តបន្ទាយមានជ័យ និងប៉ោយប៉ែត។

Cinema Online, 11 តុលា 2017


ភាពយន្តទាក់ទង:
Phaael Phoumi (Khmer) (27 Oct 2017) [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង