ព័ត៌មាន

"Wolf Warrior 2" ជាខ្សែភាពយន្តល្អបំផុតរបស់ ACFF

អ្នកសរសេរ: Florey DM



"Wolf Warrior 2" ដើរតួដោយ Wu Jing ដែលបានទទួលយកពានរង្វាន់សម្រាប់
Best Feature Film នៅឯកម្មវិធី ASEAN-China Film Festival លើកដំបូង។

6 Dec – កម្មវិធី ASEAN-China Film Festival (ACFF) ដំបូងបង្អស់ បានបញ្ចប់ទៅយ៉ាងជោគជ័យជាមួយការបិទកម្មវិធីដែលពោរពេញទៅដោយតារាកិត្តិយសជាច្រើនរូបកាលពីម្សិលមិញ នៅឯ Putrajaya International Convention Centre (PICC) ប្រទេសម៉ាឡេស៊ី ។

កិត្តិយសកំពូលនៃពានរង្វាន់ Best Feature Film គឺត្រូវបានទទួលដោយខ្សែភាពយន្តរបស់ចិនផ្ទាល់ "Wolf Warrior 2" ដែលដើរតួដោយតារាកំពូលក្បាច់គុនរបស់ប្រទេស គឺ Wu Jing។

"ខ្ញុំពិតជាមានភាពសប្បាយរីករាយ និងមោទនភាពណាស់ដែលទទួលបានពានរង្វាន់ពីកម្មវិធី ASEAN-China Film Festival ឆ្នាំ 2017 ដោយវាពិតជាពានរង្វាន់ដ៏អស្ចារ្យសម្រាប់ខ្សែភាពយន្តរបស់ខ្ញុំ។" ការផ្តល់បទសម្ភាស៍ពីតារាសម្តែងរូបនេះដែលមានវត្តមានទទួលពានរង្វាន់នៅឯកម្មវិធី។

គាត់បានបន្ថែមថាខ្សែភាពយន្តទាំងនេះ គឺជារបៀបមួយដ៏ល្អក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសមួយទៅកាន់ពិភពលោកទាំងមូល ហើយគាត់បាននិយាយថាគាត់នឹងទន្ទឹងរង់ចាំសហការធ្វើការជាមួយវរៈជនទាំងឡាយពីវិស័យភាពយន្តរបស់ប្រទេសអាស៊ានទាំងឡាយ"។

ខ្សែភាពយន្តសកម្មភាពវាយប្រហារមួយនេះ គឺជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ Wu Jing ដោយវាមិនត្រឹមតែរកប្រាក់ចំណូលបានសន្ធឹកសន្ធាប់ទូទាំងសកលលោកប៉ុណ្ណោះឡើយ តែវាក៏ត្រូវបានជ្រើសរើសតំណាងឲ្យប្រទេសចិនក្នុងការឈរឈ្មោះសម្រាប់ពានរង្វាន់ Best Foreign Language Film នៅឯកម្មវិធី Academy Awards ឆ្នាំក្រោយផងដែរ។


"King Selfie" តំណាងឲ្យប្រទេសកម្ពុជានៅឯកម្មវិធី ACFF ឆ្នាំ 2017។

យ៉ាងណាមិញ ខ្សែភាពយន្តរបស់ខ្មែរ គឺ "King Selfie" ជាអ្នកដែលទទួលបានពានរង្វាន់ Special Jury Prize។ ក្រុមតារាសម្តែងបានទទួលពានរង្វាន់ ហើយបានបង្ហាញការថ្លែងអំណរគុណសម្រាប់ពានរង្វាន់មួយនេះ។

ខ្សែភាពយន្តមួយនេះនិយាយពីបុរសសង្ហារមួយរូបដែលចូលចិត្តថតរូប selfie ហើយជាខ្សែភាពយន្តខ្មែរមួយរឿងក្នុងចំណោមខ្សែភាពយន្តខ្មែរឯទៀត ដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីមហោស្រពភាពយន្តមួយនេះ។ ខ្សែភាពយន្តខ្មែរមួយទៀតដែលបានចូលរួមដែរនោះ គឺ "Prize of Love" ដែលត្រូវបានដឹកនាំដោយ Matthew Robinson ដូចគ្នា។

ខ្សែភាពយន្តឯទៀតដែលទទួលបានពានរង្វាន់ Special Jury Prize ពីកម្មវិធី ASEAN-China Film Festival ឆ្នាំ 2017 រួមមាន "Rina 2" (ប្រ៊ុយណេ), "#66" (ឥណ្ឌូនេស៊ី), "Swan Lifts Turtles" (ឡាវ), "By Coincidence" (មីយ៉ាន់ម៉ា), "Wandering" (ថៃ) និង "Saigon, I Love You" (វៀតណាម)។


"Shuttle Life" ដើរតួដោយ Jack Tan ដែលបានបង្ហាញការថ្លែងអំណ
រគុណយ៉ាងខ្លី ដោយគាត់មិននឺកស្មានថានឺងឈ្នះសោះ។

តារាឯករបស់ម៉ាឡេស៊ី Jack Tan បានធ្វើឲ្យប្រទេសរបស់គាត់មានមោទនភាពម្តងទៀត ដោយគាត់ទទួលបានពានរង្វាន់ Best Actor សម្រាប់ការសម្តែងរបស់គាត់ក្នុងរឿង "Shuttle Life"។

នេះកំណត់សម្គាល់ពានរង្វាន់ Best Actor លើកទីបីសម្រាប់ Tan ដែលបានឈ្នះពានរង្វាន់ស្រដៀងគ្នាទៅនឹងពានរង្វាន់នេះ នៅឯកម្មវិធីប្រកួតប្រជែង Asian New Talent នៃកម្មវិធី Shanghai International Film Festival លើកទី 20 និង នៅឯកម្មវិធី Chinese Young Generation Film Forum Awards លើកទី 12។


ក្រុមតារាសម្តែងរបស់ "Long Long Time Ago 2" ទទួលយកពានរង្វាន់
Best Director ជំនួសឲ្យអ្នកដឺកនាំ Jack Neo។

ពានរង្វាន់ Best Director បានទៅលើអ្នកដឹកនាំរបស់សិង្ហបុរីគឺ Jack Neo ដែលក្រុមតារាសម្តែងរបស់ខ្សែភាពយន្ត "Long Long Time Ago 2" របស់គាត់បានទទួលពានរង្វាន់នេះជំនួសគាត់ ដោយអ្នកដឺកនាំដ៏មមាញឹករូបនេះកំពុងថតខ្សែភាពយន្តមួយទៀតនៅឯស្រុកកំណើតរបស់គាត់។

ម្ចាស់ពានរង្វាន់ Best Actress គឺ Laila Ulao ដែលបានសម្តែងក្នុងខ្សែភាពយន្តរបស់ហ្វីលីពិន គឺ "Women of the Weeping River" ក៏មិនមានវត្តមានចូលរួមក្នុងកម្មវិធីដែរ ហើយអ្នកដឹកនាំ Sheron Dayoc ជាអ្នកទទួលយកពានរង្វាន់ជំនួសគាត់។

កម្មវិធី ASEAN-China Film Festival ឆ្នាំ 2017 បានប្រារព្ធធ្វើស្របគ្នាជាមួយគម្រប់ខួបលើកទី 50 នៃអាស៊ាន។

កម្មវិធី ASEAN-China Film Festival លើកទីពីរ នឹងប្រារព្ធធ្វើនៅឆ្នាំក្រោយ នៅឯ Xiamen ប្រទេសចិន។

Cinema Online, 6 ធ្នូ 2017


ភាពយន្តទាក់ទង:
Wolf Warrior 2 (English / Mandarin) (05 Oct 2017)
Price Of Love (Khmer) (11 Apr 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:
ម៉ោងបញ្ចាំង