ព័ត៌មាន

Peter Dinklage ត្រូវគេសម្លឹងទុកសម្រាប់ "Avengers"

អ្នកសរសេរ: Florey DM



Peter Dinklage សម្ដែងក្នុងភាពយន្ដ Marvel ចាស់របស់គាត់ ដែលមានចំនងជើងថា
"X-Men: Days Of Future Past"


12 Jan – រឿង "Avengers" ថ្មីដែលនឹងចេញនៅពេលខាងមុខដ៏ឆាប់នេះ នឹងរឹតតែអស្ចារ្យជាងមុនទៀតហើយ ព្រោះថាពេលនេះ Peter Dinklage កំពុងតែត្រូវបានគេសម្លឹងទុកចង់អោយសម្ដែងក្នុងរឿង "Avengers: Infinity War" នេះ។

ទោះជាតួអង្គរបស់គាត់ក្នុងខ្សែភាពយន្ដថ្មីនេះ មិនទាន់ត្រូវបានគេបញ្ជាក់ជាតួអង្គអ្វីឲ្យប្រាកដក៏ដោយ Variety បានបង្ហើបថាលោក Dinklage នឹងសម្ដែងជាតួអង្គសំខាន់មួយក្នុងរឿងនេះ។

គេសង្ស័យថា Dinklage នឹងដើរតួជា MODOK (ពូកែខាងសម្លាប់) ដែលត្រូវជាសត្រូវស៊ីសាច់ហុតឈាមជាមួយ Captain America ។ តួនេះ គឺជាអតីតអ្នកបច្ចេសទេសឈ្មោះ George Tarleton ហើយគាត់ត្រូវបានផ្លាស់ប្តូរអោយក្លាយទៅជាមនុស្សកំពូលបញ្ញាមួយរូប ក្នុងការពិសោធន៍វិទ្យាសាស្ត្រមួយ។

ការដែលជ្រើសយក Dinklage មកចូលជាសមាជិកថ្មីនៃ កម្រងភាពយន្ត ដែលដកស្រង់ចេញពី សៀវភៅតុក្កតានេះ មិនគួរជារឿងភ្ញាក់ផ្អើលទេ សម្រាប់ហ្វេនផ្កាប់មុខរបស់ Marvel ព្រោះពួកគេបានដឹងហើយតាមរយៈបទសម្ភាសន៏កាលពីឆ្នាំ ២០១១ របស់អ្នកសរសេរនិងដឹកនាំរឿង លោក Christopher Markus ដែលគាត់បានលើកឡើងថា គាត់មានបំណងចង់អោយ Dinklage សម្ដែងតួនេះ តាំងពីរឿង "Captain America: The First Avenger" មកម្ល៉េះ។

បើសិនជា Dinklage សម្ដែងក្នុងរឿងថ្មីដែលនឹងចេញនៅឆ្នាំ២០១៨នេះពិតមែន នោះវានឹងជាលើកទី២ហើយ សម្រាប់ការសម្ដែងជាតួអង្គ Marvel របស់តារាសម្ដែងមួយរូបនេះ ព្រោះគាត់ក៏ធ្លាប់ដើរតួជា Bolivar Trask ចិត្តអាក្រក់ និងអ្នកបង្កើតពពួកមនុស្សយន្ដ Sentinel នៅក្នុងរឿង"X-Men: Days Of Future Past" កាលពីឆ្នាំ២០១៤ រួចមកហើយ។

"Marvel's Avengers: Infinity War" នេះ ជាគម្រោងភាពយន្ដធំបំផុតក្នុងប្រវត្តិសាស្រ្ត Marvel Studios ហើយរឿងនេះនឹងចូលរួមដឹកនាំដោយ Anthony និង Joe Russo ។ បងប្អូនត្រកូល Russo ២រូបនេះ ក៏ជាអ្នកដឹកនាំរឿង "Captain America: Civil War" ហើយក៏ជារឿងដែលរកបានចំនូលសរុបច្រើនជាងគេបំផុតប្រចាំឆ្នាំមុនទៀតផង។

រឿងនេះ គ្រោងនឹងចាក់បញ្ចាំងនៅខែឧសភា ឆ្នាំ២០១៨ ហើយនឹងចាប់ផ្ដើមថតនៅថ្ងៃទី ២៨ ខែកុម្ភៈខាងមុខនេះនៅឯទីក្រុង Glasgow និង Edinburgh ។

Cinema Online, 12 មករា 2017


ភាពយន្តទាក់ទង:
The Angry Birds Movie (12 May 2016)
The Boss (07 Apr 2016)
Pixels (28 Jul 2015)
X-Men: Days Of Future Past (29 May 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង